TOP > ALL > GENERAL > រឿងរបស់លោក ហារុគិ មូរ៉ាកាមិ (Haruki Murakami) យកមកបញ្ចាំងជាខែ្សភាពយន្ត៖ ខ្សែភាពយន្តដកស្រង់ចេញពីសៀវភៅរឿងចំនួនបីដែលបានចាក់បញ្ចាំងនៅក្នុងប្រទេសជប៉ុនកន្លងមកនេះ
GENERAL

រឿងរបស់លោក ហារុគិ មូរ៉ាកាមិ (Haruki Murakami) យកមកបញ្ចាំងជាខែ្សភាពយន្ត៖ ខ្សែភាពយន្តដកស្រង់ចេញពីសៀវភៅរឿងចំនួនបីដែលបានចាក់បញ្ចាំងនៅក្នុងប្រទេសជប៉ុនកន្លងមកនេះ

ខ្សែភាពយន្តដែលបង្ហាញឱ្យឃើញពីពិភពអន្ធកាលដ៏សែនស្មុគស្មាញ​ និងគួរឱ្យជក់ចិត្តរបស់ មូរ៉ាកាមិ (Murakami)

នៅរៀងរាល់រដូវស្លឹកឈើជ្រុះ ពោលគឺនៅពេលដែលកម្មវិធីប្រកាសពានរង្វាន់ណូបែលស្នាដៃនិពន្ធឈានមកដល់ ក្រុមមនុស្សជាច្រើនតែងមកប្រមូលផ្ដុំគ្នានៅក្នុងបារនៅក្នុងទីក្រុងតូក្យូ អោបក្រសោបជាប់ទ្រូងនូវសៀវភៅ និងរូបថតក្នុងស៊ុម ហើយបួងសួងថា ថ្ងៃណាមួយ បំណងប្រាថ្នាដែលបានទន្ទឹងរង់ចាំអស់រយៈកាលជាយូរមកហើយ នឹងក្លាយជាការពិត។ ពាក្យថា “អ្នកគាំទ្រលោក
ហារុគិ (Harukists)” ដែលត្រូវបានគេស្គាល់ថាជា អ្នកគាំទ្រដ៏ស្មោះស្ម័គ្របំផុតរបស់អ្នកនិពន្ធ ប្រលោមលោក ហារុគិ មូរ៉ាកាមិ ជាក្រុមអ្នកគាំទ្រដែលបានបន្តតស៊ូមតិសម្រាប់មុខមាត់កេរ្តិ៍ឈ្មោះ និងភាពជាតួឯកលំដាប់សកលរបស់អ្នកនិពន្ធ។ អ្នកគាំទ្រទាំងនេះក៏ធ្វើជាតំណាងដល់អ្នកគាំទ្ររាប់ពាន់អ្នកទៀតនៅទូទាំងពិភពលោកដែលមិនអាចចូលរួមនៅក្នុងបារទីក្រុងតូក្យូបានដោយសារតែហេតុផលមួយចំនួន។ ប៉ុន្តែ ហេតុអ្វីបានជាមានអ្នកគាំទ្រលោក ហារុគិ នៅទូទាំងពិភពលោកដូចនេះ ហើយលោក មូរ៉ាកាមិ (Murakami) មានអាថ៌កំបាំងអ្វីដែលអាចឆក់យកបេះដូងអ្នកគាំទ្រដ៏ច្រើននេះបាន? តើមានកត្តាអ្វីខ្លះដែលចូលរួមក្នុងការផ្លាស់ប្ដូរខ្សែជីវិតអ្នកនិពន្ធជនជាតិជប៉ុនរូបនេះឱ្យក្លាយទៅជាអ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះបំផុតម្នាក់នៅក្នុងជំនាន់របស់យើង? តើនេះគឺដោយសារតែគាត់បានសរសេររឿងដែលធ្វើឱ្យមនុស្សមានក្ដីរំជើបរំជួលចិត្ត បែបមនោសញ្ចេតនាមនុស្ស និងប្រភេទសាច់រឿងចម្រុះគ្នាជាច្រើននៅក្នុងជំនា់របស់យើង ឬក៏មានចំណុចគួរឱ្យចាប់អារម្មណ៍ច្រើនជាងនេះទៀតដែលបង្កប់នៅក្នុងសាច់រឿងរបស់គាត់ឬមួយយ៉ាងណា?

