TOP > ALL > HISTORY LIFESTYLE > ខ្សែភាពយន្តបែបមនោសញ្ចេតនាស្នេហាបរាជ័យទាំងបី ដែលនឹងធ្វើឱ្យលោកអ្នកស្រក់ទឹកភ្នែក ក្នុងថ្ងៃបុណ្យតាណាបាតា (Tanabata)
LIFESTYLE
HISTORY

ខ្សែភាពយន្តបែបមនោសញ្ចេតនាស្នេហាបរាជ័យទាំងបី ដែលនឹងធ្វើឱ្យលោកអ្នកស្រក់ទឹកភ្នែក ក្នុងថ្ងៃបុណ្យតាណាបាតា (Tanabata)

ស្នេហាប្រៀបបានជាផ្លូវរលាក់ដូច្នោះដែរ

គូស្នេហ៍នៅឋានសួគ៌មួយគូ ដែលបានរងទណ្ឌកម្មឱ្យរស់នៅព្រាត់ប្រាសគ្នានៅក្រៅភពមីគីវ៉េ (Milky Way) ហើយអាចជួបមុខគ្នាបានតែម្ដងប៉ុណ្ណោះក្នុងមួយឆ្នាំ គឺនៅយប់ថ្ងៃបុណ្យថាណាបាតា (Tanabata)។ សាច់រឿងស្នេហាសោកសង្រេងរបស់នាង Orihime ជាតួអង្គនារីតម្បាញ (តំណាងឱ្យផ្កាយវីហ្គ៉ា

(Vega) នៅបណ្ដុំផ្កាយលីរ៉ា (Lyra)) និងកំលោះ Hikoboshi ដែលជាតួអង្គបុរសគង្វាល (តំណាងឱ្យផ្កាយអាល់ទែ (Altair) នៅបណ្ដុំផ្កាយអាឃ្វីឡា (Aquila)) ដែលមិនមែនគ្រាន់តែជារឿងព្រេងនិទានរបស់ប្រជាជនជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែរឿងព្រេងគូស្នេហ៍ឆ្លងភពនេះ ក៏ជារឿងព្រេងនិទានដែលបានក្លាយជាពិធីបុណ្យ Qixi របស់ប្រទេសចិន និងទិវាបុណ្យ Chilseok របស់ប្រទេសកូរ៉េផងដែរ​។

រឿងព្រេងនិទានជប៉ុននេះ បាននិទានអំពីរឿងរ៉ាវរវាងនាង Orihime ដែលជានារីតម្បាញដ៏ប៉ិនប្រសព្វម្នាក់ជាមួយនឹងកំលោះ Hikoboshi ជាបុរសគង្វាល ដែលបានស្រឡាញ់គ្នា និងបានរៀបការជាមួយគ្នា។ ពួកគេទាំងពីរបានលះបង់គ្រប់បែបយ៉ាងឱ្យគ្នាទៅវិញទៅមក រហូតធ្វេសប្រហែសភ្លេចភារកិច្ចរបស់ខ្លួន និងបានធ្វើឱ្យឪពុករបស់នាង Orihime ដែលជាព្រះឥណ្ឌនៅឋានសួគ៌ខឹងសម្បារជាខ្លាំង និងបានដាក់ទណ្ឌកម្មពួកគេឱ្យរស់នៅក្នុងភពងងឹតសូន្យនៅឆ្ងាយពីគ្នាទៀតផង។

នាង Orihime មានការឈឺចាប់ឥតឧបមា ប៉ុន្តែព្រះបីតារបស់នាងបានផ្ដល់ឱកាសឱ្យពួកគេទាំងពីរនាក់បានជួបគ្នាម្តងក្នុងមួយឆ្នាំ គឺនៅថ្ងៃបុណ្យថាណាបាតា (Tanabata) ដែលជាថ្ងៃដែលផ្កាយនារីតម្បាញ និងផ្កាយបុរសគង្វាលនៅជិតគ្នា។

ប្រជាជនរស់នៅលើផែនដីបានប្រារព្ធពិធីបុណ្យ ថាណាបាតា (Tanabata) នេះឡើងដើម្បីអបអរសាទរដល់ការជួបគ្នារបស់គូស្នេហ៍ទាំងពីរជារៀងរាល់ឆ្នាំ តាមរយៈការសរសេរលិខិតជូនពរ ដែលគេហៅថា tanzaku ហើយចងភ្ជាប់ជាមួយនឹងមែកឬស្សី ដែលមានតុបតែងបិទក្រដាសផ្សេងៗដើម្បីមើលទៅឃើញស្អាត​។

