TOP > ALL > LIFESTYLE > ពិភពនៃស្រាសាកេរបស់ជប៉ុនដែលបានបង្ហាញនៅក្នុងវីដេអូ Kampai (កាំប៉ៃ)! សម្រាប់ក្ដីស្រឡាញ់ចំពោះសាកេ
LIFESTYLE

ពិភពនៃស្រាសាកេរបស់ជប៉ុនដែលបានបង្ហាញនៅក្នុងវីដេអូ Kampai (កាំប៉ៃ)! សម្រាប់ក្ដីស្រឡាញ់ចំពោះសាកេ

ភាពយន្តឯកសារនេះបង្ហាញឱ្យយើងដឹងថា សាកេ​ គឺមិនមែនត្រឹមតែជាស្រានោះទេ

MULTIPLE LANGUAGE

ភាពយន្តឯកសារនេះបង្ហាញឱ្យយើងដឹងថា សាកេ​ គឺមិនមែនត្រឹមតែជាស្រានោះទេ
អ្នកដែលធ្លាប់ទទួលទានស្រា សាកេ (អានថា សា កេ) អាចបញ្ជាក់ថា ភាពសាមញ្ញចម្បងរបស់នៅពីក្រោយស្រានេះគឺបានផ្ដល់នូវរសជាតិយ៉ាងជ្រាលជ្រៅ។ ការផឹកស្រាសាកេ​គឺជាប្រពៃណីរបស់ជនជាតិជប៉ុន

ហើយប្រពៃណីនេះបានចាប់ផ្ដើមតាំងពីសតវត្សរ៍ទីបី។​​ សាកេ ឬនីហ៊ុនស៊ុ​ (nihonshu) (ហៅថា ស្រាជប៉ុន) ដែលត្រូវបានដឹងថាមាននៅប្រទេសជប៉ុន មានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនឹងវប្បធម៌របស់ប្រទេសជប៉ុន ហើយក៏ត្រូវបានគេចាត់ទុក ជាភេសជ្ជៈជាតិប្រចាំប្រទេសផងដែរ។

ការដែលចាប់អារម្មណ៍ចំពោះ នីហ៊ុនស៊ុ​ គឺថា ស្រានេះបានរីកសាយភាយទូទាំងពិភពលោក ហើយ​ទទួលបានការពេញនិយមយ៉ាងឆាប់រហ័សនៅបស្ចឹមប្រទេស ដោយមានការកើនឡើងនូវចំនួនបារសាកេ និងកន្លែងបិតស្រានៅបណ្ដាបស្ចឹមប្រទេសផងដែរ។ ប៉ុន្តែ តើយើងបានដឹងអ្វីខ្លះអំពី
ទេព្យកោសល្យនៃការផលិតស្រាសាកេ? ភាពយន្តឯកសារ Kampai! សម្រាប់ក្ដីស្រឡាញ់ចំពោះសាកេ គឺជាភាពយន្តឯកដែលដឹកនាំសម្ដែងដោយ Mirai Konishi, បង្ហាញអំពីការស្ងើចសរសើរចំពោះស្រាដ៏ពេញនិយមមួយនេះ និងបង្ហាញអំពីភាពស្មុគស្មាញនៅពីក្រោយការបិតស្រា និងការប្ដេជ្ញាចិត្តរបស់អ្នកបិតស្រា និងចែកចាយស្រា។.

ភាពយន្តឯកសារពិតនេះបានចេញផ្សាយនៅឆ្នាំ2015 ដែលនាំយើងពីទីក្រុងក្យូតូ ទៅអូសាកា
ទីក្រុងឡុងដ៍ ញ៉ូវយ៉ក និងបណ្ដាទីក្រុងផ្សេងៗទៀត។ ភាពយន្តនេះដើរតួជាមត៌កសាសន៍នៃការបិតស្រានីហ៊ុនស៊ុ​ដែលមានប្រវត្តិដ៏យូរអង្វែង នៅពេលយើងធ្វើដំណើរទៅកាន់ទីកន្លែងសំខាន់ៗនៅក្នុងប្រទេស ម្យ៉ាងវិញទៀតវាក៏ជានិមិត្តរូបសម្រាប់ស្រាសាកេក្នុងសម័យទំនើបផងដែរព្រោះវាជាស្រាដែលត្រូវបានគេទទួលទាននៅទូទាំងពិភពលោក។