លោក ហារុគិ មូរ៉ាកាមិ (Haruki Murakami) កើតនៅរដ្ឋធានីក្យូតូបុរាណដ៏ចំណាស់មួយរបស់ប្រទេសជប៉ុននៅក្នុង ឆ្នាំ1949 លោកបានចម្រើនវ័យឡើងនៅក្នុងទីក្រុងកូបេមុននឹងផ្លាស់ទីលំនៅមករស់នៅទីក្រុងតូក្យូដើម្បីចូលរៀននៅសាកលវិទ្យាល័យដ៏ល្បីមួយ ហើយក្រោយមកទៀតលោកក៏បានបើកបារតន្រ្តីហ្សាសមួយដ៏គួរឱ្យទាក់ទាញផងដែរ។ នៅក្នុងវ័យ 29 ឆ្នាំ លោកបានសរសេរផ្នែកដំបូងនៃរឿងប្រលោមលោករបស់លោកដែលមានចំណងជើងថា​​ “ស្ដាប់វាយោច្រៀង” (ឆ្នាំ1979) បន្ទាប់ពីលោកទទួលបានការជំរុញចិត្តពីកីឡាវាយកូនបាល់។ ចាប់តាំងពីពេលនោះមក គាត់មានសៀវភៅដែលលក់ដាច់បំផុតជាច្រើនក្បាលដែលដាក់លក់នៅទូទាំងពិភពលោក រួមមានដូចជា “រឿង 1Q84” “រឿង Kafka នៅឆ្នេរសមុទ្រ” “រឿង បន្ទាប់រញ្ជួយដី” “រឿង រាំ រាំ រាំ” និងជាពិសេសគឺ “រឿង ព្រៃន័រវេស”។​ ស្នាដៃនិពន្ធរបស់គាត់ ​ដែលជានិច្ចកាលគឺត្រូវបានពណ៌នាថាជាអាថ៌កំបាំង​ ដូចការពិត និងជាញឹកញាប់ “យកតាមលំនាំបស្ចឹមប្រទេស” គឺត្រូវបានបកប្រែទៅជា ជាង 50 ភាសា។

ក្នុងនាមជាអ្នកនិពន្ធ ឬអ្នកដឹកនាំរឿង ការប្រែក្លាយរឿងព្រេងរបស់ ហារុគិ មូរ៉ាកាមិ (Haruki Murakami) ទៅជាអ្វីមួយផ្សេងទៀតនៅក្នុងវិស័យខ្សែភាពយន្ត អាចនឹងជាភាពជោគជ័យក្នុងការងារ និងជាការងារដ៏ស្មុគស្មាញ។ ស្នាដៃរបស់លោក មូរ៉ាកាមិ (Murakami) គឺមិនងាយនឹងកត់សម្គាល់ ពិបាកក្នុងការតាមដាន និងមិនអាចបង្ហាញចំពោះអ្នកគាំទ្រដែលមានវប្បធម៌តែមួយណាស់ ដែលជាហេតុធ្វើឱ្យគាត់មានអ្នកគាំទ្រជាសកល។ ទោះជាយ៉ាងនេះក្ដី ខ្សែភាពយន្តដកស្រង់ពីសៀវភៅរឿងមួយចំនួនតូចដែលស្នាដៃនិពន្ធរបស់លោក ទទួលបានជោគជ័យយ៉ាងធំធេង។ ខាងក្រោមនេះគឺជារឿងចំនួនបីដែលជាស្នាដៃនិពន្ធដ៏ល្អផ្ដាច់គេរបស់លោកដែលបានថតជាខ្សែភាពយន្តជាលើកដំបូង​ដែលបង្កប់នូវអាថ៌កំបាំងមួយចំនួនដែលស្រាយចម្ងល់របស់អ្នកថា ហេតុអ្វីបានជាស្នាដៃរឿងរបស់លោក មូរ៉ាកាមិ (Murakami) ជក់ចិត្តក្នុងការអានម្ល៉េះ ឬក៏ក្នុងភាពយន្តនេះ ហេតុអ្វីធ្វើឱ្យយើងជក់ចិត្តដិតអារម្មណ៍ក្នុងការទស្សនាយ៉ាងនេះ។

