TOP > ALL > ANIMATION HORROR > ប្រពៃណីបុណ្យហាឡូវីនបៃតងចំនួនបីដែលជំរុញដោយវប្បធម៌ទំនើបរបស់ប្រទេសជប៉ុនរំលេចនៅក្នុងភាពយន្ត
ANIMATION
HORROR

ប្រពៃណីបុណ្យហាឡូវីនបៃតងចំនួនបីដែលជំរុញដោយវប្បធម៌ទំនើបរបស់ប្រទេសជប៉ុនរំលេចនៅក្នុងភាពយន្ត

ត្រៀមខ្លួនទទួលយកបទពិសោធន៍ថ្មីទាំងស្រុងសម្រាប់ការដើរគោះទ្វារសុំស្ករគ្រាប់នៅឆ្នាំនេះហើយឬនៅ?

ហាឡូវីន អាចមែនមានជាប្រពៃណីដែលត្រូវបានប្រារព្ធធ្វើឡើងគ្រប់ទីកន្លែងទាំងអស់នៅទូទាំង ពិភពលោកក៏ពិតមែន ប៉ុន្តែមានចំណុចដែលធ្វើឱ្យប្រជាជនដែលមានវប្បធម៌ខុសៗគ្នា និងនៅតាមបណ្ដាប្រទេសផ្សេងៗគ្នារួមគ្នាប្រារព្វពិធីបុណ្យនេះឡើង គឺដោយសារតែពិធីបុណ្យនេះគឺជាឱកាសមួយដែលធ្វើឱ្យយើងគ្រប់គ្នាអាចគិតដល់ចិត្ត ឬយល់អារម្មណ៍របស់អ្នកដទៃ និងអាចក្លាយខ្លួនទៅជាមនុស្សម្នាក់ថ្មីមួយទៀតយ៉ាងយោចណាស់សម្រាប់រយៈពេលមួយថ្ងៃ ពោលគឺម្នាក់ៗអាចធ្វើការតុបតែងខ្លួនជាតួអង្គណាមួយ ឬទៅតាមចំណង់ចំណូលចិត្តរបស់យើងកាលពីកុមារភាព។ ដូច្នេះ ហាឡូវីនគឺជាពិធីបុណ្យដ៏មានអត្ថប្រយោជន៍ ដែលផ្ដល់ឱកាស និងហេតុផលមួយត្រូវបានទទួលស្គាល់ជាសកល ដែលយើងអាចចេញពីបរិយាកាសសុខស្រួល ហើយយើងអាចស្លៀកពាក់ប្លែកៗទៅតាមចិត្តចង់ដើម្បីចូលរួមប្រារព្ធវិធីបុណ្យពេញមួយថ្ងៃ។

ដោយសារតែមានវប្បធម៌តុបតែខ្លួនឯងស្រាប ទើបប្រទេសជប៉ុនទទួលយកវប្បធម៌ពិធីបុណ្យ

ហាឡូវីននេះដោយមិនដឹងខ្លួន បានធ្វើឱ្យពិធីបុណ្យហាឡូវីនក្លាយជាពិធីបុណ្យប្រចាំឆ្នាំដ៏ធំបំផុតមួយដែលត្រូវបានប្រារព្វឡើងជារៀងរាល់ឆ្នាំ​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទោះបីជាមានការអះអាងថាពិធីបុណ្យហាឡូវីនបានចូលមកដល់ប្រទេសជប៉ុនក្នុងទស្សវត្សរ៍ឆ្នាំ1970 និងដើម

ទស្សវត្សរ៍ឆ្នាំ1980 ក្ដី ប៉ុន្តែការពិត ពិធីបុណ្យហាឡូវីននេះ ទើបតែមានភាពល្បីល្បាញទូទាំងប្រទេសជប៉ុននៅក្នុងរង្វង់ឆ្នាំ2000 ថ្មីៗនេះប៉ុណ្ណោះ ពោលគឺនៅពេលដែលសួនកម្សាន្តទីក្រុងតូក្យូ និងមជ្ឈមណ្ឌលកម្សាន្តអូសាការបស់ជប៉ុន ចាប់ផ្ដើមប្រារព្ធពិធីបុណ្យហាឡូវីននេះជាប្រចាំ។ បច្ចុប្បន្ន ភាពល្បីល្បាញនៃកម្មវិធីនេះ បន្តរីកចម្រើនកាន់តែខ្លាំងឡើងជារៀងរាល់ឆ្នាំ ហើយគ្រាន់តែ នៅក្នុងឆ្នាំ2018 គេប៉ាន់ស្មានថាទីផ្សារពិធីបុណ្យហាឡូវីនបានកើតឡើងដល់ 124 លានយ៉េនជប៉ុនឯណោះ។ នៅពេលខែតុលាចូលមកដល់ ប្រទេសជប៉ុនចាប់ផ្ដើមរៀបចំប្រារព្ធពិធីបុណ្យហាឡូវីនដ៏គួរឱ្យស្ងើចសរសើរ ដោយនៅតាមដងផ្លូវមានភាពមមាញឹកដោយហាងលក់ទំនិញ និងស្ករគ្រាប់ និងពិធីដង្ហែរនៅតាមដងផ្លូវដោយការសម្ដែងចម្រុះវប្បធម៌ពោរពេញទៅដោយភាពច្នៃប្រឌិតដ៏គួរឱ្យចាប់អារម្មណ៍។

