TOP > ALL > GENERAL LIFESTYLE TRAVEL > Ain’t No Mountain High Enough: ភាពយន្តចំនួន 3 សម្រាប់ថ្ងៃទិវាភ្នំ
GENERAL
LIFESTYLE
TRAVEL

Ain’t No Mountain High Enough: ភាពយន្តចំនួន 3 សម្រាប់ថ្ងៃទិវាភ្នំ

ចាប់ផ្ដើមដំណើរផ្សងព្រេងរបស់អ្នកជាមួយនឹងភាពយន្តទាំងបីនេះដែលប្រឹង​តស៊ូ​ជម្នះជាមួយនឹងសណ្ឋានដីដ៏ពិបាកបំផុតរបស់ប្រទេសជប៉ុន

នៅពេលដែលអ្នកគិតពីប្រទេសជប៉ុន តើអ្នកនឹកឃើញអ្វីមុនគេ? គឺភ្នំហ្វឹជី​( Mt. Fuji) មែនឬអត់? ភ្នំនេះជាភ្នំដែលខ្ពស់ជាងគេនៅក្នុងប្រទេសជប៉ុនដែលបានទាក់ទាញអ្នកទស្សនាជាច្រើនឱ្យមកគយគន់នូវសម្រស់ដ៏អស្ចារ្យរបស់ភ្នំនេះដោយផ្ទាល់។ ប៉ុន្តែ Fuji គឺគ្រាន់តែជាភ្នំមួយក្នុងចំណោមជាច្រើនដែលលាតសន្ធឹងលើកោះរបស់ប្រទេសជប៉ុនប៉ុណ្ណោះ។ តំបន់ភ្នំគ្របដណ្ដប់ផ្ទៃដី 70 ភាគរយនៃប្រទេសនេះដែលភ្នំភាគច្រើនគឺមាននៅ Yamanashi, Shizuoka, Nagano, Gifu, និង Toyama តំបន់ដែនដីក្រោមការត្រួតត្រារបស់កោះមជ្ឈិម Honshu (កោះធំរបស់ប្រទេសជប៉ុន)។

ភ្នំគឺជាផ្នែកមួយនៃវប្បធម៌របស់ប្រទេសជប៉ុនជានិច្ច ដោយសារតែទំនាក់ទំនងដ៏ជិតស្និទ្ធរបស់វាជាមួយនឹងសាសនារបស់ប្រទេសជប៉ុន។ Shinto ឬ “មាគ៌ារបស់ព្រះ” បន់ស្រន់អាទិទេពនៅក្នុង

ធម្មជាតិ — ស្ទឹង ភ្នំ សមុទ្រ និងព្រៃឈើ។ ភ្នំចំនួនបីដែលបរិសុទ្ធជាងគេរបស់ប្រទេសជប៉ុនរួមមាន ភ្នំ Mt. Fuji (កម្ពស់ 3,776 ម៉ែត្រ) ស្ថិតនៅចន្លោះតំបន់ Shizuoka និង Yamanashi ភ្នំ Mt. Tateyama (កម្ពស់ 3,015 ម៉ែត្រ) ស្ថិតនៅតំបន់ Toyama និងភ្នំ Mt. Haku (កម្ពស់ 2,702 ម៉ែត្រ) ស្ថិតនៅលើព្រំប្រទល់រវាងតំបន់​ Gifu និង Ishikawa។ តំបន់សក្ការៈមួយកន្លែងទៀតគឺ Kumano Kodo នៅក្នុងតំបន់ Kansai គ្របដណ្ដប់តំបន់ Wakayama ស្ទើរតែទាំងមូល។ ប្រសិនបើអ្នកធ្វើដំណើរតាមផ្លូវដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ អ្នកអាចទៅលេងភ្នំ Mt. Koya, តំបន់កណ្ដាលរញ្ជួយដីនៃនៃព្រះវិហារ Shingon Buddhism ក្នុងប្រទេសជប៉ុន។

បច្ចុប្បន្ននេះ ប្រជាជនជប៉ុននៅតែឡើងភ្នំដើម្បីបន់ស្រន់​ ឬគ្រាន់តែដើម្បីកម្សាន្តមើលទេសភាពនៅខាងក្រៅផ្ទះតែប៉ុណ្ណោះ។ ដោយសារតែមូលហេតុនេះ នៅឆ្នាំ2014 រដ្ឋាភិបាលជប៉ុនបានបង្កើតថ្ងៃឈប់សម្រាកបុណ្យជាតិ ឬ Yama no Hi (山の日)។ ទិវាភ្នំបន្ទាប់មកត្រូវបានគេសង្កេតឃើញប្រារព្ធឡើងដំបូងនៅថ្ងៃទី11 ខែសីហា ឆ្នាំ2016 ដូច្នេះ ប្រជាជនក្នុងតំបន់អាចកោតសរសើរពីសណ្ឋានដីមិនរាបស្មើរបស់ប្រទេសមួយនេះ។

