TOP > ALL > GENERAL > ខ្សែភាពយន្តជប៉ុនដ៏ល្បីល្បាញទាំង 10 សម្រាប់ឆ្នាំ2019
GENERAL

ខ្សែភាពយន្តជប៉ុនដ៏ល្បីល្បាញទាំង 10 សម្រាប់ឆ្នាំ2019

ការបិទទំព័រទសវត្សរ៍កន្លងទៅនេះគឺជាពេលវេលាពោរពេញទៅដោយមនោសញ្ចេតនានៅក្នុងរោងភាពយន្តជប៉ុន។

នាឱកាសបិទទំព័រនៃឆ្នាំ2019 នេះ និពន្ធនាយកទស្សនាវដ្ដីខ្សែភាពយន្តជប៉ុន (Japanese Film Festival Magazine) បានទាញចំណាប់អារម្មណ៍មហាជនមកលើភាពយន្តលេចធ្លោប្រចាំឆ្នាំ ដោយសារតែខ្លឹមសារសាច់រឿងដែលពោរពេញទៅដោយការជម្រុញទឹកចិត្ត ទស្សនីយភាពពោរពេញដោយភាពច្នៃប្រឌិត និងការសម្ដែងដ៏ល្អឥតខ្ចោះ។ ឆ្នាំកន្លងផុតទៅនេះគឺជាឆ្នាំដែលពោរពេញទៅដោយសាច់រឿងស្នេហា និរាសព្រាត់ប្រាស់ បម្រែបម្រួលអាកាសធាតុ ការសម្ងាត់របស់ក្រុមហ៊ុន វិថីជីវិតដល់ផ្លូវបំបែក និងជម្រើសក្នុងជីវិត ហើយក៏ជាឆ្នាំដែលមានទស្សនីយភាពរស់រវើក ការតុបតែងស្រស់ស្អាត ការសម្ដែងដ៏ល្អឥតខ្ចោះ និងបច្ចេកទេសថតដ៏អស្ចារ្យ ដែលអាចឱ្យយើងនិយាយដោយមោទនភាពបានថា ​ខ្សែភាពយន្តទាំងនេះល្អហួសពីការរំពឹងទុករបស់យើង។ ខាងក្រោមនេះ គឺជាខ្សែភាពយន្តដែលបិទទំព័រទសវត្សរ៍ទីពីរនៃសតវត្សរ៍ ទី21 នេះ ដ៏កក្រើករញ្ជួយនៅក្នុងប្រវត្តិសាស្ត្រភាពយន្តជប៉ុន ហើយដោយសារតែយើងកំពុងតែខិតជិតដល់ចំណុចបើក “ទំព័រសម័យកាលដ៏រុងរឿងថ្មីមួយទៀត (“roaring 20s)” យើងមានតែសង្ឃឹមថាការជម្រុញទឹកចិត្តនៅលើផ្ទាំងសំពត់សនៃខ្សែភាពយន្តជប៉ុនទាំងអស់នេះ នឹងនៅតែបន្តឌិតជាប់ក្នុងអារម្មណ៍របស់យើងគ្រប់គ្នា ហើយអាចឱ្យយើងមានភក្ដីភាពចំពោះភាពយន្តជប៉ុន។ ដើម្បីកុំឱ្យខាតពេលយូរ សូមមើលខ្សែភាពយន្តជប៉ុនដ៏គួរឱ្យចងចាំទាំង 10 ដែលចាក់បញ្ចាំងនៅឆ្នាំ2019 នេះ។

1. ឆ្លងកាត់ព្យុះភ្លៀងជាមួយអ្នក (天気の子)

នៅក្នុងខ្សែភាពយន្តជីវចលបែបស្រមើលស្រមៃនេះ និពន្ធនាយកលោក ម៉ាកុតុ ស៊ិនកៃ (Makoto Shinkai) ហាក់ដូចជាបានទាញយកធាតុសំខាន់ៗល្អឯកពីស្នាដៃនិពន្ធរបស់លោកពីមុន ហើយចម្រាញ់ស្នាដៃទាំងនេះទៅជាសាច់រឿងដ៏មិននឹកស្មានដល់។ ឆ្លងកាត់ព្យុះភ្លៀងជាមួយអ្នក គឺជារឿងអំពីមនោសញ្ចេតនាយុវវ័យកើតឡើងនៅក្នុងហេតុការណ៍មហន្តរាយកម្រិតមធ្យមក្នុងតំបន់មួយ ដែលរៀប រាប់ពីសិស្សវិទ្យាល័យ ហូដាកា មុរិស៊ិម៉ា (Hodaka Morishima) និងក្មេងកំព្រា

