TOP > ALL > ANIMATION > ខ្សែភាពយន្តគំនូរជីវចលជប៉ុនល្អបំផុតទាំងប្រាំដែលបានចាក់បញ្ជាំងនៅក្នុងឆ្នាំ2019
ANIMATION

ខ្សែភាពយន្តគំនូរជីវចលជប៉ុនល្អបំផុតទាំងប្រាំដែលបានចាក់បញ្ជាំងនៅក្នុងឆ្នាំ2019

ធម្មជាតិ និងសេចក្ដីស្រឡាញ់គឺជាសាច់រឿងដែលលេចធ្លោរជាងគេនៃស្នាដៃនិពន្ធទាំងនេះ

ជាមួយនឹងសាច់រឿងជាច្រើនដែលទាក់ទងគ្នា 2019 គឺជាឆ្នាំមួយដែលមិនអាចបំភ្លេចបានសម្រាប់ខ្សែភាពយន្តគំនូរជីវចលជប៉ុន។ ខ្សែភាពយន្តគំនូរជីវចលដែលជាស្នាដៃរបស់លោក Makoto Shinkai គឺរឿង បិទភ្នែកសុបិន នឹកដល់ឈ្មោះអ្នក និងរឿង​ ឆ្លងកាត់ព្យុះភ្លៀងជាមួយអ្នក ដែលប្រិយមិត្តបានទន្ទឹងរង់ចាំជាយូរមកហើយនោះ នៅទីបំផុតត្រូវបានចាក់ផ្សាយ ហើយក្លាយជាខ្សែភាពយន្តដែលពេញនិយមបំផុតប្រចាំឆ្នាំ។ ជាមួយគ្នានេះដែរ អ្នកដឹកនាំរឿងលោក Masaaki Yuasa បានចេញផ្សាយភាពយន្តបែបមនោសញ្ចេតនាដំបូងរបស់លោកគឺរឿង រលកអនុស្សារ៍ស្នេហ៍ ដែលធ្វើឱ្យទស្សនិកជន និងអ្នកវាយតម្លៃភាពយន្តមានការរំភើបជាខ្លាំង ខណៈដែលអ្នកដឹកនាំរឿងដ៏ល្បី គឺលោក Keiichi Hara (អ្នកនិពន្ធរឿង ដូរេម៉ុន និងឈីង ចាំង) បានចេញផ្សាយរឿង ខួបកំណើតនៅពិភពអាថ៌កំបាំង ជារឿងបែបស្រមើលស្រមៃ ដោយផ្អែកលើការលក់ភាគហ៊ុនផ្ទាល់ខ្លួនឆ្នាំ1988។​ សាច់រឿងដែលបង្ហាញពីស្នាដៃល្អឯកប្រចាំឆ្នាំគឺ “ត្រឡប់ទៅរកមូលដ្ឋានដើមវិញ”៖ គឺធម្មជាតិ ដែលបង្ហាញពីឧបសគ្គរបស់យើងក្នុងការទំនាក់ទំនងជាមួយធម្មជាតិដោយសន្តិភាព និងក្ដីស្រឡាញ់ គឺបង្ហាញពីអារម្មណ៍ដ៏ខ្លាំងក្លាមួយដែលជម្រុញចិត្តយើងឱ្យបន្តដំណើរទៅមុខជានិច្ច។ ខាងក្រោមនេះគឺជាខ្សែភាពយន្តជីវចលទាំងប្រាំដែលល្អបំផុតប្រចាំឆ្នាំ2019 ដែលយើងជាក្រុមហ៊ុនទស្សនាវដ្ដី Japan Film Festival Magazine ជឿថាអ្នកប្រាកដជាជក់ចិត្តដិតអារម្មណ៍មិនខាន។

1. រឿង រលកអនុស្សារ៍ស្នេហ៍ (きみと、波にのれたら)