ខុសពិធីបុណ្យហាឡូវីនបែបបុរាណដោយមានការដើរគោះទ្វារសុំស្ករគ្រាប់ ការប្រារព្ធពិធីបុណ្យ

ហាឡូវីននៅប្រទេសជប៉ុន គឺផ្ដោតជាសំខាន់លើការតុបតែងខ្លួន៖ អ្នកដែលមានភាពច្នៃប្រឌិតខ្ពស់ជាងគេ នឹងទទួលបានការទាក់ទាញជាងគេក្នុងកម្មវិធីនេះ។ ជារៀងរាល់ឆ្នាំ នៅថ្ងៃចុងក្រោយនៃ

ពិធីបុណ្យហាឡូវីន ប្រជាជនរាប់ពាន់អ្នកនាំគ្នាដើរនៅតាមដងផ្លូវក្នុងទីក្រុងតូក្យូ និងនៅក្នុងបណ្ដា

ទីក្រុងធំៗផ្សេងទៀត រហូតបង្កើតបានជាការបង្ហាញម៉ូតនៅតាមដងផ្លូវដ៏ធំអស្ចារ្យ ហើយការប្រារព្ធកម្មវិធីបែបសាធារណៈនេះ ក៏បានជំរុញឱ្យពិភពលោកនេះស្គាល់បុគ្គលិកលក្ខណៈតុបតែង និងមិន

តុបតែងរបស់ប្រជាជនជប៉ុនផងដែរ​។ កម្មវិធីដ៏ធំមួយនេះ ប្រារព្ធធ្វើឡើងនៅក្នុងសង្កាត់ស៊ីប៊ូយ៉ានៃ

ទីក្រុងតូក្យូ ដែលនៅទីនោះ ប្រជាជនជាច្រើនពាក់ស្រោមមុខដើរនៅតាមដងផ្លូវពេញមួយយប់តែម្ដង ចំណែកនៅឯទីក្រុងកាវ៉ាសាគី មានភាពទាក់ទាញផ្នែកបុរាណវិទូពិតប្រាកដជាមួយនឹងការផ្ដល់ពានរង្វាន់សម្រាប់កម្មវិធីប្រកួតដង្ហែតាមផ្លូវប្រចាំឆ្នាំ ដែលប្រារព្ធជាសាធារណៈដើម្បីបង្ហាញភាពច្នៃ

ប្រឌិត និងការស្រមើលស្រម៉ៃ។

នៅក្នុងឆ្នាំនេះ ដើម្បីចូលរួមប្រារព្ធពិធីបុណ្យហាឡូវីនេះនាពេលខាងមុខដ៏ខ្លីនេះ យើងបានប្រមូលផ្ដុំកម្រងខ្សែភាពយន្តល្បីៗដែលនិយាយអំពីវប្បធម៌ និងខ្សែភាពយន្តប្រទេសជប៉ុន។ ប្រសិនបើលោកអ្នកមិនទាន់មានគំនិតតុបតែខ្លួនសម្រាប់ពិធីបុណ្យហាឡូវីនឆ្នាំនេះទេ ឬកំពុងស្វែងរកតួអង្គដែលខ្លួនចង់តុបតែធ្វើតាមនៅក្នុងថ្ងៃនោះ ខ្សែភាពយន្តខាងក្រោមនេះអាចផ្ដល់គំនិតច្នៃប្រឌិតមួយចំនួនដល់លោកអ្នក។

