TOP > ALL > ANIMATION > ខ្សែភាពយន្ដជីវចលចំនួន 5 ដែលកើតចេញពីគំនូជីវចលជប៉ុនម៉ាំងហ្គា (Manga)
ANIMATION

ខ្សែភាពយន្ដជីវចលចំនួន 5 ដែលកើតចេញពីគំនូជីវចលជប៉ុនម៉ាំងហ្គា (Manga)

រួមបញ្ចូលនូវវីរកថាប្រវត្តិសាស្ដ្រ សាច់រឿងរ៉ាវព្រឺព្រួចបែបជំនឿអរូបី ដំណើរផ្សងព្រេងរបស់មេធ្មប់ និងភាពយន្ដអំពីចោរកម្ម

នៅពេលដែលក្រុមហ៊ុនភាពយន្ដខ្នាតធំបានប្រកាសថាខ្លួននឹងយកលំនាំតាមគំនូរជីវចលម៉ាំងហ្គា (Manga) ជប៉ុនដ៏មានតម្លៃ ឬរឿងគំនូរជីវចល ដើម្បីផលិតទៅជាភាពយន្ដជីវចលដែលជាទូទៅមានលាយសាច់រឿងរំភើបផង និងគំនិតទុទ្ទិដ្ឋិនិយមផង។ ទោះជាមានការលំបាកក្នុងការតម្រូវតាមចិត្តទស្សនិកជនដែលមានគំនិតជឿជាក់ខ្លាំងទៅលើអ្វីមួយ ប៉ុន្តែមានរឿងជោគជ័យជាច្រើនដែលសម្រេចបាននៅក្នុងឆ្នាំនេះ។ រឿងតាមលំនាំគំនូរជីវចលម៉ាំងហ្គាដែលទស្សនិកជនរង់ចាំអស់រយៈពេលជាយូរមកហើយនោះគឺរឿងអំពីដំណើរផ្សងព្រេងរបស់ Shinsuke Sato ដែលទទួលបានជោគជ័យបំផុត នោះគឺរឿង Kingdom ដោយផ្អែកលើរឿងភាគដែលទទួលបានការគាំទ្រជាងគេរបស់ Yasuhisa Hara ដែលមានឈ្មោះដូចគ្នា។ នៅក្នុងពិធីបើកសម្ពោធភាពយន្តនៅក្នុងសប្ដាហ៍​នេះ យើងពិនិត្យមើលខ្សែភាពយន្តគំនូរជីវចលដ៏គួរឱ្យស្ញប់ស្ញែងបំផុតចំនួនប្រាំដែលត្រូវបានផលិត​ទៅជាភាពយន្តដែលមានតួសម្ដែងជីវចល​រហូតមកដល់ពេលនេះ។

1. រឿងព្រះរាជាណាចក្រ (キングダム), 2019

ប្រជាប្រិយភាពនៃគំនូរជីវចលម៉ាំងហ្គារបស់ Yasuhisa Hara បានឈានដល់ចំណុចកំពូលនៅក្នុង

រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយបានលក់បានចំនួនជាង 28 លានច្បាប់តាំងពីឆ្នាំ​ 2015 (កើនឡើងជិតបីដងនៃចំនួនលក់បាននៅក្នុងទស្សវត្សរ៍ទី ១)។ ដូច្នេះការយកលំនាំតាមសាច់រឿង Kingdom ដើម្បីផលិតជាភាពយន្តជីវចលមិនមែនជារឿងចម្លែកឡើយ ។ ដោយផលិតជាសាច់រឿងរៀបរាប់អំពីសម័យកាលសង្គ្រាមក្នុងប្រទេសចិន ភាពយន្តនេះបានយកលំនាំតាមសាច់រឿង Shin ( ជាភាសាចិនគឺ លី ស៊ីង) ដែលជាក្មេងកំព្រាក្នុងសម័យសង្គ្រាមមានបំណងប្រាថ្នាចង់ក្លាយជា