ដោយមានទឹកចិត្តចង់បន្តភាពយន្តបែបមនោសញ្ចេតនា អ្នកដឹកនាំរឿង លោក Masaaki Yuasa (ល្បែងប្រាជ្ញា Lu នៅម្ខាងជញ្ជាំង) បានធ្វើឱ្យអ្នកគាំទ្រនៅទូទាំងពិភពលោកមានការភ្ញាក់ផ្អើលនឹងខ្សែភាពយន្តនេះយ៉ាងខ្លាំង នៅពេលដែលលោកចេញផ្សាយរឿង រលកអនុស្សារ៍ស្នេហ៍ ដែលជាស្នាដៃដំបូងបង្អស់របស់លោកចំពោះចំណងជើងរឿង “សាមញ្ញ” ដែលរៀបរាប់ពីស្នេហាវ័យជំទង់។ សាច់រឿងគឺចាប់ផ្ដើមពី Hinako ដែលជាសិស្សវិទ្យាល័យ និងជាកីឡាករជិះស្គីលើរលកម្នាក់ត្រូវបានជួយសង្គ្រោះជីវិតពីគ្រោះអគ្គិភ័យដោយអ្នកពន្លត់អគ្គិភ័យវ័យក្មេងម្នាក់ឈ្មោះ Minato ដែលជាអ្នកចូលចិត្តជិះស្គីលើរលកដូចគ្នា។ តួអង្គទាំងពីរនាក់ចាប់ផ្ដើមទំនាក់ទំនងស្នេហាជាមួយនឹងការចំណាយពេលជិះស្គីលើរលក សំណើច និងក្ដីសង្ឃឹមដែលមិនចេះសាបសូន្យយ៉ាងច្រើន។ តែគួឱ្យសង្វេគ គូស្នេហ៍វ័យក្មេងមួយគូនេះត្រូវបែកគ្នានៅពេល Minato លង់ទឹកសមុទ្រស្លាប់ខណៈដែលព្យាយាមជួយសង្គ្រោះជីវិតមនុស្សម្នាក់ទៀត។ ដោយសាររឿងដ៏ខ្លោចផ្សានេះ Hinako ព្យាយាមរំងាប់ចិត្តរបស់នាង រហូតដល់ថ្ងៃមួយ នាងបានឃើញស្រមោលរបស់ Minato នៅក្នុងទឹក។ តើនេះគឺគ្រាន់តែជាការស្រមើលស្រមៃមែនឬទេ? តើពិតជា Minato មែនឬទេ? សាច់រឿងត្រង់នេះ គឺរំឭកយើងអំពីស្នាកដៃនិពន្ធរបស់លោក Masaaki Yuasa ហើយក៏ប្រហែលជា ភាពយន្តដ៏ល្អរបស់លោកដែលថ្មីបំផុតសម្រាប់ពេលបច្ចុប្បន្ន។​

តួសម្ដែង Ryota Katayose, Rina Kawaei
តួសម្ដែង Masaaki Yuasa
វែបសាយត៍៖ kimi-nami.com

2. រឿង ឆ្លងកាត់ព្យុះភ្លៀងជាមួយអ្នក (天気の子)