ចាប់តាំងពីពេលនោះមក មានប្រជាជនកាន់តែច្រើនបានស្វែងរករយៈកម្ពស់ដែលត្រជាក់ៗក្នុងអំឡុងពេលពាក់កណ្ដាលរដូវក្ដៅដ៏សែនក្ដៅ និងបែកញើសនៅក្នុងប្រទេសជប៉ុន។ នៅខែសីហានេះ​ យើងផ្ដល់ឱកាសឱ្យអ្នកក្នុងការទៅទស្សនាភ្នំដ៏ល្បីៗរបស់ប្រទេសជប៉ុនដោយ virtually ។ ទោះបីជាអ្នកមិនចូលចិត្តឡើងភ្នំក៏ដោយ ក៏យើងមានភាពយន្តចំនួនបីដែលអ្នកមិនអាចរំលងបានដើម្បីមើល​ និងសិក្សាបន្ថែមអំពីភ្នំខ្ពស់ៗរបស់ប្រទេសជប៉ុន។

The Summit: A Chronicle of Stones (劔岳 点の記), 2009

ភាពយន្តនេះគឺជាស្នាដៃដឹកនាំរឿងដំបូងរបស់លោក Daisaku Kimura។ ភាពយន្តនេះគឺផ្អែកលើរឿងពិតជាក់ស្ដែង ដែលត្រូវបាននិពន្ធជាប្រលោមលោកដោយ Jiro Nitta។ ភាពយន្ត The Summit នេះគឺបង្ហាញអំពីដំណើរផ្សងព្រេងអង្កេតឆ្នាំ1907 ដើម្បីគូសផែនទីភ្នំ Mt. Tsurugidake (កម្ពស់ 2,999 ម៉ែត្រ) នៅក្នុងជួរភ្នំទឹកកក Tateyama Mountain ក្នុងតំបន់ Toyama។ ចំពោះការដើរឡើងភ្នំវិញ ភ្នំ Mt. Tsurugidake គឺត្រូវបានគេស្គាល់ថាជាភ្នំដែលគ្រោះថ្នាក់ជាងគេបំផុតនៅប្រទេសជប៉ុន ដោយសារតែមានមនុស្សជាច្រើនបានស្លាប់បាត់បង់ជីវិតនៅលើភ្នំនេះ។

Kimura ជាអ្នកថតភាពយន្តដ៏ល្បីម្នាក់ បានចាប់យករូបភាពនូវរូបភាព​អំពីលក្ខខណ្ឌអាកាសធាតុដ៏គួរឱ្យខ្លាច និងមិនអំណោយផលនៃសណ្ឋានដី និងស្មារតីរបស់មនុស្សដែលព្យាយាមឡើងភ្នំនេះ។ ភាពយន្តនេះនឹងធ្វើឱ្យអ្នកជក់ចិត្តដិតអារម្មណ៍ជាមួយនឹងទេសភាពដ៏ធំល្វឹងល្វើយពីលើកំពូលភ្នំ និងព្រះអាទិត្យរះដ៏ក្រហមឆ្អិនឆ្អៅ។

តួសម្ដែង៖:Asano Tadanobu, Teruyuki Kagawa, Ryuhei Matsuda
អ្នកដឹកនាំរឿង៖:Daisaku Kimura

Climbing to Spring, (春を背負って), 2014

យោងតាមប្រលោមលោកនិពន្ធដោយលោក Ryohei Sasamoto ភាពយន្តលើកទីពីររបស់ Kimura’s បង្ហាញភ្នំ Mt. Tateyama ជាភ្នំមួយក្នុងចំណោមភ្នំដ៏ពិសិដ្ឋទាំងបីរបស់ប្រទេសជប៉ុន។ ដូចនឹងរឿង The Summit ដែរ ខ្សែភាពយន្តនេះបានថតនៅតំបន់ Toyama។ បន្ទាប់ពីឪពុករបស់លោកបានចែកឋានទៅ Tokyoite Toru ត្រឡប់ទៅ Toyama វិញដើម្បីបន្តអាជីវកម្មរបស់គ្រួសារលោកជាបន្តទៀត ជាអាជីវកម្មផ្ទះសំណាក់លើភ្នំដែលផ្ដល់ជាកន្លែងស្នាក់នៅសម្រាប់អ្នកឡើងភ្នំទាំងឡាយ។