1. Tony Takitani (トニー滝谷) ឆ្នាំ2005

រឿង Tony Takitani (トニー滝谷) គឺជារឿងខ្លីមួយដែលបានដកស្រង់ចេញពីអាវយឺតមួយដែលលោក មូរ៉ាកាមិ (Murakami) បានឃើញនៅក្នុងការដាក់លក់របស់របរក្នុងហ្ការាសនៅកោះ Maui​ ដែលនៅលើអាវនោះបានសរសេរថា៖ “Tony Takitani, House (D)”។ Mលោក មូរ៉ាកាមិ (Murakami) មានការចាប់អារម្មណ៍ទៅលើឈ្មោះនៅលើអាវនោះ ហើយមានការងឿងឆ្ងល់ចំពោះបុគ្គលដែលអាចរក្សាឈ្មោះនេះបាន។ ការចង់ដឹងចង់យល់នេះជំរុញឱ្យគាត់និពន្ធសៀវភៅរឿងមួយនេះឡើង — ដែលបានបោះពុម្ពផ្សាយនៅក្នុងឆ្នាំ2002 ដែលតាមដានរឿងព្រងរបស់លោក តាគីតានី (Takitani) យុវជនដ៏ក្លៀវក្លា និងពោរពេញដោយក្ដីស្រមៃដែលនៅក្រោមការចិញ្ចឹមបីបាច់ថែរក្សាដោយឪពុកដែលជាតន្ត្រីករចង្វាក់ហ្សាស។

បន្ទាប់ពីត្រូវបានគេឯងប្រព្រឹត្តចំពោះគាត់ផ្សេងពីគេដោយសារតែឈ្មោះ “ដូចជនជាតិអាមេរិកកាំង” លោក តូនី (Tony) សុខចិត្តជ្រើសរើសការចំណាយពេលច្រើននៅដាច់ពីគេ ដោយប្រឹងប្រែងធ្វើការ និងប្រមូលផ្ដុំនូវភព្វសំណាងចេះឱនលំទោន មុននឹងគាត់ជួបនឹងគូព្រេងរបស់លោក គឺ អ៊ីកុ (Eiko) ហើយបន្ទាប់មកលោកក៏បានរៀបការ។ ប្តីប្រពន្ធមួយគូនេះ គឺរស់នៅប្រកបដោយសេចក្ដីសុខណាស់។ ប៉ុន្តែ ចំណង់ចំណូលចិត្តរបស់ អ៊ីកុ (Eiko) ក្នុងការដើរទិញឥវ៉ាន់ប្រែក្លាយពីទម្លាប់ទៅជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ។ នៅតាមផ្លូវទៅកាន់ហាងលក់សម្លៀកបំពាក់នៅក្នុងតំបន់ដែលនាងរស់នៅដើម្បីយកអាចធំ និងរ៉ូបទៅឱ្យហាងវិញ អ៊ីកូ (Eiko) គឺបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ បន្សល់ទុកលោក តូនី (Tony) ដ៏កម្សត់ឱ្យបន្តខ្សែជីវិតតែម្នាក់ឯងយ៉ាងកណ្ដោចកណ្ដែង។

ខណៈដែលរឿងនេះ ប្រហែលជាមិនអាចមានគេស្គាល់យ៉ាងទូលំទូលាយនៅទូទាំងពិភពលោក ខ្សែភាពយន្តដែលបានដឹកនាំសម្ដែងដោយលោក ជុន អ៊ីឈីកាវ៉ា (Jun Ichikawa) ដែលបានទទួលមរណៈភាពទៅហើយនោះ គឺត្រូវបានពិពណ៌នានៅក្នុងកាសែតញូវយ៉កថាមស៍ថាជា “ផ្នែកដ៏ប្រណីតមួយនៅក្នុងវិស័យភាពយន្តដែលពោរពេញទៅដោយការឈឺចាប់នៅចុងបញ្ចប់នៃរឿងដ៏គួរឱ្យភ្ញាក់ផ្អើល”។​ សាច់រឿងនេះគឺពោរពេញទៅដោយការសញ្ជប់សញ្ជឹងគិត មនោសញ្ចេតនាមនុស្សពិតៗ និងអង្រួនបេះដូងនៃស្នាដៃរឿងទាំងអស់នៃរឿងព្រេងដ៏អស្ចារ្យរបស់លោក មូរ៉ាកាមិ (Murakami)។ ភ្លេងនៅក្នុងភាពយន្តនេះត្រូវបាននិពន្ធឡើងដោយអ្នកនិពន្ធទំនុកភ្លេងមួយរូបដែលជានិមិត្តរូបរបស់ប្រទេសជប៉ុន គឺលោក រ្យឺអ៊ិឈី សាកាម៉ូតុ (Ryuichi Sakamoto)។