បន្ទាប់ពីរឿង បិទភ្នែកសុបិន នឹកដល់ឈ្មោះអ្នក ដ៏ល្បីល្បាញបំផុតរបស់លោក Makoto Shinkai គឺយើងត្រូវចំណាយពេលរង់ចាំប្រហែលជាបីឆ្នាំដើម្បីអ៊ុតមើលភាពយន្តដ៏អស្ចារ្យជាងនេះ ដែលការរង់ចាំនេះគឺផ្ដល់នូវភាពអស្ចារ្យជាងភាពយន្តមុនទៅទៀត។ ភាពយន្ត ឆ្លងកាត់ព្យុះភ្លៀងជាមួយអ្នក ដែលជាស្នាដៃដ៏ប៉ិនប្រសប់របស់លោក Shinkai ដែលផ្អែកលើការប្រែប្រួលអាកាសធាតុគឺជាភាពយន្តដែលរៀបរាប់អំពីជីវិតក្មេងវិទ្យាល័យម្នាក់ឈ្មោះ Hodaka ដែលរត់ចេញពីផ្ទះមកទីក្រុងតូក្យូ ជាកន្លែងដែលគាត់ចាប់ផ្ដើមធ្វើការនៅក្នុងក្រុមហ៊ុនបោះពុម្ពតូចមួយ។ ការងាររបស់គាត់បានដឹកនាំជីវិតរបស់គាត់ឱ្យស្គាល់នារីដ៏ស្រ់ស្អាតម្នាក់ឈ្មោះ Hina ដែលមានថាមពលពិសេសក្នុងការផ្លាស់ប្ដូរធាតុអាកាសតាមរយៈការបន់ស្រន់។ តាមរយៈភាពស្និទ្ធស្នាលរបស់ពួកគេ យើងអាចដឹងពីរឿងសម្ងាត់របស់ Hina និងថាតើនាងមានសារសំខាន់យ៉ាងណាចំពោះ Hodaka អាកាសធាតុ និងអនាគតកាល។ ចាប់តាំងពីការចេញផ្សាយនៅខែកក្កដា ភាពយន្ត ឆ្លងកាត់ព្យុះភ្លៀងជាមួយអ្នក រកចំណូលបានជាង ¥13 ប៊ីលានយេន ក្លាយជាភាពយន្តក្នុងស្រុកដ៏ដែលលក់ដាច់បំផុតប្រចាំឆ្នាំ (សម្រាប់ពេលបច្ចុប្បន្ន)។

តួសម្ដែង Kotaro Daigo, Nana Mori
តួសម្ដែង Makoto Shinkai
វែបសាយត៍៖ tenkinoko.com

3. កូនចៅសមុទ្រ (海獣の子供)

ផ្អែកលើភាពយន្តម៉ាំងហ្គារបស់ Daisuke Igarashi ដែលមានឈ្មោះដូចគ្នា ការធ្វើឱ្យភាពយន្ត

កូនចៅសមុទ្រ មានក្លាយជាភាពយន្តដ៏រស់រវើក គឺត្រូវការកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រុមដែលប្រកបដោយភាពច្នៃប្រឌិតនៃស្ទូឌីយ៉ូ Studio 4°C (ល្បែងប្រាជ្ញា, Tekkonkinkreet) និងត្រូវចំណាយពេលជាងប្រាំមួយឆ្នាំក្នុងការបញ្ចប់រឿងនេះ។ ជាលទ្ធផល៖ គឺទទួលបានផ្ទាំងទស្សនីយភាពដ៏ជកចិត្ត ដែលល្អឯកលើសពីអ្វីដែលយើងធ្លាប់បានឃើញពីមុនមក។ ភាពយន្តនេះចាប់ផ្ដើមពីសិស្សអនុវិទ្យាល័យម្នាក់ឈ្មោះ Ruka បន្ទាប់ពីត្រូវបានបណ្ដេញចេញពីក្លឹបសាលាដោយសារតែនាងបង្កបញ្ហា នាងរំងាប់អារម្មណ៍របស់នាងនៅឯអាងចិញ្ចឹមត្រីដែលជាកន្លែងរបស់អ្នកធ្វើការ។ នៅពេលដែលនាងសម្លឹងមើលទឹកសត្វសមុទ្រនៅម្ខាងកញ្ចក់ នាងបានឃើញក្មេងប្រុសពីរនាក់ហែលទឹកបានយ៉ាងល្អដូចជាសត្វដទៃទៀតនៅក្នុងអាងចិញ្ចឹមត្រីអ៊ីចឹង។ ក្មេងប្រុសពីរនាក់នោះមានឈ្មោះថា Umi (សមុទ្រ) និង Sora (មេឃ) ក្លាយជាមិត្តភក្តិរបស់នាង ហើយមិត្តភក្ដិទាំងបីនាក់នេះចាប់ផ្ដើមការផ្សងព្រេងនារដូវក្ដៅដែលមនុស្សគ្រប់គ្នាមិនអាចធ្វើបានសូម្បីតែស្រមៃ។ គាប់ជួននៅក្នុងសមុទ្រជុំវិញពិភពលោកកំពុងតែចាប់ផ្ដើមមានបញ្ហាចម្លែកមួយកើតឡើង។ តើ Umi និង Sora មានពាក់ព័ន្ធនឹងបាតុភូតចម្លែកនេះដែរឬទេ? សូមរង់ចាំទស្សនាដើម្បីស្វែងរកចម្លើយទាំងអស់គ្នា។