មេទ័ព។ គាត់បានចូលបម្រើកងទ័ពជាមួយ Ei Sei (យីង ជឹង) ដែលជាក្មេងប្រុសមានវាសនាក្លាយជាអធិរាជឈីង ខណៈដែលពួកគេបានចាប់ផ្ដើមបង្រួបបង្រួមភាគីដែលវាយប្រយុទ្ធគ្នា។ Kento Yamazaki បានសម្ដែងជា Shin ជាតួអង្គដែលខ្លួនបានសម្ដែងនៅក្នុងឆ្នាំ2016 ដែលជាសាច់រឿងខ្លីបីនាទីដើម្បីរំឭកខួបលើកទី 10 នៃការបង្កើតគំនូរជីវចលម៉ាំងហ្គា (Manga)។ Ryo Yoshizawa (Ei Sei/Hyou) ដើរជាតួរង ដែលគេធ្លាប់បានចូលរួមសម្ដែងជាមួយ Yamazaki នៅក្នុងឈុតភាពយន្ដម៉ាំងហ្គាបែបយុវវ័យដែលមានចំណងជើងថា “នារីចចក និងព្រះអង្គម្ចាស់ខ្មៅ (Wolf Girl and Black Prince)”។

តួសម្ដែង៖ Kento Yamazaki, Ryo Yoshizawa, Masami Nagasawa, Kanna Hashimoto
អ្នកដឹកនាំសម្ដែង៖ Shinsuke Sato

2. រឿងសៀវភៅមរណៈ (デスノート), 2006

ភាពយន្ដដំបូង និងជាភាពយន្ដយកលំនាំតាមរឿងចាស់របស់ Tsugumi Ohba និងរឿងគំនូរជីវចលជំនឿអរូបិរបស់ Takeshi Obata ដែលល្អបំផុតនៅក្នុងទស្សនៈរបស់មនុស្សជាច្រើន គឺរឿងសៀវភៅ​មរណៈ ភាពយន្ដបំផុសការគិតដែលចោទសួរអំពីទីកន្លែងដែលយើងរស់នៅលើសាកលលោក ហើយតើមានអ្វីកើតឡើងប្រសិនបើយើងផ្ដល់អំណាចឱ្យមនុស្សទាំងដូចជាទេវតា។ នេះជាស្នាដៃដឹកនាំ​រឿង​របស់ Shusuke Kaneko និងសម្ដែងដោយ Tatsuya Fujiwara ដើរតួជា Light Yagami ដ៏គួរឱ្យចាប់អារម្មណ៍ដែលបានរកឃើញសៀវភៅកំណត់ត្រាដែលមានថាមពលអាចសម្លាប់នរណាក៏បាន​ប្រសិនបើឈ្មោះរបស់គេត្រូវបានសសេរក្នុងសៀវភៅនេះ។ ខណៈដែលព្យាយាមប្រែក្លាយភពផែនដីឱ្យទៅជាភពក្នុងក្ដីស្រមៃដែលគ្មានឧក្រិដ្ឋកម្ម ហើយពន្លឺ នោះត្រូវបានតាមដានដោយភ្នាកងារស៊ើបអង្កេត L ដែលពោរពេញដោយទេព្យកោសល្យ និងត្រូវបានសម្ដែងយ៉ាងប៉ិនប្រសព្វដោយ Kenichi Matsuyama ដែលជាតួអង្គមួយដែលធ្វើឱ្យលោកអភិវឌ្ឍខ្លួន។ សមរភូមិគំនិតដ៏គួរឱ្យទាក់ទាញរវាងតួអង្គអាថ៌កំបាំងយ៉ាងជោគជ័យក្នុងប្រទេសជប៉ុនដោយបានផ្ដួលរឿង The Da Vinci Code ពីតារាងខ្សែភាពយន្ដល្បីកំពូលៗ។

តួសម្ដែង៖ Tatsuya Fujiwara, Kenichi Matsuyama, Erika Toda
អ្នកដឹកនាំសម្ដែង៖ Shusuke Kaneko