តួសម្ដែង៖ អ៊ីសី អូកាតា (Issey Ogata) រីអេ មីយ៉ាហ្សាវ៉ា (Rie Miyazawa)
អ្នកដឹកនាំរឿង៖ ជុន អ៊ីឈីកាវ៉ា (Jun Ichikawa)

2. ព្រៃន័រវេស (ノルウェイの森) ឆ្នាំ2010

បោះពុម្ពផ្សាយនៅក្នុងឆ្នាំ1987 “ព្រៃន័រវេស (ノルウェイの森)” គឺជាសៀវភៅដ៏ល្បីមួយដែលជាស្នាដៃនិពន្ធមិនអាចកាត់ថ្លៃបានរបស់លោក មូរ៉ាកាមិ (Murakami)។ រឿងនេះដាក់ឈ្មោះតាមបទចម្រៀងរបស់ក្រុមចម្រៀង the Beatles ជាបទចម្រៀងមួយបទដែលមានតួឯកអាយុ 37 ឆ្នាំរបស់សាច់រឿងនេះ គឺលោក តូរូ វ៉ាតាណាបេ (Toru Watanabe)​ ដែលនាំមកនូវអារម្មណ៍អាឡោះអាល័យដ៏ស្រងេះស្រងោច។ រឿងប្រលោមលោកនេះគឺជារឿងព្រេងដ៏ស្រងូតស្រងាត់នៃតួឯកពីរដួង គឺ តូរូ (Toru) និង ណាអូកុ (Naoko) ដែលបានស្គាល់គ្នាតាំងពីពួកគេនៅវ័យជំទង់ ដែលនៅពេលនោះ ណាអូកុ (Naoko) គឺជាសង្សាររបស់ គីហ្ស៊ូគិ (Kizuki) ដែលជាមិត្តភក្ដិជិតស្និទ្ធកាលពីវ័យជំទង់របស់ តូរូ (Toru) ដែលបានធ្វើអត្តឃាតនៅអាយុ 17 ឆ្នាំ។ សាច់រឿងនេះរៀបរាប់អំពីគូស្នេហ៍មួយគូនេះ និងទំនាក់ទំនងដែលពួកគេបានសាងនៅឆ្នាំបន្ទាប់ពី គីហ្ស៊ូគិ (Kizuki) បានទទួលមរណៈភាពទៅ។ រវាងអ្នកទាំងពីរនេះ គឺមានលាយមនោសញ្ចេតនាបន្តិច ការពឹងផ្អែកលើគ្នាបន្តិច និងមានភាពពុះកញ្ជ្រោល​ និងឆេវឆាវជាច្រើននៅក្នុងសាច់រឿង ដែលធ្វើឱ្យរឿងនេះពិតជាសក្ដិសមបំផុតក្នុងការអានសម្រាប់មនុស្សជំទង់ដែលចូលចិត្តស្រងូតស្រងាត់។

ដឹកនាំសម្ដែងដោយលោក ត្រាន អាញ ហ៊ុង (Tran Anh Hung) ដែលជាជនជាតិវៀតណាមរស់នៅទីក្រុងប៉ារីស ខ្សែភាពយន្តដែលដកស្រង់ចេញពីសៀវភៅរៀងនេះត្រូវបានចាក់បញ្ចាំងជាលើកដំបូងនៅក្នុងឆ្នាំ2010។ អស់រយៈកាលកន្លងមកនេះ លោក ត្រាន អាញ ហ៊ុង (Tran Anh Hung) ​ជាអ្នកដឹកនាំរឿងដ៏ល្បីល្បាញមួយរូបសម្រាប់ខ្សែភាពយន្តវៀតណាមរបស់លោក “រឿង ក្លិនល្ហុងបៃតង” និង “រឿង កាំរស្មីបញ្ឈរព្រះអាទិត្យ” ដែលបង្ហាញអំពីអារម្មណ៍ក្លៀវក្លារបស់លោកក្នុងការប្រែក្លាយសៀវភៅរឿង “ព្រៃន័រវេស” ឱ្យទៅជាខ្សែភាពយន្ត។ កាលពីដំបូងឡើយ លោក មូរ៉ាកាមិ​ (Murakami) គឺជាមនុស្សមិនសូវមាត់ក និងរួញរា ដែលលោកអ្នកប្រហែលជាអាចទាយដឹងហើយ ថាគាត់មិនសូវចូលចិត្តបម្លែងសៀវភៅរឿងរបស់គាត់ឱ្យទៅជាខ្សែភាពយន្តប៉ុន្មាននោះទេ។