តួសម្ដែង Mana Ashida, Hiiro Ishibashi, Seishu Uragami
តួសម្ដែង Ayumu Watanabe
វែបសាយត៍៖ www.kaijunokodomo.com/

4. ក្ដីសុបិន្តរបស់នាង (空の青さを知る人よ)

ភាពយន្តដែលធ្វើឱ្យយើងជក់ចិត្តទស្សនាម្ដងហើយម្ដងទៀត គឺរឿង ក្ដីសុបិន្តរបស់នាង ចាប់ផ្ដើមពីបងប្អូនស្រីឈ្មោះ Akane និង Aoi ដែលមានអាយុបងប្អូនគ្នា 13 ឆ្នាំ បន្ទាប់ពីបាត់បង់ឪពុកម្ដាយជាទីស្រឡាញ់របស់ខ្លួន ពូកគេគឺសល់តែពីរនាក់បងប្អូនប៉ុណ្ណោះ។ Aoi គឺជាសិស្សវិទ្យាល័យ ដែលមានក្ដីប្រាថ្នាចង់ក្លាយជាតារាចម្រៀងរ៉ុក និងចង់ទទួលបានបទពិសោធន៍នៃអាជីពការងារនេះ រួមមានក្ដីស្រឡាញ់ជាដើម។ ចំណែកឯ Akane វិញគឺដើរតួនាទីជាម្ដាយរបស់ Aoi ដែលនាងរៀនយកចិត្តទុកដាក់ខ្លាំងចំពោះសុខុមាលភាពរបស់ Aoi រួមទាំងផ្ដល់ក្ដីស្រឡាញ់ដល់ប្អូនស្រីម្នាក់នេះផងដែរ។ ជីវិតរបស់បងប្អូនស្រីពីរនាក់នេះគឺត្រូវប្រឈមមុខនឹងបញ្ហា ដោយសារតែអតីតមិត្តប្រុសរបស់ Akane កាលពី 13 ឆ្នាំមុន ហើយឥឡូវក្លាយជាតារាចម្រៀងរ៉ុក ត្រឡប់មករស់នៅស្រុកកំណើតរបស់ខ្លួនវិញ។ ទោះបីជារូបរាងគាត់បានផ្លាស់ប្ដូរច្រើនក៏ដោយ ក៏ចរឹតរបស់គាត់នៅដដែល។ សំណួរដែលសំខាន់បំផុតនោះគឺ តើ Akane និង Aoi នឹងផ្លាស់ប្ដូរក្ដីស្រឡាញ់ដែលពួកគេផ្ដល់ឱ្យគ្នាទៅវិញទៅមកដែរឬទេ ហើយសំខាន់បំផុតនោះគឺ តើពួកគេផ្លាស់ប្ដូរក្ដីស្រឡាញ់ចំពោះខ្លួនឯងរៀងៗខ្លួនដែរឬទេ?

