TOP > ALL > LIFESTYLE TRAVEL > ភាពយន្តជប៉ុនដែលថតនៅបរទេស៖ តើខ្សែភាពយន្តដ៏ល្បីល្បាញទាំងបីនេះ ថតនៅក្នុងស្រុកកំណើតរបស់អ្នកមែនដែរឬទេ?
LIFESTYLE
TRAVEL

ភាពយន្តជប៉ុនដែលថតនៅបរទេស៖ តើខ្សែភាពយន្តដ៏ល្បីល្បាញទាំងបីនេះ ថតនៅក្នុងស្រុកកំណើតរបស់អ្នកមែនដែរឬទេ?

គ្រប់ខ្សែភាពយន្តជប៉ុនទាំងអស់មិនមែនសុទ្ធតែថតនៅក្នុងប្រទេសជប៉ុននោះទេ!

នៅពេលដែលយើងគិតដល់ខ្សែភាពយន្តជប៉ុន ជារឿយៗ យើងតែងតែសន្មតថាខ្សែភាពយន្តទាំងនោះបានថតនៅតាមកន្លែងដែលគេបោះបង់ចោលជាច្រើននៅក្នុងប្រទេសជប៉ុន។ ប៉ុន្តែ តើលោកអ្នកមានដឹងទេថា ខ្សែភាពយន្តជប៉ុនជាច្រើនផ្សេងទៀត ក៏បានថតនៅក្រៅប្រទេសផងដែរ?

សូមទស្សនាខ្សែភាពយន្តទាំងបីដែលបានថតនៅបរទេស – តើលោកអ្នកស្គាល់កន្លែងទាំងនោះដែរឬទេ?

1. បុរសសមុទ្រ (海を駆ける), 2018

អ្នកដឹកនាំរឿងលោក Koji Fukada គឺជាអ្នកដឹកនាំរឿងវ័យក្មេងពោរពេញដោយភាពជោគជ័យ ដែល បានសរសេររៀបរាប់អំពីចំណាប់អារម្មណ៍របស់ខ្លួនពាក់ព័ន្ធនឹងខ្សែភាពយន្ត និងមូលបទអន្តរជាតិនៅក្នុងប្រវត្តិរូបសង្ខេបរបស់លោក។ គាត់បានជ្រើសរើសតួអង្គស្រីជនជាតិអាមេរិកម្នាក់មកសម្ដែងក្នុងខ្សែភាពយន្តរឿង លាហើយ (さようなら) ឆ្នាំ 2015 ហើយប្រទេសបារាំងបានជម្រុញលើកទឹកចិត្តចំពោះការដាក់ចំណងជើងរឿងផ្សេងៗទៀតរួមទាំងរឿង ​លាហើយរដូវក្ដៅ (ほとりの朔子) ឆ្នាំ 2013 ផងដែរ។ មុនពេលថតខ្សែភាពយន្តនេះ គឺយើងមានបញ្ហាពេលវេលាបន្តិចបន្តួចប៉ុណ្ណោះ។ ខ្សែភាពយន្តរឿង បុរសសមុទ្រ (海を駆ける) ឆ្នាំ 2018 បានថតនៅក្នុងក្រុង Banda Aceh នៃខេត្ត Aceh និងមានការចូលរួមសម្ដែងពីសំណាក់តារាសម្ដែងអន្តរជាតិជប៉ុន និងឥណ្ឌូនេស៊ីផងដែរ។