នៅក្នុងភាពយន្តឯកសារ យើងបានបង្ហាញបុគ្គលបីនាក់ដែលមានសាវតារខុសពីគ្នាឆ្ងាយ។ លោក John Gauntner, មកពី Cleveland​ សហរដ្ឋអាមេរិច ដែលឥឡូវជាអ្នកបង្រៀន និងកំពុងសរសេរសៀវភៅអំពីស្រាសាកេ។​ លោក Philip Harpe មកពីចក្រភពអង់គ្លេស បានក្លាយជាអ្នកបិតស្រាជំនាញ និងធ្វើការនៅរោងចក្របិតស្រា Kinoshita ទីក្រុងក្យូតូ និងលោក Kosuke Kuji, ជាកូនអ្នកបិតស្រា ដែលបានបន្តមុខរបរបិតស្រាពីគ្រួសាររបស់គាត់ (Nambu Bijin) បន្ទាប់ពីបានចំណាយពេលរស់នៅសហរដ្ឋអាមេរិក។ របៀបដែលគាត់បានជ្រើសយកសាកេជាមុខរបរ គឺគ្មានអ្វីក្រៅពីការស្រឡាញ់ចូលចិត្តឡើយ ហើយវាពិតជាគួរឱ្យរំភើបណាស់នៅពេលដែលឃើញក្ដីស្រាឡាញ់របស់ពួកគាត់ចំពោះមុខរបរនេះ និងមិត្តរួមការងាររបស់ពួកគាត់មានរស្មីពេលដែលយើងតាមដានភាពយន្តឯកសារ។

សាកេគឺជាស្រាបិតពីអង្ករ ទឹក​ និងមេ ប៉ុន្តែដំណើរការនៃការបិតនេះគឺមានការពិបាក ចំណាយពេលវេលាច្រើន តម្រូវឱ្យមានការផ្ចិតផ្ចង់ និងការប្ដេជ្ញាចិត្តខ្ពស់ពីអ្នកបិត។ ចំណុចនេះនឹងធ្វើឱ្យអ្នកជាប់ចិត្តនៅពេលមើលវីដេអូ Kampai នេះ។ តាមរយៈប្លង់វីដេអូមួយចំនួនដែលបានកាត់តបញ្ចូលគ្នាយ៉ាងល្អនៅក្នុងភាពយន្តឯកសារនេះ យើងអាចមើលឃើញពីអំពីកិច្ចការ និងដំណើរការយ៉ាងសកម្មនៅក្នុងការបិតស្រានេះ។

លោក Philip បានប្រាប់យើងអំពីការបិតស្រាដែលចំណាយពេលសឹងពេញមួយថ្ងៃរបស់គាត់ ដែលជារឿយៗគឺចាប់ផ្ដើមពីម៉ោង 5:30 ព្រឹកដល់ម៉ោង 9 យប់ ជាមួយមិត្តរួមការងាររបស់គាត់ ​ហើយយើងអាចឃើញអំពីភាពក្លៀវក្លារបស់គាត់នៅពេលបំពេញការងារ។ អ្នកគ្រប់គ្រងរបស់ Philip នៅរោងចក្របិតស្រាបានលើឡើងថា ទោះបីជាដំបូងមានការចូលរួមជាច្រើនពីជនជាតិអង់គ្លេសដែលចូលរួមក្នុងរោងចក្រផលិតស្រា ក៏ដោយក៏គាត់បានទទួលស្គាល់ថា “អ្នកមិនចាំបាច់ទាល់តែក្លាយជាជនជាតិជប៉ុនទើបអាចអនុវត្តវិន័យសាមូរ៉ៃនោះឡើយ”។

Nihonshu គឺត្រូវបានបិតដោយអង្ករសម្រិតដើម្បីយកស្រទាប់ក្រៅគ្រាប់អង្ករចេញ ហើយបន្ទាប់មកយកទៅផ្អាប់ទុក។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺមានន័យថា វាមិនទាន់មានលក្ខណៈជាស្រាឡើយ ហើយកាន់តែស្រដៀងទៅនឹងស្រាបៀរដោយផ្អែកលើដំណើរការនៃការបិត។

អង្ករត្រូវបានចំហុយដើម្បីឱ្យអង្ករស្ងួត និងរឹងនៅស្រទាប់ខាងក្រៅ តែទន់និងមានសំណើមនៅខាងក្នុង។​ ធ្វើយ៉ាងនេះគឺដើម្បីឱ្យ koji (ផ្សិត) អាចដុះចូលទៅផ្ទៃកណ្ដាលដែលជាកន្លែងសម្បូរម្សៅជាតិគ្លុយកូស។ ស្ប៉របស់ koji គឺត្រូវបានរោយទៅលើអង្ករដែលបង្កើតបានទៅជាអង់ស៊ីមនៅពេលដែលវាដុះ និងបំបែកគ្លុយកូស។ បន្ទាប់មកគេក៏យកវាទៅផ្អាប់។