បន្ទាប់ពីអ្នកទាំងពីរបានជួបគ្នានៅទីក្រុងតូក្យូ លោក ត្រាន អាញ ហ៊ុង (Tran Anh Hung) បានសរសេរបារ៉ូលជាភាសាបារាំង ហើយបន្ទាប់មកបកប្រែទៅជាភាសាអង់គ្លេសដើម្បីពិភាក្សាជាមួយនឹងលោក មូរ៉ាកាមិ​ (Murakami) មុននឹងចាប់ផ្ដើមថតឈុតឆាកទាំងអស់ជាភាសាអង់គ្លេស។ ខណៈដែលចំណងជើងរឿងគឺយកតាមអាល់ប៊ុមទោលរបស់ក្រុមតារាចម្រៀងដ៏ល្បីល្បាញកាលពីជំនាន់មុន ភ្លេងរបស់ខ្សែភាពយន្តនេះគឺត្រូវបាននិពន្ធដោយលោក ចននី ហ្គ្រីនវូដ (Jonny Greenwood)​អ្នកអ្នកលេងហ្គីតា និងជាអ្នកលេងព្យាណូដ៏ចំណានសម្រាប់ក្រុមភ្លេង Radiohead​​ ដែលជាក្រុមតារាចម្រៀងរ៉ុកដ៏ល្បីល្បាញជាងគេនៅក្នុងសម័យទំនើបនេះ។

តួសម្ដែង៖ កេនីឈិ មាត្យឹយ៉ាម៉ា (Kenichi Matsuyama) រីនកុ គីគុឈិ (Rinko Kikuchi) គិកុ មីហ្សឹហារ៉ា (Kiko Mizuhara)
អ្នកដឹកនាំរឿង៖ លោក ត្រាន អាញ ហ៊ុង (Tran Anh Hung)

តួសម្ដែង៖txt、txt
អ្នកដឹកនាំរឿង៖txt

3. ឆ្នេរហាណាឡេ (ハナレイ・ベイ) ឆ្នាំ2018

ដោយដាក់ឈ្មោះតាមឆ្នេរនៃកោះមួយដ៏ល្បីរបស់ហាវ៉ៃ ខ្សែភាពយន្តប្រចាំឆ្នាំ2018 នេះគឺជារឿងខ្លីមួយ ដែលដកស្រង់ចេញពីសៀវភៅរឿងមួយទៀតដែលជាស្នាដៃរបស់លោក មូរ៉ាកាមិ​ (Murakami)។ រឿងនេះរៀបរាប់ពី​ សាឈិ (Sachi) ដែលជាម្ចាស់បារព្យាណូមួយកន្លែង និងជាស្ដី្រមេម៉ាយ។ ថ្ងៃមួយ ខណៈពេលដែលកំពុងតែជិះស្គីលើរលក កូនប្រុសជំទង់របស់ សាឈិ (Sachi) ឈ្មោះ តាកាស៊ិ (Takashi) ត្រូវបានត្រីឆ្លាមវាយប្រហារ និងខាំស្លាប់ដែលត្រីឆ្លាមនោះពួនសំងំចាំវាយប្រហារនៅក្នុងទឹកនៃឆ្នេរហាណាឡេដ៏ចំណាស់មួយនេះ។ នៅបុណ្យគម្រប់ 10 ឆ្នាំនៃមរណភាពរបស់កូនគាត់ គាត់បានធ្វើដំណើរទៅកាន់ឆ្នេរនេះដើម្បីគោរពវិញ្ញាណក្ខន្ធកូនប្រុសដ៏កម្សត់របស់នាង។ នៅឆ្នេរនេះ គាត់បានជួបនឹងក្មេងជិះស្គីលើរលកពីរនាក់ដែលបានប្រាប់គាត់អំពីរឿងរ៉ាវក្មេងជិះស្គីលើរលកម្នាក់ដែលមានជើងតែម្ខាង ដែលមានឈ្មោះថា តាកាស៊ិ (Takashi)។