ហ៊ិណា អាម៉ាណូ (Hina Amano)​ ដែលមានសមត្ថភាពក្នុងការគ្រប់គ្រង់អាកាសធាតុ។ ភ្លេងនៅក្នុងរឿងនេះ ដែលនិពន្ធដោយក្រុមចម្រៀងរ៉ុក រ៉ាដហ្វីមផ៍ (Radwimps) បានរួមបញ្ចូលគ្នានូវឈុតឆាកដ៏ស្មុគស្មាញអំពីការប្រែប្រួលធាតុអាកាសជាសកល ការបាត់បង់ និងសេចក្ដីសង្ឃឹម ដែលនាំឱ្យរឿង ឆ្លងកាត់ព្យុះភ្លៀងជាមួយអ្នក ក្លាយទៅជាឈុតឆាកដ៏អស្ចារ្យជាងសាច់រឿងទាំងមូលទៅទៀត។​ រឿង ឆ្លងកាត់ព្យុះភ្លៀងជាមួយអ្នក គឺជាភាពយន្តជប៉ុនដែលរកចំណូលបានច្រើនបំផុតប្រចាំឆ្នាំ2019។

តួសម្ដែង៖ កូតារ៉ុ ដៃហ្គោ (Kotaro Daigo) ណាណា មុរិ (Nana Mori)
និពន្ធនាយក៖ ម៉ាកុតុ ស៊ិនកៃ (Makoto Shinkai)

2. អាណាចក្រ (キングダム)

យោងតាមសាច់រឿងម៉ាំងហ្គាដែលមានឈ្មោះដូចគ្នា​ ដែលបាននិពន្ធដោយ យ៉ាស៊ូហ៊ិសា ហារ៉ា (Yasuhisa Hara) រឿង អាណាចក្រ គឺជាសាច់រឿងបានកើតឡើងនៅក្នុងចុងសម័យសង្គ្រាមជប៉ុន (ឆ្នាំ1467-1568)។ ​ទោះបីជារឿងនេះនិយាយរៀបរាប់ពីជីវិតពិតរបស់លោក​ មេទ័ព លី ស៊ិន (Li Xin) ដែលជួយអនាគតអធិរាជមហាឈីងក្នុងការធ្វើសង្រ្គាមដណ្ដើមទឹកដីចិនសម័យបុរាណ ក៏រឿងនេះបានរៀបរាប់ពីការច្បាំងដណ្ដើមទា​ម​ទារសេរីភាពតាមសាច់រឿងរៀបរាប់នៅក្នុងឯកសារប្រវត្តិសាស្រ្តបុរាណផងដែរ។ ស៊ិស៊ូកិ សាតុ (Shinsuke Sato) ដែលជានិពន្ធនាយក និងជាអ្នករចនាវីដេអូហ្គេមល្បីល្បាញចំពោះការនិពន្ធខ្សែភាពយន្តបែបប្រឌិត វាយកាប់ចាក់បាញ់ប្រហារ និងភាពយន្តបែបផ្សងព្រេងដូចជា ហ្គានត៍ (Gantz) (ឆ្នាំ2011) ឬ ប្លីច (Bleach) (ឆ្នាំ2018) ហើយចំណែកឯភាពយន្ត អាណាចក្រវិញ គាត់និពន្ធដោយមិនឃ្លាតគំនិតរបស់គាត់ឆ្ងាយពីជំនាញរបស់គាត់នោះទេ។ ជំនួសឱ្យរូបភាពវីដេអូបែបសម័យបុរាណ​​ ភាពយន្តនេះមានទៅដោយការសម្ដែងដ៏រស់រវើករបស់តួសម្ដែងសម្លៀកបំពាក់ចំបុរាណពណ៌ស្រស់ឆើតឆាយដែលសម្ដែងឈុតឆាកផ្សេងៗដ៏គួរឱ្យទាក់ទាញនៅទីកន្លែងដ៏ពោរពេញដោយភាពច្នៃប្រឌិត។ ការសម្ដែងនៅក្នុងភាពយន្តនេះគឺល្អឥតខ្ចោះ ដែលលើសធ្វើឱ្យ ភាពយន្ត អាណាចក្រវិញ ទទួលបានកិត្តនាមជាភាពយន្តជប៉ុនដ៏ល្អបំផុតមួយក្នុងចំណោមភាពយន្តដ៏ល្បីៗផ្សេងទៀតប្រចាំឆ្នាំ2019។