3. រឿងសេវាដឹកញ្ជូនរបស់ Kiki (魔女の宅急便), 2014

ខ្សែភាពយន្ដកម្សាន្ដបែបគ្រួសារដែលហាក់ខុសឆ្ងាយពីភាពយន្ដគំនូរជីវចលល្បីល្បាញរបស់ដៃគូរបស់ខ្លួន។ ការយកលំនាំតាមសាច់រឿង Kiki’s Delivery Service ផ្ទាល់មិនមែនគ្រាន់តែជាការបង្ហាញឡើងវិញនូវភាពយន្ដបែបបុរាណរបស់ Hayao Miyazaki ប៉ុណ្ណោះទេ អ្វីដែលលើសពីនេះគឺជាការខំប្រឹងប្រែងរបស់អ្នកដឹកនាំរឿង Takashi Shimizu ដែលបានបន្ថែមភាពច្នៃប្រឌិតរបស់ខ្លួនទៅលើរឿងប្រលោមលោកបែបប្រឌិតរបស់ Eiko Kadono ដែលមានឈ្មោះដូចគ្នា។ សាច់រឿងមានភាពងងឹតជាងរឿងដើមបន្ដិច (គ្មានអ្វីប្លែកទេព្រោះជាការធ្វើឱ្យរឿងរបស់ Shimizu កាន់តែមានភាពរន្ធត់) សាច់រឿងនេះបង្ហាញអំពីក្មេងស្រីអាយុប្រហែល 13 ឆ្នាំ ឈ្មោះថា Kiki ដែលចាំបាច់ត្រូវចាកចេញពីគ្រួសាររយៈពេលមួយឆ្នាំដើម្បីរៀនវិជ្ជាមេធ្មប់របស់នាង។ នាងបានព្យាយាមសម្របទៅនឹងបរិយាកាសថ្មី តែត្រូវព្យាយាមគិតវិជ្ជមាន ដោយចងចាំនូវដំបូន្មានរបស់ម្ដាយនាង៖ កុំបោះបង់

ក្ដីសង្ឃឹម។ អតីតអ្នកលេងស្គីដែលចូលចិត្តភាពប្រកួតប្រជែង Fuka Koshiba ដើរតួជា Kiki។ ជាបេក្ខជនអាយុ ១៦ ឆ្នាំនៅពេលនោះគាត់បានឈ្នះលើបេក្ខជនដែលមានសង្ឃឹមប្រមាណជា ៥០០នាក់ នៅវគ្គជម្រុះដើម្បីដើរតួរនេះ។

តួសម្ដែង៖ Fuka Koshiba, Ryohei Hirota, Machiko Ono
អ្នកដឹកនាំសម្ដែង៖ Takashi Shimizu

4. រឿង Lupin ជាមនុស្សទីបី (ルパン三世) ឆ្នាំ2014

ជាសាច់រឿងនិពន្ធឡើងដោយ Monkey Punch កាលពីជាងពាក់កណ្តាលសតវត្សរ៍មុន Lupin ជាមនុស្សទីបី គឺជាតួអង្គនិមិត្តរូបដែលត្រូវបានគេស្គាល់ថាជាមហាចោរដែលគេចង់ចាប់ខ្លួនបំផុតក្នុងពិភពលោក។ នៅក្នុងការយកលំនាំតាមគំនូរជីវចលរបស់ Ryuhei Kitamura មេក្លោងឧក្រិដ្ឋជនបានប្រមូលផ្តុំចោរប្លន់មួយក្រុមដើម្បីលបចូលទៅក្នុងកន្លែងសម្ងាត់ដែលដូចជាបន្ទាយដើម្បីលួចយក “បេះដូងក្រហមឆ្អិនឆ្អៅរបស់ Cleopatra” ខ្សែកមួយខ្សែដែលគ្រប់គ្រង Mark Antony ដែលត្រូវបានគេនិយាយថាខ្សែកនេះនឹងធ្វើឱ្យម្ចាស់របស់វាអាចគ្រប់គ្រងលើពិភពលោកបាន។ តារាសម្តែងដ៏ពេញនិយម Shun Oguri ដែលដើរតួរជា Lupine ទីបី ដែលមានរូបរាងតូចស្តើងបានឆ្លងកាត់