យើងមិនអាចដឹងបានទេថាមានមនុស្សប៉ុន្មាននាក់ប្រាថ្នាចង់បានស្នេហ៍ស្មោះបែបនេះទេ ប៉ុន្តែយើងធានាថាតួអង្គក្នុងរឿងទាំងបីខាងក្រោមនេះ ដែលកំពុងជួបប្រទះបញ្ហាខូចចិត្ត អាចនឹងសរសេរលិខិត tanzaku បួងសួងឱ្យខ្លួនក្លាយទៅជានាង Orihime ឬកំលោះ Hikoboshi។

1. រឿង ហាងសាឡន ផឺម៉ានឹន ណូបារ៉ា (パーマネント野ばら) ឆ្នាំ2010

ក្រោយពីបានលែងលះជាមួយនឹងស្វាមីរបស់ខ្លួន នាង Naoko បាននាំកូនស្រីអាយុប្រាំឆ្នាំរបស់នាង ត្រឡប់មករស់នៅស្រុកកំណើតរបស់នាងវិញ។ នាងចាប់ផ្ដើមរស់នៅជាមួយម្ដាយរបស់នាង ដែលជាម្ចាស់ហាង និងជាអ្នកច្នៃម៉ូតសក់នៅក្នុងហាងធ្វើម៉ូតសក់ដែលមានតែមួយនៅក្នុងទីក្រុងរបស់នាងនោះ និងដែលជាកន្លែងដែលស្ត្រីៗនៅក្នុងភូមិមកជួបជុំគ្នាផងដែរ។ នៅក្នុងហាងនោះ ស្ត្រីៗតែងតែលើកទឹកចិត្ត និងគាំទ្រស្ត្រីគ្នាឯងឱ្យជម្នះបញ្ហាស្មុគស្មាញនៅក្នុងជីវិត ដែលមាននៅពាក់ព័ន្ធនឹងបុរសភូតកុហកលួចមានស្រី។

នៅពេលដែលមិត្តភក្តិពីកុមារភាពរបស់នាង Naoko គឺ Micchan និង Tomo-chan កំពុងប្រឈមនឹងបញ្ហា នាង Naoko បានបង្កាត់ភ្លើងស្នេហជាមួយនឹងអតីតគ្រូបង្រៀនរបស់នាងឈ្មោះថាលោក Kashima ប៉ុន្តែមិនមែនអ្វីគ្រប់យ៉ាងសុទ្ធសឹងតែដូចបំណងរបស់គូស្នេហ៍ទាំងពីរនោះទេ៖ ហេតុអ្វីបានជា Kashima តែងតែគេចខ្លួនចេញពីនាង Naoko? តើនាង Naoko អាចប្រឈមនឹងការពិតដែរឬទេ?

តួអង្គ៖:Miho Kanno, Yosuke Eguchi, Eiko Koike
អ្នកដឹកនាំរឿង៖:Daihachi Yoshida

2. រឿង ក្ដីស្នេហា (愛がなんだ) ឆ្នាំ2019

សម្រាប់នាង Teruko ការជួបជាមួយនឹងលោក Mamoru គឺជាការចំណុចរបត់ផ្លាស់ប្ដូរនៅក្នុងជីវិតរបស់នាង។ ដោយសារតែការផុងចិត្តលង់ស្រឡាញ់ដកមិនរួច នាងបានដាក់បេះដូង និងចិត្តរបស់នាងសម្រាប់តែសេ្នហាដែលនាងជឿថាទំនាក់ទំនងសេហាដ៏ល្អផូផង់ដូចផ្កា រហូតដល់ថ្នាក់លែងខ្វល់ខ្វាយ និងឈប់រវល់ជាមួយនឹងការងារ និងមិនភក្តិរបស់ខ្លួន។ តែគួរឱ្យសោកស្ដាយ អារម្មណ៍ស្នេហាគឺជាអ្វីៗគ្រប់បែបយ៉ាង តែត្រូវមានការស្ម័គ្រចិត្តទាំងសងខាង ហើយនៅពេលដែល

លោក Mamoru ចាកចេញពីជីវិតរបស់នាង Teruko បានធ្វើឱ្យនាង Teruko ឈឺចាប់ និងច្របូកច្របល់ក្នុងចិត្តជាខ្លាំង លែងខ្វល់ពីរឿងអត់ការងារ ដោយតែងតែទុកលោក Mamoru ការណ៍សំខាន់ទីមួយ។