ខ្សែភាពយន្តនេះ ត្រូវបានថត ក្រោយពេលដែលប្រទេសឥណ្ឌូនេស៊ីរងគ្រោះដោយសាររលកយក្សស៊ូណាមី ដែលពេលនោះមានស្ត្រីជនជាតិជប៉ុនម្នាក់កំពុងធ្វើការងារជួយសង្គ្រោះជនរងគ្រោះដោយសារគ្រោះមហន្តរាយនេះ។ នាងទទួលបានព័ត៌មានអំពីបុរសអាថ៌កំបាំងម្នាក់ (ដែលមាន ទេព្យកោសល្យចម្រុះឈ្មោះ Dean Fujioka) ដែលត្រូវរលកបោកបក់មកលើឆ្នេរ ហើយ ដេកសន្លប់ស្ដូកស្ដឹងនៅលើឆ្នេរខ្សាច់នោះ។ ពុំមាននរណាម្នាក់ស្គាល់អត្តសញ្ញាណរបស់បុរសនោះទេ ដោយសារតែគាត់ចេះ​និយាយភាសាជប៉ុន និងឥណ្ឌូនេស៊ីតិចតួចពេក ប៉ុន្ដែពេលនោះ Takako បានជួយសង្គ្រោះគាត់ ហើយបានហៅឈ្មោះគាត់ថា Laut ដែលភាសាឥណ្ឌូនេស៊ីមានន័យថាសមុទ្រ។ ក្រោយពីជួយសង្គ្រោះ Laut ហើយ ពីមួយថ្ងៃទៅមួយថ្ងៃ យើងមានឃើញហេតុការណ៍ចម្លែកៗជាច្រើនបានកើតឡើង…

ទីតាំង៖ ប្រទេសឥណ្ឌូនេស៊ី
តួអង្គ៖ Dean Fujioka, Taiga, Junko Abe, Mayu Tsuruta
អ្នកដឹកនាំរឿង៖ Koji Fukada

2. យើងមិនអាចផ្លាស់ប្ដូរពិភពលោកបាននោះទេ ប៉ុន្តែយើងចង់សាងសង់សាលារៀនមួយនៅក្នុងប្រទេសកម្ពុជា (僕たちは世界を変えることができない。), 2011

ដោយផ្អែកលើរឿងពិត ដែលមានចំណងជើងថា យើងមិនអាចផ្លាស់ប្ដូរពិភពលោកបាននោះទេ ប៉ុន្តែយើងចង់សាងសង់សាលារៀនមួយនៅក្នុងប្រទេសកម្ពុជា បានរៀបរាប់អំពីសាច់រឿង លោក Kota Hada ដែលជានិស្សិតផ្នែកវេជ្ជសាស្ត្រម្នាក់ដែលមានក្ដីប្រាថ្នាធំ និងមានក្ដីសង្ឈឹមចំពោះពិភពលោក។ បើទោះបីជាគាត់សិក្សាផ្នែកនេះក្ដី គាត់មានអារម្មណ៍ថា គាត់មិនមានគោលបំណងច្បាស់លាស់ក្នុងជីវិតនៅឡើយទេ។ រហូតទាល់តែថ្ងៃមួយដែលគាត់បានឃើញខិតប័ណ្ណផ្សព្វផ្យាយត្រូវការអ្នកស្ម័គ្រចិត្តសាង់សង់សាលារៀនក្នុងប្រទេសកម្ពុជា។ ខិតប័ណ្ណនេះ ហាក់បីដូចជាបានផ្ដល់ដំណោះស្រាយសម្រាប់រឿងរ៉ាវស្មុគស្មាញក្នុងជីវិតរបស់គាត់ ហើយគាត់ក៏បានបបួលមិត្តភ័ក្តិឱ្យចូលរួមក្នុងការងារនេះដែរ។ ប៉ុន្តែ បញ្ហាគឺនៅត្រង់ថា៖ ពួកគេត្រូវរៃអង្គាសប្រាក់ចំនួន 1.5 លានយេន សម្រាប់សាងសង់សាលារៀននេះដោយខ្លួនឯង។ ក្រុមរបស់ពួកគេបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង រហូតដល់ពួកគាត់គិតយល់ថា ពិភពលោកនេះមិនមែនសាមញ្ញ និងងាយស្រួលដូចអ្វីដែលពួកគាត់ធ្លាប់គិតនោះទេ និងថាអ្វីៗគឺខុសគ្នាពីប្រទេសជប៉ុនប៉ុណ្ណា។ តើ Kota និងមិត្តភ័ក្តិរបស់គាត់អាចសម្រេចគោលដៅក្នុងការសាងសង់សាលារៀននេះបានឬទេ ឬក៏ពួកគេនឹងបោះបង់ចោលពាក់កណ្ដាលទី? ដើម្បីជ្រាបច្បាស់អំពីចម្លើយ សូមកុំភ្លេចរង់ចាំទស្សនាខ្សែភាពយន្តនេះទាំងអស់គ្នា។