1. ហ្គីនតូគី សាកាតា (ហ្គីនតាម៉ា ឆ្នាំ2017)៖ ក្ដីស្រឡាញ់តុក្កតាសាម៉ូរ៉ៃបែបកំប្លែង

ការតុបតែខ្លួនដ៏ល្អឥតខ្ចោះនេះគឺពិតជាសាកសមសម្រាប់អ្នកដែលចង់តុបតែងឱ្យមើលទៅអស្ចារ្យ និងដូចជាអ្នកប្រយុទ្ធ ដែលមើលទៅគឺឡូយឆាយ ដូចតួអង្គ ហ្គីនតូគី សាកាតា តែម្ដង។ តួឯកក្នុងរឿង តុក្កតាភាគដ៏ល្បីល្បាញមួយ ពេលនេះបានមកសម្ដែងក្នុងខ្សែភាពយន្តពិតៗនៅក្នុងរឿង

ហ្គីនតាម៉ាតួអង្គហ្គីនតូគី គឺជាអតីត អ្នកលេងដាវសាម៉ូរ៉ៃដ៏ជំនាញ ដែលបន្ទាប់ពីបានវាយជាមួយជនបរទេសដែលឈ្លានពានប្រទេសជប៉ុននៅក្នុងសម័យអ៊ីឌូ មានអារម្មណ៍ថាខ្លួនធ្វើការងារគ្រប់ប្រភេទដើម្បី ចិញ្ចឹមក្រពះ ដូចជា ការងារជាជំនួយការលក់ក្នុងភោជនីដ្ឋានស៊ូស៊ី អ្នកស៊ើបអង្កេត និងការងារផ្សេងៗជាច្រើនទៀតនៅក្នុងចន្លោះពេលនោះ។ សមត្ថភាពក្នុងការអភិវឌ្ឍខ្លួនទៅតាមការងារវិជ្ជាជីវៈផ្សេង​ៗពីមួយថ្ងៃទៅមួយថ្ងៃ ជំនាញប្រយុទ្ធដ៏អស្ចារ្យ ទំនាក់ទំនងល្អជាមួយមិត្តភក្តិដ៏ល្អ ហើយចំណុចដ៏សំខាន់នៃទេពកោសល្យបែបកំប្លែងរបស់គាត់ គឺជាបុគ្គលិកលក្ខណៈដ៏ទាក់ទាញសម្រាប់យើងទាំងអស់គ្នាក្នុងការតុបតែងខ្លួនជារូបគាត់យ៉ាងហោចណាស់មួយថ្ងៃ។

សម្ភារៈដែលត្រូវការ៖ សក់ខ្លីពណ៌ប្រាក់ ខោរឹបពណ៌ខ្មៅ ស្បែកជើងប៊ូពណ៌ខ្មៅ អាវខ្មៅមានក

ពណ៌ក្រហម និងឆ្នូតៗ ខ្សែក្រវាត់ខ្មី អាវគីម៉ូណូពណ៌ស មានជាយប៉ាក់ពណ៌ខៀវ និងឈើច្រត់។

2. អ៊ីឈីហ្គូ គូរ៉ូសាគី (ប្លីច ឆ្នាំ2018) ៖ វិរៈបុរសវេទមន្តឯកា

ទាញចាប់អារម្មណ៍អ្នកដទៃមកលើយើងតាមរយៈការស្លៀកពាក់ដូចជាវីរៈបុរសវេទមន្តសក់ទឹកក្រូច នៅក្នុងខ្សែភាពយន្តភាគម៉ាំងហ្គាប្លីច ដែលឆ្លុះបញ្ចាំងអំពីជីវិតសិស្សវិទ្យាល័យ ដែលខ្សែជីវិតគួរឱ្យចាប់អារម្មណ៍ នៅពេលដែលគាត់ក្លាយទៅជាតួជំនួសតួអង្គស្ដេចខ្មោច។ នៅក្នុងបំណងសង្គ្រោះក្រុមគ្រួសាររបស់ខ្លួនពីគ្រោះថ្នាក់នៃការបាត់បង់ព្រលឹង តួអង្គ អ៊ីឈីហ្គូ គូរ៉ូសាគី ត្រូវការពារព្រលឹងវិញ្ញាណអ្នកដែលស្លាប់ និងនាំយកព្រលឹងរបស់ពួកគាត់ទៅកាន់ជីវិតថ្មីប្រកបដោយសេចក្ដីសុខ។

ក្រៅពីធ្វើការងារដូចជាតួអង្គអ្នកក្លាហានផ្សេងទៀតដែលបានខិតខំប្រឹងប្រែងធ្វើការងារជាច្រើន គូរ៉ូសាគី ក៏បានប្រយុទ្ធនៅតាម “រូងភ្នំ” ដ៏គ្រោះថ្នាក់ បាត់បង់ព្រលឹងដែលមិនអាចរកសេចក្ដីស្ងប់បាន និងបន្តទៅមុខទៀត។ ទោះបីជាបានបង្ហាញតាមរូបរាងខាងក្រៅ នៅដើមដំបូងនៃសាច់រឿងនេះ​កាត់មើលទៅ គ្មានមនោសញ្ចេតនា និងចិត្តដាច់ ក៏អ្នកគាំទ្រ គូរ៉ូសាគី ដឹងថាចំណុចទាំងនេះមិនមែនជាចរិតលក្ខណៈពិតរបស់តួអង្គរូបនេះឡើយ – នៅក្នុងពិធីបុណ្យហាឡូវីននេះ អ្នកអាចតុបតែងខ្លួន ដូចជាតួអង្គនេះបាន។