តួសម្ដែង៖ កេន តុ យ៉ាម៉ាហ្សាគិ (Kento Yamazaki) យ៉ូ តាណាកា (Ryo Tanaka)
និពន្ធនាយក៖ ស៊ិស៊ូកិ សាតុ (Shinsuke Sato)

3. ភ្នាក់ងារសម្ងាត់នៅសណ្ឋាគារ (マスカレード・ホテル)

បន្ទាប់ពីករណីឃាតកម្មដ៏គួរឱ្យរន្ធត់ជាបន្តបន្ទាប់នៅក្នុងរាជធានី​ ភ្នាក់ងារស៊ើបអង្កេត កូស៊ូកេ ណិតា (Kosuke Nitta) យល់ឃើញថាឃាតកម្មបន្ទាប់គឺច្បាស់ជានឹងកើតឡើងនៅក្នុងសណ្ឋាគារ Cortesia តូក្យូ ជាក់ជាមិនខាន។ គាត់បានបន្លំខ្លួនធ្វើជាអ្នកបម្រើការងារនៅការិយាល័យផ្ដល់សេវានៅសណ្ឋាគារនេះ ដែលគាត់ចាប់ផ្ដើមទាស់សម្ដីជាមួយនឹងអ្នកគ្រប់គ្រងផ្ទាល់របស់គាត់ឈ្មោះ ណាអូមិ យ៉ាម៉ាហ្គិស៊ិ (Naomi Yamagishi) ហើយភ្ញៀវនៅក្នុងសណ្ឋាគារដោយសារតែអត្តចរិតគំរោះគំរើយរបស់គាត់។ ទោះជាយ៉ាងណាក្ដី ខណៈដែល ណាអូមិ (Naomi) បង្វឹក កូស៊ូកេ

(Kosuke) ឱ្យដុះខាត់អត្តចរិតគំរោះគំរើយរបស់គាត់ រឿងហេតុដែលដំបូងជារឿងក្ដីឃាតកម្មដ៏អាថ៌កំបាំង ប្រែក្លាយទៅជាមេរៀនមួយនៃសិល្បៈ អូម៉ូតឹណាស៊ិ (omotenashi) ជាសិល្បៈនៃ

បដិសណ្ឋារកិច្ចជប៉ុនដ៏ប្លែកអស្ចារ្យដែលបានក្លាយជាគ្រាមភាសាមួយនៅក្នុងអំឡុងពេលដែល

ទីក្រុងតូក្យូ ត្រូវបានជ្រើសរើសជាទីតាំងបន្ទាប់សម្រាប់ការប្រកួតកីឡាអូឡាំពិករដូវក្ដៅប្រចាំ ឆ្នាំ2020។ ដោយការរួមបញ្ចូលគ្នានៃតួសម្ដែងបន្ទាប់បន្សំដ៏កំប្លុកកំប្លែង និងយោងតាមប្រលោម លោកដែលលក់ដាច់បំផុតនិពន្ធដោយនិពន្ធនាយកអាថ៌កំបាំងលោក ខេអ៊ិហ្គោ ហ្គាស៊ិណូ (Keigo Higashino) ខ្សែភាពយន្ត ភ្នាក់ងារសម្ងាត់នៅសណ្ឋាគារ គឺជាភាពយន្តមួយក្នុងចំណោមភាពយន្តផ្សេងទៀតប្រចាំឆ្នាំ2019 ដែលពាំនាំមកនូវភាពមន្ទិលសង្ស័យ សំណើចសើចក្អាកក្អាយ និងការស្វែងរកឃើញការពិតនៅក្នុងសាច់រឿងតែមួយ។