តួសម្ដែង Ryo Yoshizawa, Riho Yoshioka, Shion Wakayama
តួសម្ដែង Tatsuyuki Nagai
វែបសាយត៍៖ soraaoproject.jp

5. ដែនដីអាថ៌កំបាំង (バースデー・ワンダーランド)

ភាពយន្តបែបស្រមើលស្រមៃដែលរំឭកយើងអំពីភាពយន្តមួយដែលមានចំណងជើង Alice នៅក្នុងដែនដីអាថ៌កំបាំង និង រឿង ខួបកំណើតនៅក្នុងដែនដីអាថ៌កំបាំង គឺជារឿងដែលរៀបរាប់ពី Akane ជាក្មេងស្រីម្នាក់ដែលអៀនប្រៀនច្រើន ខ្វះភាពជឿជាក់លើខ្លួនឯងយ៉ាងខ្លាំងបំផុត។ ថ្ងៃមួយ មុនថ្ងៃខួបកំណើតរបស់នាងមួយថ្ងៃ នាងបានគេចសាលា ដើម្បីគេចពីការប្រឈមមុខតទល់នឹងមិត្តរួមថ្នាក់របស់នាង និងខណៈដែលនាងជួយម្ដាយរបស់នាងទិញឥវ៉ាន់ខ្លះពីតូបមិត្តភក្ដិរបស់នាង នាងបានជួបប្រទះនឹងបញ្ហាធំជាងមុន គឺនាងត្រូវបានគេពឹងឱ្យជួយសង្គ្រោះពិភពលោក។ Akane បានចេញដំណើរផ្សេងព្រេងដ៏អស្ចារ្យមិនធ្លាប់មាន ដែលនៅតាមផ្លូវនាងបានជួបនឹងសត្វចម្លែកស្រស់ស្អាតជាច្រើន ភាពអច្ឆរិយៈជាច្រើន ហើយអ្វីដែលធ្វើឱ្យនាងភ្ញាក់ផ្អើលបំផុតនោះគឺ នាងបានរកឃើញទំនុកចិត្តដែលនាងបាត់បង់ពីជីវិតរបស់នាង។ ផ្អែកលើសៀវភៅរឿងកុមាររបស់ Sachiko Kashiwaba ឆ្នាំ1988 ដែលមានចំណងជើងថា Chikashitsu Kara no Fushigi na Tabi (ដំណើរផ្សងព្រេងចម្លែកពីក្រោមដី) រឿង ខួបកំណើតនៅក្នុងដែនដីអាថ៌កំបាំង គឺជារឿងដែលនិយាយរៀបរាប់អំពីការបង្កើនទំនុកចិត្តតាមរយៈសេចក្ដីអង់អាចក្លាងហានក្នុងការទទួលយករាល់ឱកាសដែលចូលមកក្នុងជីវិតអ្នក ដែលជារឿយៗ ជារឿងដែលអ្នកនឹកស្មានមិនដល់។

តួសម្ដែង Mayu Matsuoka, Anne
តួសម្ដែង Keiichi Hara
វែបសាយត៍៖ wwws.warnerbros.co.jp/birthdaywonderland

ការស្រមើលស្រមៃ ផ្ទាំងទស្សនីយភាពដ៏រស់រវើក និងការនិទានរឿងដ៏ជក់ចិត្តដែលស័ក្ដិសមសម្រាប់ទាំងមនុស្សវ័យក្មេង និងយុវវ័យគឺគ្រាន់តែជាពាក្យគន្លឹះតិចតួចប៉ុណ្ណោះសម្រាប់ពណ៌នាពីភាពយន្តជីវចលដែលធ្វើឱ្យយើងជក់ចិត្តទស្សនាដកភ្នែកមិនរួចសម្រាប់ឆ្នាំ2019 នេះ។ សូមត្រៀមទិញពោតលីងឱ្យច្រើនៗណា ហើយទស្សនារឿងទាំងអស់នេះទាំងអស់គ្នាពេញមួយថ្ងៃតែម្ដង!

អត្ថបទដោយ៖ ក្រុមការងារបោះពុម្ពផ្សាយរបស់ក្រុមហ៊ុនទស្សនាវដ្ដី Japanese Film Festival

RECOMMEND POSTS

ページトップへ