ច្រើនខែកន្លងផុតទៅនាង Teruko បានជួប Mamoru បណ្ដើរគូស្នេហ៍ថ្មីដែលនារីមានអាយុច្រើនជាងខ្លយន។ នាង Sumire ដែលមានសក់ពណ៌ផ្កាឈូក និងស្លៀកពាក់បែបស៊ីវិល័យ គឺជាមនុស្សម្នាក់ដែលមិនចេះគួរសម្យចំពោះ Teruko ឡើយ។ ប៉ុន្តែ Sumire មានភាពលក្ខណៈពិសេស ហើយមានភាពខុសប្លែកពីគេចំពោះទំនាក់ទំនងរបស់នាងជាមួយនឹង​ Mamoru ដែលបានផ្ដល់​ឱ្យ Mamoru គ្រប់បែបយ៉ាងដែលគាត់ត្រូវការ។

តួអង្គ៖:Yukino Kishii, Ryo Narita, Mai Fukagawa
អ្នកដឹកនាំរឿង៖:Rikiya Imaizumi

3. រឿង ស្នេហា 100 ថ្ងៃ (君と100回目の恋) ឆ្នាំ2017

រយៈពេលជាច្រើនឆ្នាំដែល Aoi ស្គាល់ Riku នាងមិនចងចាំទាល់តែសោះអំពីចំណុចមិនល្អរបស់

Riku។ នេះក៏ព្រោះតែ Riku មានអាថ៌កំបាំងមួយ៖ គាត់អាចធ្វើឱ្យពេលវេលាត្រឡប់ថយក្រោយបាន​។

នៅក្នុងវ័យសិក្សាថ្នាក់មហាវិទ្យាល័យ Aoi បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយនៅចំថ្ងៃ

ខួបកំណើតរបស់ខ្លួន ដែលហេតុការណ៍នេះធ្វើឱ្យ Riku អាចត្រឡប់ពេលវេលាថយក្រោយបាន។ ការត្រឡប់ថយក្រោយនេះ Aoi បានដឹងថា នាងបានរស់ឡើងវិញនៅក្នុងសប្ដាហ៍ដដែលនោះ។ ដោយគ្មានជម្រើស ហើយចង់ជម្រះមន្ទិលសង្ស័យ Riku ប្រាប់អាថ៌កំបាំងរបស់ខ្លួន ប៉ុន្តែការបង្វិលពេលវេលានេះ មិនមែនជាការពិតតែមួយប៉ុណ្ណោះទេ៖ ទាំង Riku និង Aoi បានលាក់ទុកក្នុងចិត្តនូវអារម្មណ៍ស៊ីជម្រៅរវាងគ្នាទៅវិញទៅមក។

ចុងក្រោយ ការនៅជាមួយគ្នារហូតមក ធ្វើឱ្យពួកគេទាំងពីចាប់ផ្ដើមស្រឡាញ់គ្នា ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ ពេលវេលាចេះតែរំកិលទៅមុខ ហើយថ្ងៃកំណើតរបស់ Aoi ក៏ឈាងជិតចូលមកដល់។ តើពួកគេអាចជម្នះជោគវាសនារបស់ Aoi បានដែរឬទេ? ឬជោគវាសនារបស់នាងគឺមិនអាចកែប្រែបាន?

តួអង្គ៖:Miwa, Kentaro Sakaguchi, Ryo Ryusei
អ្នកដឹកនាំរឿង៖:Sho Tsukikawa

ក្នុងនាមជាតួអង្គឯក និងគូស្នេហ៍ឋានលើក្នុងរឿងថាណាបាតា (Tanabata) នៅខាងលើគេ បង្ហាញថាស្នេហាគឺជាសេចក្ដីសុខ ហើយស្នេហាគឺជាការឈឺចាប់។ ស្នេហាលាតត្រដាងអំពីអ្វីដែលយើងប្រាថ្នា ប៉ុន្តែស្នេហា (ពេលខ្លះ) មិនស្មោះត្រង់ធ្វើឱ្យភាពល្អប្រសើរនោះមានតម្លៃ បើទោះជាមានការឈឺចាប់ ហើយយើងបន្តរស់នៅជាមួយក្ដីសង្ឈឹម ដែលមានជារៀងរហូត។

រៀបរាងអត្ថបទដោយ Helen Langford-Matsui

RECOMMEND POSTS

ページトップへ