តួសម្ដែង៖ តាគុយ៉ា គិម៉ុរ៉ា (Takuya Kimura) ម៉ាសាមិ ណាហ្គ៉ាសាវ៉ា (Masami Nagasawa)
និពន្ធនាយក៖ ម៉ាសាយុគិ ស៊ូហ្ស៊ូគិ (Masayuki Suzuki)

4. នាំខ្ញុំទៅខេត្តសៃតាម៉ា (翔んで埼玉)

ខ្សែភាពយន្ត នាំខ្ញុំទៅខេត្តសៃតាម៉ា គឺងាយស្រួលផលិតសម្រាប់ទស្សនិកជនជាជនជាតិជប៉ុន ដោយមានលាយឡំជាមួយនឹងសំណើចពីវប្បធម៌ ដែលទស្សនិកជនជនបរទេសជាច្រើនអាចនឹងពិបាកនឹងយល់ណាស់។ ប៉ុន្តែសាច់រឿងសំខាន់នេះនិយាយអំពីប្រជាជនទីក្រុងតូក្យូមើលងាយប្រជាជនដែលមកពីខេត្តសៃតាម៉ា ដែលជាខេត្តជិតខាង តែខេត្តនេះទទួលបាននូវគុណភាពរស់នៅបែបសកល ដោយសារតែជម្រើសដ៏ឆ្លាតវៃ។ ចំពោះទស្សនៈមួយ​ ដែលរឿងនេះគឺត្រូវបានកាត់ផ្ដាច់ចេញពីទិដ្ឋភាពពិតទាំងស្រុង គឺបានបង្ហាញជាល្ខោនដ៏គួរឱ្យអស់សំណើចដែលចាក់ផ្សាយតាមវិទ្យុដូចជាការថតនៅប្រទេសជប៉ុនមួយទៀតអញ្ចឹងដែលនៅទីនោះប្រជាជនស្លៀកពាក់សម្លៀកបំពាក់ល្ខោន កាប៊ុគិ (kabuki)/ ល្ខោន អ៊ីសឹ ដ៏គួរឱ្យអស់សំណើច និងជាកន្លែងដែលប្រជាជនមកពីខេត្តសៃតាម៉ាដែលត្រូវគេមើលងាយជិះជាន់ ត្រូវការទិដ្ឋាការពិសេសដើម្បីអាចចូលរាជធានីបាន។ នៅក្នុងពិភពដែលត្រូវគេសើចចំអកបែបនោះ បញ្ហារវាងទីក្រុងតូក្យូ និងសៃតាម៉ាបានផ្ដាច់ចេញពីជនជាតិដើមជប៉ុន ហើយរឿងនេះគឺអាចផ្សព្វផ្សាយដោយសេរីទៅកាន់អ្នកដែលធ្លាប់មានអារម្មណ៍ថាត្រូវបានគេមើលងាយដោយសារតែមកពីទីជនបទដាច់ស្រយាល។ ដូចដែលបានរំពឹងទុកពីនិពន្ធនាយករឿង កម្ដៅ រូម៉ាំង (Thermae Romae) គឺលោក ហ៊ិដិគិ តាកឹឈិ (Hideki Takeuchi) ខ្សែភាពយន្ត នាំខ្ញុំទៅខេត្តសៃតាម៉ា គឺជារឿងកំប្លុកកំប្លែងដែលធ្វើឱ្យទស្សនិកជនទប់សំណើចមិនបាន ព្រមទាំងជក់ចិត្តដិតអារម្មណ៍តាំងពីដើមរហូតដល់ចប់។

តួសម្ដែង៖ ហ្វុមិ និកៃដុ (Fumi Nikaido) ហ្គាកត៍ (Gackt)
និពន្ធនាយក៖ ហ៊ិដិគិ តាកឹឈិ (Hideki Takeuchi)

5. អ្នកឯកទេសបោក JP (コンフィデンスマンJP)