ក្រៅពីរឿង “ហាន់ឡាលីឆ្នេរសមុទ្រ” ដែលទាក់ទាញអារម្មណ៍ភាពយន្តនិងរូបភាពទេសភាពសមុទ្រដ៏អស្ចារ្យការសម្ដែងក៏ជាហេតុផលដ៏សំខាន់ដើម្បីមើលខ្សែភាពយន្តនេះដែរ។ សម្តែងដោយតារាសម្តែងជើងចាស់ យូយូយូស៊ីដា(Yoh Yoshida) ក្នុងតួនាទីជាម្តាយរបស់តាកស៊ីដែលខ្សែភាពយន្តដឹកនាំដោយ ដាស៊ីមីម៉ាសាន់ហ្គា(Daishi Matsunaga) ក៏មានឈ្មោះល្បីមួយចំនួនផ្សេងទៀត។ លោក រេណូ សាណូ
(Reo Sano) នៃជំនាន់តន្ត្រីផប់របស់ជប៉ុនមកពីក្រុម Exile Tribe ដែលទទួលបានការចាប់អារម្មណ៍ចំពោះការសម្ដែងរបស់លោក បានដើរតួសម្ដែងជាតួ តាកាស៊ិ (Takashi) ខណៈដែលអ្នកគាំទ្រ​ “រឿង Terrace House” អាចនឹងចំណាំតារាជិះស្គីលើរលករស់នៅរដ្ឋអាឡូហា គឺលោក កាយ សាតូ (Gai Sato) ដែលសម្ដែងជាតួ
មីយ៉ាកេ (Miyake)​ ជាមិត្តភក្ដិរបស់ តាកាស៊ិ (Takashi)។

តួសម្ដែង៖ យ៉ូ យ៉ូស៊ីដា (Yoh Yoshida) រេអូ សាណូ (Reo Sano)​ នីជីរ៉ូ មូរ៉ាកាមិ (Nijiro Murakami)
អ្នកដឹកនាំរឿង៖ ដាអ៊ីស៊ិ ម៉ាត្យឹណាហ្កា (Daishi Matsunaga)

ស្នាដៃរឿងបែបអង្រួនបេះដូង មរណភាព គ្រួសារបែកបាក់របស់លោក មូរ៉ាកាមិ (Murakami) គឺមានបង្ហាញយ៉ាងច្បាស់នៅក្នុងខ្សែភាពយន្តខាងលើ។ ប៉ុន្តែអ្វីដែលគាត់បាននិពន្ធគឺពិតជាដូចជារឿងពិតជាក់ស្ដែងអញ្ចឹង ហើយការបន្តការរុករកមិនចេះឈប់ឈរអំពីតើការកើតមកជាមនុស្សនោះមានន័យដូចម្ដេច? ស្នាដៃនិពន្ធរបស់គាត់គឺអាចនឹងមិនសូវពិតប្រកដ ប៉ុន្តែពិតជាមានកំណាព្យកាព្យឃ្លោងល្អបំផុត។ ទោះបីជាអ្នកនិយាយភាសាអ្វីក៏ដោយ ស្នាដៃនិពន្ធរបស់លោក មូរ៉ាកាមិ (Murakami) គឺប្រៀបបានដូចជាមានបង្កប់នូវវេទមន្ត ជាវេទមន្តមួយដែលមនុស្សគ្រប់គ្នាមកពីជាតិសាសន៍នានា ហើយនិងអ្នកដែលអាន និងទស្សនារឿងដែលជាស្នាដៃនិពន្ធរបស់លោកបានយល់ជ្រាបច្បាស់ និងស្រមើស្រមៃឃើញសាច់រឿងដូចពិតៗជាក់ស្ដែង។

អត្ថបទដោយ៖ លូស៊ី ដេមែន (Lucy Dayman)

RECOMMEND POSTS

ページトップへ