ទីតាំង៖ ប្រទេសកម្ពុជា
តួអង្គ៖ Osamu Mukai, Tori Matsuzaka, Tasuku Emoto, Masataka Kubota
អ្នកដឹកនាំរឿង៖ Kenta Fukasaku

3. Pool (プール), 2009

ក្រោមការដឹកនាំរបស់អ្នកដឹកនាំក្រុមដែលមានគំនិតបែបអន្តរជាតិ បុគ្គលិកជាច្រើននាក់ផ្សេងទៀតដែលបម្រើការងារនៅកន្លែងអាងហែលទឹក ក៏បានថតខ្សែភាពយន្តរឿង ហាងកមមែម (かもめ食堂), 2006 ផងដែរ ដែលរឿងនោះត្រូវបានថតនៅក្នុងទីក្រុង Helsinki នៃប្រទេសហ្វាំងឡង់។ ខ្សែភាពយន្ត Pool នេះបានថតនៅស្ទើរពាក់កណ្ដាលពិភពលោក ដោយចាប់ផ្ដើមដំបូងពីទីក្រុងឈៀងម៉ៃដ៏ស្រស់ស្អាត​នៃប្រទេសថៃ ហើយខ្សែភាពយន្តនេះ គឺនិយាយរៀបរាប់អំពីរដំណើរជីវិតយៈពេល 6 ថ្ងៃ។ នាង Kyoko ដែលរស់នៅក្នុងប្រទេសថៃអស់រយៈពេល 4 ឆ្នាំ បានបើកផ្ទះសំណាក់មួយ​។ ប្អូនស្រីរបស់នាង Sayo បានមកលេងនាង ប៉ុន្ដែនាងមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែនាងគិតថាប្អូនស្រីរបស់នាងមកជាមួយម្ដាយរបស់នាង ប៉ុន្ដែធាតុពិតគឺមិនមែន ហើយមានមនុស្សគួរឱ្យចាប់អារម្មណ៍ជាច្រើនផ្សេងទៀតបានបង្ហាញខ្លួនក្នុងសាច់រឿងនេះផងដែរ។ ខ្សែភាពយន្តនេះគឺជាខ្សែភាពយន្តនិយាយអំពីស្នេហា និងទំនាក់ទំនងដ៏គួរឱ្យចាប់អារម្មណ៍ និងនិយាយរបៀបដែលជីវិតអាច ផ្លាស់ប្ដូរនៅក្នុងរយៈពេលត្រឹមតែ 6 ថ្ងៃ។

ទីតាំង៖ ប្រទេសថៃ
តួអង្គ៖ Satomi Kobayashi, Ryo Kase, Kana, Masako Motai
អ្នកដឹកនាំរឿង៖ Mika Omori

ខ្សែភាពយន្តទាំងនេះ គឺគ្រាន់តែជាខ្សែភាពយន្តចំនួនបីក្នុងចំណោមខ្សែរឿងជាច្រើនផ្សេងទៀតដែលបានថតនៅបរទេស ដែលនៅថ្ងៃអនាគតយើងនឹងបន្តថតនៅកន្លែងឆ្ងាយៗជាច្រើនទៀត។

រៀបរៀងអត្ថបទដោយ អ្នកនាង Lisa Wallin

RECOMMEND POSTS

ページトップへ