យោងតាមកម្មវិធីសម្ដែងតាមកញ្ចក់ទូរទស្សន៍ដែលមានចំណងជើងដូចគ្នា ដែលនិយាយអំពីក្រុមបោកមនុស្សដ៏ក្លាហានមួយក្រុមដឹកនាំដោយ ដាកូ (Dako) ជាមួយនឹងតារាសម្ដែងដ៏ល្បីឈ្មោះ ម៉ាសាមិ ណាហ្គ៉ាសាវ៉ា (Masami Nagasawa) ក្រុមឯកទេសបោក JP ឃើញក្រុមជនពាលនៅក្នុងទីក្រុងហុងកុងព្យាយាមលួចត្បូងពេជ្រពីថៅកែទាំងបី។ គ្រប់ភាគទាំងអស់ដែលលោកអ្នកទន្ទឹងរង់ចាំគឺនៅក្នុងខ្សែភាពយន្តនេះ ហើយលោកអ្នកអាចទស្សនាលើអេក្រង់ដ៏ធំដោយរីករាយ។ ក្រុមជនពាលកាន់តែធំជាងមុន ឈុតឆាកកាន់តែជក់ចិត្តដិតអារម្មណ៍​ ហើយក្រុមបោកមនុស្សក៏កាន់តែមានភាពឈ្លាសវៃ និងប៉ិនប្រសប់ជាងពេលណាៗទាំងអស់។ កាន់តែពិសេសជាងនេះទៅទៀតនោះ ទស្សនិកជនថ្មីក៏អាចស្វែងរករឿងនេះបានដោយងាយស្រួល ដោយមានហ្វ្រេនឆាយជាច្រើន ក៏ដូចជាអត្តចរិតរបស់តួឯក នឹងបង្ហាញនៅក្នុងរយៈពេលប៉ុន្មាននាទីដំបូងនៃខ្សែភាពយន្តនេះ។ ភាពយន្តដែលមានតួឯកជាស្រ្តី ទាក់ទាញ និងឈ្លាសវៃ គឺគ្មានរឿងណាក្រៅពីរឿង អ្នកឯកទេសបោក JP ទៀតទេ។

តួសម្ដែង៖ ម៉ាសាមិ ណាហ្គ៉ាសាវ៉ា (Masami Nagasawa) ម៉ាសាហ៊ិរុ ហ៊ិហ្គ៉ាស៊ិដ (Masahiro Higashide)
និពន្ធនាយក៖ រីយ៉ូ តាណាកា (Ryo Tanaka)

6. ស្នេហាអូសាន៖ ក្ដីស្រឡាញ់ ឬ មរណៈ (おっさんずラブ LOVE or DEAD)

រឿងភាគដែលចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ជាបន្តបន្ទាប់ រឿង ស្នេហាអូសាន ដែលជាខ្សែភាពយន្តនិពន្ធដោយលោក តាអ៊ិជិរ៉ូ គុតូ (Toichiro Ruto) គឺជាប្រភេទខ្សែភាពយន្តដែលកម្រនឹងបានឃើញនៅក្នុងវិស័យខ្សែភាពយន្តជប៉ុន និងជាខ្សែភាពយន្តពោរពេញទៅដោយគ្រប់រសជាតិ ទាំងការកំប្លុកកំប្លែងអំពីមនុស្សស្រឡាញ់ភេទដូចគ្នាទៀតផង។ នៅក្នុងខ្សែភាពយន្តស្នេហា

អូសាន ក្ដីស្រឡាញ់ ឬ មរណៈ នេះលោក កេ តាណាកា (Kei Tanaka) សម្ដែងជាតួអង្គ ហារ៉ុតា (Haruta) ជាបុគ្គលិកការិយាល័យម្នាក់ដែលមានសំណាងរស់នៅក្នុងអាផាតមិនដ៏រ៉ូមែនទិក បានទទួលស្គាល់ថាខ្លួនឯងជាអ្នកស្រឡាញ់ភេទដូចគ្នា ហើយបានរកឃើញនូវសុភមង្គលដ៏ពិតប្រាកដជាមួយនឹងមិត្តរួមការងាររបស់គាត់ឈ្មោះ ម៉ាគិ (Maki)។ រឿងគ្រប់យ៉ាងចាប់ផ្ដើមស្មុគស្មាញទៅៗ នៅពេល ម៉ាគិ (Maki) ត្រូវបានគេផ្ទេរទៅការិយាល័យកណ្ដាល ហើយ ហើយស្នេហាចាស់ និងជាថៅកែរបស់ ហារុតា (Haruta)​ គឺ គុរ៉ូសាវ៉ា (Kurosawa) បាត់បង់ការចងចាំហើយលង់ស្នេហ៍ជាមួយ ហារុតា (Haruta)​ ដែលជាកូនចៅរបស់ខ្លួនម្ដងទៀត។ រឿង ស្នេហាអូសាន គឺជាភាពយន្តបែបកំប្លុកកំប្លែងលាយឡំគ្រប់រសជាតិ ដែលលើកស្ទួយវិស័យភាពយន្តជប៉ុនអំពីមនុស្សស្រឡាញ់ភេទដូចគ្នាឱ្យកាន់តែល្បីល្បាញ។