សម្ភារៈដែលត្រូវការ៖ សក់ទឹកក្រូចឆើត កញ្ចក់ភ្នែកពណ៌ត្នោត សំពត់ និងខោខ្លីខ្មៅ ឬខោជើងធំ អាវធំខ្មៅរឹប ខ្សែក្រវាត់ក្រណាត់ពណ៌ស ស្រោមជើងស ស្បែកជើងចំបើង ដាវដែកទម្ងន់ធ្ងន់

3. សៃល័រ ម៊ូន(រឿង អ្នកការពារស្រស់ស្អាត សៃល័រ ម៊ូន វគ្គ អ៊ីធឺណល ឆ្នាំ2020)៖ មេក្រុមស្រស់ ស្អាតដែលគ្មានអ្នកហ៊ានមើលងាយ

អ្នកអន្ទះសារចង់បង្ហាញប្រាប់អ្នកគ្រប់គ្នាថាអ្នកមិនដែលរត់ចោលពីការប្រកួតធំៗមែនទេ? មានន័យថាអ្នកមានភាពក្លាហាន​ (និងថាមពល) ដើម្បីប្រយុទ្ធជាមួយនឹងពួកបិសាចដែលនៅជុំវិញខ្លួនមែនទេ? មានន័យថាអ្នកនៅក្មេង ប៉ុន្តែជាមេក្រុមម្នាក់ដែលមិនមាននរណាម្នាក់អាចមកលេងសើចជាមួយបាននោះទេ? ប្រសិនបើអញ្ចឹងមែន ការតុបតែងខ្លួនជា សៃល័រ ម៊ូន គឺល្អបំផុតសម្រាប់រូបអ្នកនៅក្នុងពិធីបុណ្យហាឡូវីននេះ។ តួឯក ណាអូកូ តាកិអ៊ូឈិ ដ៏ល្បីល្បាញលំដាប់ពិភពលោកក្នុងរឿង ម៉ាំងហ្គា សូជូ តួអង្គសៃល័រ ម៊ូន គឺជាក្មេងស្រីសិស្សវិទ្យាល័យ ដែលតែងតែមករៀនយឺត យំច្រើន និងមិនឆ្លាតវៃនោះទេ នៅពេលប្រឡងម្ដងៗ។ ប៉ុន្តែនាងគឺជាមនុស្សម្នាក់ដែលជួយសង្គ្រោះភពផែនដី ពីការវាយប្រហាររបស់បិសាច ហើយនៅពេលដែលនាងដឹងអំពីនិស្ស័យរបស់នាងថាជា “ទាហានស្រឡាញ់យុត្តិធម៌ម្នាក់” នាងមិនបញ្ឈប់សកម្មភាពរបស់ខ្លួនឡើយ។ ភាពឆ្លាតវៃ និងថាមពលក្នុងការវាយជាមួយនឹងព្រលឹងបិសាចដ៏គួរឱ្យខ្លាចបំផុតដែលសណ្ឋិតនៅក្នុងខ្លួនមនុស្ស និងសមត្ថភាពក្នុងការប្រយុទ្ធជាមួយបិសាចសក់វែងនោះ ធ្វើឱ្យគេគ្រប់គ្នាចងតុបតែខ្លួនជាតួអង្គ សៃល័រ ម៊ូន យ៉ាងហោចណាស់មួយថ្ងៃផងដែរ។

សម្ភារៈដែលត្រូវការ៖ សក់វែងពណ៌ទង់ដែង សំពត់ខ្លីពណ៌ខៀវ ស្បែកជើងកវែងពណ៌ក្រហម អាចរឹបពណ៌ស បូក្រហមធំ ស្រោមដៃវែងពណ៌ស ខ្សែរំក្បាលសៃល័រ ម៊ូន

សួរស្ដីថ្ងៃពិធីបុណ្យហាឡូវីននៅគ្រប់ទីកន្លេងទាំងអស់ក្នុងពិភពលោក

រៀបរៀងអត្ថបទដោយកញ្ញា Rose Haneda

RECOMMEND POSTS

ページトップへ