ភាពយន្តរបស់ Kimura​ បង្ហាញអំពីសេចក្ដីអង់អាចក្លាហានក្នុងការស្ដារជីវិតឡើងវិញនៅលើភ្នំដែលបានឆក់យកជីវិតមនុស្សជាទីស្រឡាញ់បំផុតរបស់ខ្លួន។ បទពិសោធន៍ពិតជាក់ស្ដែងរបស់តារាសម្ដែងដែលតស៊ូនឹងអាកាសធាតុនៅលើភ្នំដ៏ពិបាករស់នៅបំផុត ក៏ត្រូវបានថតនៅក្នុងខ្សែភាពយន្តនេះផងដែរ ដែលបង្ហាញឱ្យទស្សនិកជនបានដឹងអំពីជីវិតរស់នៅ និងធ្វើការនៅលើភ្នំថាតើមានការ​លំបាកយ៉ាងណា។

តារាសម្ដែង៖:Kenichi Matsuyama, Yu Aoi, Etsushi Toyokawa
អ្នកដឹកនាំរឿង៖:Daisaku Kimura

Peak –The Rescuers-, (岳-ガク-), 2011

Gaku គំនូជីវចលជប៉ុនម៉ាំងហ្គាដែលបាននិពន្ធដោយ Ishizuka Shinichi មានភាពរស់រវើកឡើងវិញនៅក្នុងខ្សែភាពយន្តបែបប្រយុទ្ធផ្សងព្រេងមួយនេះ។ ខ្សែភាពយន្ត Peak ក៏បានបង្ហាញអំពីភ្នំមួយក្នុងចំណោមភ្នំដ៏ល្បីបំផុតនៅក្នុងប្រទេសជប៉ុន​គឺភ្នំ Mt. Hotakadake (កម្ពស់ 3,190 ម៉ែត្រ)។ ខ្សែភាពយន្តនេះបង្ហាញអំពីក្រុមសង្គ្រោះនៅលើភ្នំមួយក្រុមនៅលើភ្នំទឹកក Hida Mountains នៅក្នុងតំបន់ Nagano។

អ្នកសង្គ្រោះដ៏ឆ្នើមម្នាក់ឈ្មោះ Sanpo ជាអ្នកស្ម័គ្រចិត្ត។ Sanpo យកឈ្នះចិត្តរបស់មិត្តរួមការងារជាមួយគាត់ឈ្មោះ Kumi ដោយប្រើអាកប្បកិរិយាវិជ្ជមានចំពោះការងាររបស់គាត់ទាំងឃើញសាកសពជាច្រើននៅលើភ្នំរួមទាំងសាកសពមិត្តសម្លាញ់របស់គាត់ផងនោះ។ ពិសេសជាងនេះទៅទៀតនោះ ខ្សែភាពយន្តរបស់ Katayama បង្ហាញថា ទោះបីជាភ្នំមើលទៅហាក់ដូចជាស្រស់ស្អាត

អស្ចារ្យក្រៃលែងយ៉ាងណាក៏ដោយ ក៏វាអាចជាកន្លែងដ៏ឃោរឃៅព្រៃផ្សៃ និងពោរពេញទៅដោយគ្រោះថ្នាក់ផងដែរ។

តារាសម្ដែង៖:Shun Oguri, Masami Nagasawa, Kuranosuke Sasaki
អ្នកដឹកនាំរឿង៖:Osamu Katayama

ជាមួយនឹងទេសភាពដ៏ស្រស់ស្អាតធំល្វឹងល្វើយដាច់កន្ទុយភ្នែក ព្រមទាំងការចាប់យកទិដ្ឋភាពព្រិល ព្រៃឈើ និងភ្នំពិតៗ ខ្សែភាពយន្តទាំងបីនេះគឺជាចំណីចក្ខុដ៏អស្ចារ្យសម្រាប់អ្នកតាមដាន

ទស្សនា។ ទោះបីជាអ្នកមិនមែនជាអ្នកចូលចិត្តភ្នំខ្លាំងក៏ដោយ ក៏ខ្សែភាពយន្តទាំងបីនេះនឹងនាំលោកអ្នកទៅកាន់តំបន់ទេសភាពដ៏ស្រស់ស្អាតប្លែកភ្នែកជាទីទាក់ទាញដួងចិត្តរបស់លោកអ្នកឱ្យស្រមៃចង់ទៅដើរលេងកន្លែងទាំងអស់នោះដោយផ្ទាល់នៅថ្ងៃណាមួយជាក់ជាមិនខាន។

អត្ថបទដោយ៖ Suzanne Bhagan

RECOMMEND POSTS

ページトップへ