តួសម្ដែង៖ កេ តាណាកា (Kei Tanaka) គេនតូ ហាយ៉ាស៊ិ (Kento Hayashi) កូតារុ (Kotaro)
និពន្ធនាយក៖ តាអ៊ិជិរ៉ូ គុតូ (Toichiro Ruto)

7. សូមវាយខ្ញុំម្ដងទៀត (記憶にございません!)

បន្ទាប់ពីត្រូវគេគប់មួយដុំថ្មចំក្បាលពេលឡើងធ្វើសុន្ទរកថានយោបាយ នាយករដ្ឋមន្ត្រីមិនល្បីឈ្មោះ កេសូកិ គុរ៉ូដា (Keisuke Kuroda) បាត់បង់ការចងចាំ ហើយគ្រប់យ៉ាងទាំងអស់គឺអាស្រ័យលើលេខារបស់គាត់ក្នុងការលាក់ការសម្ងាត់នៃស្ថានភាពរបស់គាត់កុំឱ្យមានអ្នកណាដឹង។ ប៉ុន្តែប្រហែលជាមានឱកាសសម្រាប់ការកាត់សេចក្ដីវិនិច្ឆ័យទាំងមូលទៅលើរូបគាត់​ ដោយសារតែភ្លាមៗនោះលោក គុរ៉ូដា (Kuroda) ដែលបាត់បង់ការចងចាំចង់ប្រឆាំងនឹងរូបគាត់ពីមុន ហើយធ្វើរឿងល្អសម្រាប់ប្រទេសជាតិ។ ក្រៅពីនយោបាយ ចំណុចសំខាន់របស់ភាពយន្តនេះគឺនិយាយអំពីភាពសប្បាយរីករាយ កំប្លុកកំប្លែង ហើយនិងក្ដីជូរចត់ដែលបង្ហាញជាសារដល់ទស្សនិកជនថា​ គ្រប់គ្នាសុទ្ធតែមានឱកាសទីពីរក្នុងជីវិត។ និពន្ធនាយក លោក កូគិ មិតានិ (Koki Mitani) បានបញ្ជូនសារមួយនេះដ៏ចំណានទៅឱ្យទស្សនិកជនរបស់គាត់ ខណៈដែលគាត់ផ្ដល់នូវសំណើចសើចក្អាកក្អាយជាបន្តបន្ទាប់ដល់ទស្សនិកជន។

តួសម្ដែង៖ គីឈិ ណាកៃ ឌីន ហ្វូជិអូកា (Kiichi Nakai, Dean Fujioka)
និពន្ធនាយក៖ កូគិ មិតានិ (Koki Mitani)

8. យុទ្ធសិល្ប៍ឆ្មាទេព៖ បដិវត្តន៍ (ミュウツーの逆襲 EVOLUTION)