វគ្គហ្វឹកហាត់រយៈពេល 10 ខែ ហើយត្រូវបានគេនិយាយថាស្រកទម្ងន់អស់ 8 គីឡូក្រាមដើម្បី

ថតខ្សែភាពយន្តនេះ ខណៈដែលតួសម្ដែង Go Ayano ឡើងទម្ងន់ 10 គីឡូក្រាមដើម្បីដើរតួជាអ្នកប្រយុទ្ធរបស់ Ishikawa Goemon។ ខ្សែភាពយន្តនេះត្រូវបានដាក់បញ្ចូលនូវមនោសញ្ចេតនាបរទេស​ដែលមានការសន្ទនាជាច្រើនជាភាសាអង់គ្លេស និងឈុតឆាកដែលបានថតនៅក្នុងបណ្តាប្រទេសផ្សេងៗគ្នា។

តួសម្ដែង៖ Shun Oguri, Go Ayano, Meisa Kuroki, Tadanobu Asano
អ្នកដឹកនាំសម្ដែង៖ Ryuhei Kitamura

5. រឿង Rurouni Kenshin (るろうに剣心) ឆ្នាំ2012

ខ្សែភាពយន្តពោរពេញទៅសកម្មភាពធ្វើឱ្យរំជួលចិត្ត ខ្សែភាពយន្តបែបផ្សងព្រេង Rurouni Kenshin របស់លោក Keishi Otomo បានផ្តល់ដល់ឯកសារដើមរបស់ Nobuhiro Watsuki នូវការគោរពយ៉ាង​សក្ដិសម។ ក្នុងកំឡុងពេលដំបូងនៃសម័យ Meiji ភាពយន្តនេះប្រាប់រឿងរ៉ាវអំពីឃាតករម្នាក់ដែលមានឈ្មោះថា Kenshin Himura ដែលឥឡូវនេះគឺជាជនសាម៉ូរ៉ៃពនេចរដែលផ្តល់ការការពារដល់អ្នកដែលត្រូវការជំនួយជាវិធីក្នុងការលុបលាងទោសកំហុសរបស់គាត់ដែលបានប្រព្រឹត្ដកន្លងមក។ ​តួនេះត្រូវបានសម្ដែងដោយបុរសសង្ហាដ៏មានមន្តស្នេហ៍ទាក់ទាញបេះដូងនារីៗ Takeru Satoh ដែលបានចាត់ទុកតួអង្គ Himura ជា “មិត្តជិតស្និទ្ធ” ដែលគាត់ចង់ “ដើរតួរអង្គនេះជារៀងរហូត”។ Emi Takei ដែលបង្ហាញពីចំណង់ចំណូលចិត្តរបស់គាត់ចំពោះ Kaoru Kamiya នៅក្នុងខ្សែភាពយន្តនេះបានឈ្នះពានរង្វាន់អ្នកចំណូលថ្មីដែលល្អបំផុត។ ជោគជ័យដ៏សំខាន់ និងពាណិជ្ជកម្ម Rurouni Kenshin ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាលំនាំខ្សែភាពយន្តគំនូរជីវចលដ៏អស្ចារ្យបំផុតដែលមិនធ្លាប់មាន។ រឿងចំនួនពីរត្រូវបានដាក់បញ្ចាំងនៅឆ្នាំ2014។

តួសម្ដែង៖ Takeru Satoh, Emi Takei, Teruyuki Kagawa
អ្នកដឹកនាំសម្ដែង៖ Keishi Otomo

ទោះបីខ្សែភាពយន្តគំនូរជីវចល/ជីវចលជាញឹកញាប់ត្រូវបានរិះគន់ដោយក្រុមអ្នកគាំទ្រ និងមជ្ឈដ្ឋានរិះគន់ផ្សេងៗ វាមានចំនួនតិចតួចណាស់ដែលប្រឆាំងនឹងនិន្នាការនោះ។ ខ្សែភាពយន្តដែលបានលើកឡើងខាងលើ ដូចជា រឿងសៀវភៅមរណៈ និង Rurouni Kenshin បង្ហាញថាអាច យកលំនាំសាច់រឿងទាំងនេះបានដរាបណាសាច់រឿងមិនត្រូវបានផ្លាស់ប្តូរច្រើនពេក។

អត្ថបទដោយ៖ Matthew Harnon

RECOMMEND POSTS

ページトップへ