“ឥឡូវនេះ​ខ្ញុំឃើញថាកាលៈទេសៈនៃជីវិតរបស់មនុស្សម្នាក់ៗគឺមិនដូចគ្នានោះទេ។ វាគឺជាអ្វីដែលអ្នកធ្វើជាមួយនឹងអំណោយទាននៃជីវិតដែលកំណត់ថាអ្នកជាអ្នកណា។” អ្វីដែលបានលើកឡើងគឺដូចជា សម្រង់សម្ដីពីសកម្មជននយោបាយដែលមានគេស្រឡាញ់ចូលចិត្តច្រើន ដែលតាមពិតទៅនិយាយដោយតួអង្គ ប៉ូគេម៉ុន ឆ្មាទេព (Pokémon Mewtwo) ដែលបកប្រែជាភាសាអង់គ្លេសនៅក្នុងភាពយន្តគំនូរជីវចលរបស់ហ្វេ្រនឆាយដំបូងគេនៅឆ្នាំ1998។ ដោយមានឃ្លាចងចាំមិនភ្លេចបែបនេះ វាច្បាស់ណាស់ដែលថាភាពយន្តមានអាយុកាល​ 20 ឆ្នាំនេះ ត្រូវបានផលិតឡើងវិញនៅឆ្នាំ2019 ដោយប្រើប្រាស់ជីវចលតាមកុំព្យូទ័រ។​ ដោយពុំមានការផ្លាស់ប្ដូរណាមួយត្រូវបានធ្វើឡើងចំពោះសាចរឿងដើម ការផលិតឡើងវិញនេះគឺពឹងផ្អែកទាំងស្រុងទៅលើបច្ចេកវិទ្យា CGI ដើម្បីអាប់ដេតឈុតសំខាន់ៗមួយចំនួន (ដូចជាចម្បាំងចុងក្រោយ) បន្ថែមសកម្មភាព ចលនាបន្ថែម និងជីវិតឱ្យទៅជារឿងស្រដៀងគ្នា។ ដោយសារបច្ចេកវិទ្យាដ៏ទំនើបនេះ សូម្បីតែអ្នកគាំទ្រចាស់ៗក៏អាចទស្សនាភាពយន្តនេះឡើងវិញបានដោយជក់ចិត្តដិតអារម្មណ៍ជាថ្មីម្ដងទៀត។

តួសម្ដែង៖ រីកា ម៉ាតស៊ឹម៉ូតូ អ៊ីគឹ អូតានី (Rika Matsumoto, Ikue Otani)
និពន្ធនាយក៖ គុនីហ៊ិកុ យុយ៉ាម៉ា (Kunihiko Yuyama) ម៉ូតូណូរិ សាកាគិបារ៉ា (Motonori Sakakibara)

9. ជនទម្លាយការណ៍សម្ងាត់ (七つの会議)

យោងតាមប្រលោមលោក ដែលជាស្នាដៃនិពន្ធដ៏ល្អឯករបស់និពន្ធនាយកដ៏ប៉ិនប្រសប់គឺលោក យ៉ុន អ៊ីគេដូ (Jun Ikeido) ភាពយន្ត ជនទម្លាយការណ៍សម្ងាត់ គឺជាស្នាដៃភាពយន្តដែលទាក់យកអារម្មណ៍ទស្សនិកជនបន្តិចម្ដងៗដែលស្រាវជ្រាវពីសាច់រឿងនៃវប្បធម៌សាជីវកម្មរបស់ជប៉ុន។ ភាពយន្តនេះនិយាយអំពីការងារផ្ទៃក្នុង និងអាថ៌កំបាំងនៃក្រុមហ៊ុនបុត្រសម្ព័ន្ធថ្នាក់កណ្ដាល ហើយនឹងរឿងរ៉ាវផ្សេងៗទៀតដែលកើតចេញពីក្រុមហ៊ុននេះ។ ឈុតឆាកដូចជា ថៅកែស្ដីបន្ទោសបុគ្គលិកដោយក្ដីខឹងសម្បារនៅចំពោះមុខបុគ្គលិកដទៃទៀតចំពោះការមិនសម្រេចតាមគោលដៅលក់ ហើយនិងបុគ្គលិកដែលត្រូវគេបណ្ដេញចេញពីការងារដោយសារតែការចេញពីធ្វើការតាមម៉ោងកំណត់ គឺគ្រាន់តែជាចំណុចអាក្រក់មួយចំនួននៃពិភពសាជីវកម្មរបស់ជប៉ុនដែលខ្សែភាពយន្តនេះបានលាតត្រដាងតែប៉ុណ្ណោះ។ នៅក្នុងភាពយន្តនេះមានរឿងរ៉ាវលាក់បាំងជាច្រើនដែលជម្រុញឱ្យសាច់រឿងនេះបន្តទៅមុខ ប៉ុន្តែអ្វីដែលបង្កើតរឿងនេះឡើងគឺការយល់ដឹងដែលទស្សនិកជនចាប់បាននៅក្នុងពិភពសាជីវកម្មនៃប្រទេសជប៉ុន​ដែលនិយោជិតទាំងអស់សុទ្ធតែជានិយោជិតជាន់ខ្ពស់ ចំណែកឯអារម្មណ៍វិញគឺក្ដៅក្រហាយរហូត។ ដោយមានការសម្ដែងដោយតួល្បីៗ និងពោរពេញទៅដោយភាពរស់រវើក និងប៉ិនប្រសប់បំផុតរបស់ប្រទេសជប៉ុន ភាពយន្តនេះគឺជារឿងដែលសំខាន់ និងគួរឱ្យឈឺចាប់បំផុតដែលស័ក្ដិសមនឹងទទួលបានការកោតសរសើរប្រចាំឆ្នាំនេះ។

តួសម្ដែង៖ ម៉ានសៃ ណូមុរ៉ា (Mansai Nomura) តេរុយុគិ មិស្ស៊ឹហ៊ិរ៉ុ អូកាវ៉ា (Teruyuki Kagawa, Mitsuhiro Oikawa)
និពន្ធនាយក៖ កាស៊ូ ហ្វុគុហ្សាវ៉ា (Katsuo Fukuzawa)

10. មហាសង្គ្រាមអាស៊ីម៉ែត្រ (アルキメデスの大戦)

នៅក្នុងពេលបញ្ចប់ការសាងសង់មិនយូរប៉ុន្មាននៅមុនសង្គ្រាមលោកលើទី II នាវាចម្បាំងយ៉ាម៉ាតូ​របស់ជប៉ុន គឺអាចជានាវាដ៏ខ្លាំងជាងគេដែលមិនធ្លាប់មានពីមុនមក ហើយទម្ងន់ 72,800 តោន

វាពិតជានាវាដែលធ្ងន់ជាងគេបំផុត។ ខ្សែភាពយន្ត មហាសង្គ្រាមអាស៊ីម៉ែត្រ គឺថតពីការសាងសង់នាវាចម្បាំងនេះ ដោយផ្ដោតលើចំណុចវិទ្យាសាស្ត្ររបស់នាវានេះតាមរយៈតួឯកដែលជាតួអង្គគណិតវិទូ សម្ដែងដោយ ម៉ាស៊ីគិ សូដា (Masaki Suda)។ ឈុតឆាកដែលធ្វើឱ្យភាពយន្តនេះកាន់តែគួរឱ្យជក់ចិត្តទៀតនោះ គឺឈុតឆាកទាំងមូលហាក់ដូចជារន្ធត់ញាប់ញ័រអំពីការសមគំនិតគ្នានៅក្នុងជួរយោធាពាក់ព័ន្ធនឹងថ្លៃចំណាយសាងសង់នាវាចម្បាំងយ៉ាម៉ាតូនេះ។ តាមរយៈការផ្ដោតការយកចិត្តទុកដាក់លើឈុតឆាកបែបប្រឌិតនេះ ខ្សែភាពយន្តទាំងមូលនាំយកអារម្មណ៍ទស្សនិកជនចេញពីភាពរន្ធត់នៃសង្គ្រាម ឆ្ពោះទៅរកភាពសប្បាយរីករាយចំពោះការសាងសង់នាវាចម្បាំងដ៏គួរឱ្យស្ញប់ស្ញែងមួយនេះ ហើយខ្សែភាពយន្តមួយនេះគឺលើសពីការរំពឹងទុក។

តួសម្ដែង៖ ម៉ាស៊ីគិ សូដា (Masaki Suda) ហ៊ិរ៉ូស៊ិ តាឈិ (Hiroshi Tachi)
និពន្ធនាយក៖ តាកាស៊ិ យ៉ាម៉ាហ្សាគិ (Takashi Yamazaki)

តើភាពយន្តមួយណាដែលអ្នកពេញចិត្តសម្រាប់ឆ្នាំ2019 នេះ? សូមប្រាប់ឱ្យយើងបានដឹងពីចំណង់ចំណូលចិត្តរបស់អ្នកបន្ទាប់ពីអ្នកបានអានបញ្ជីឈ្មោះភាពយន្តដែលយើងបានជ្រើសរើសមកសរសេរនេះ។ សម្រាប់ព័ត៌មានអំពីកាលបរិច្ឆេទ​ ទីតាំង និងពេលចាក់បញ្ចាំងនៅរោងមហោស្រពខ្សែភាពយន្តជប៉ុននាពេលខាងមុខនៅក្នុងប្រទេសរបស់អ្នក សូមចូលមើល ទីនេះ។

រៀបចំអត្ថបទដោយ៖ Cezary Strusiewicz

RECOMMEND POSTS

ページトップへ