តាមធម្មជាតិ ការបិតសាកេតាមវិធីនេះដោយគ្មានប្រើឧបករណ៍ជំនួយគឺត្រូវចំណាយពេលយូរជាង និងពិបាកនៅក្នុងការគ្រប់គ្រង ប៉ុន្តែវាមានរសជាតិខ្លាំងជាង ហើយរសជាតិខ្លាំងនេះគឺជារសជាតិដែលអ្នកបិតស្រាគ្រប់គ្នាប្រឹងប្រែងបិតដើម្បីឱ្យបានរសជាតិបែបនេះ និងមានភាពស្ញប់ស្ញែងទោះបីមានការលំបាកក្នុងការបិតយ៉ាងណាក៏ដោយ។

Philip បាននិយាយលេងថា koji គឺជាហេតុផលមួយដែលធ្វើឱ្យផ្សិត និងសាកេចូលគ្នាយ៉ាងល្អតាមបែបប្រពៃណីដោយសារធាតុទាំងពីរជាប្រភេទផ្សិត។ លោក John បានលើកឡើងថា មានទ្រឹស្ដីច្រើនណាស់ដែលថាអាហារណាត្រូវញ៉ាំជាមួយសាកេ​ ប៉ុន្តែតាមពិតទៅ មិនមាន “វិធាន” ផ្លូវការដូចជាស្រាទំពាំងបាយជូរឡើយ ដែលមានន័យថា អ្នកអាចទទួលទានបានដោយសេរី។

ភាពយន្តឯកសារក៏បង្ហាញពីវិស័យសាកេបានទទួលរងការប៉ះពាល់បណ្ដាលមកពីគ្រោះរញ្ជួយដី
កម្រិតធ្ងន់នៅភាគខាងកើតប្រទេសជប៉ុន​ និងស៊ូណាមិដែលបានវាយប្រហារប្រទេសជប៉ុនកាលពីថ្ងៃទី11 ខែមីនា ឆ្នាំ2011។​ ដោយមានមូលដ្ឋាននៅ Iwate ជាកន្លែងដែលទទួលរងផលប៉ះពាល់ពីគ្រោះមហន្តរាយខ្លាំងជាងគេ។ Kosuke ពិតជាជឿថាគាត់អាចធ្វើជាសក្ខីភាពពីទីបញ្ចប់នៃសាកេ។ ប្រជាជនត្រូវបានលើកទឹកចិត្តឱ្យចៀសវាសភាពហ៊ឺហាប្រចាំថ្ងៃ​ ហើយសេដ្ឋកិច្ចនៅក្នុងតំបន់ស្ទើរតែទាំងមូលគឺពឹងផ្អែកទៅលើការធ្វើជំនួញស្រាសាកេ។ រោងចក្របិតស្រាក្នុងតំបន់ត្រូវរងការ
បំផ្លាញ។​ គាត់បាននិយាយពីពីរបៀបដែលគាត់ប្រឆាំងជាមួយនឹងទំនៀមទម្លាប់​ (ប្រឈមមុខនឹងប្រតិកម្មដ៏ខ្លាំងក្លាទៅលើនយោបាយ) ហើយគាត់បានចាប់អារម្មណ៍ទៅលើបណ្ដាញសង្គមដើម្បីផ្សព្វផ្សាយពីការងារ និងលើកទឹកចិត្តប្រជាជនឱ្យពិសាសាកេពីតំបន់ដែលទទួលរងផលប៉ះពាល់។​ ក្នុងការធ្វើបែបនេះគឺបានជួយដល់ប្រជាជនក្នុងតំបន់។

វីដែអូរបស់គាត់ត្រូវបានគេយកទៅផ្សព្វផ្សាយ​ពីគ្រប់ទីកន្លែងពីបណ្ដាញក្នុងតំបន់ រហូតដល់ទូរទស្សន៍ BBC និងកាសែត New York Times។ សាកេបានក្លាយទៅជាស្រាសម្រាប់ពិភពលោកយ៉ាងពិតប្រាកដ។

ដូចដែលបានឃើញនៅក្នុងភាពយន្តឯកសារនេះ ការបិតសាកេ គឺជាការងារដែលមានការផ្លាស់ប្ដូរ
រហូត។ សារមួយដែលមានអត្ថន័យជាងគេដែលភាពយន្តឯកសារនេះបានជូនដល់អ្នកទស្សនាគឺ “អ្នកគឺជាអ្នកចាប់ផ្ដើមជារៀងរាលឆ្នាំ”៖ ទោះបីជាវិធីសាស្ត្របិតស្រាត្រូវបានប្រកាន់ខ្ជាប់ដដែលក៏ដោយ ក៏ស្រាសាកេ​ និងការងារគឺមិននៅដដែលនោះឡើយ។ ការរៀន ដូចជាពីការងារហត្ថកម្មដទៃទៀតដែរ គឺត្រូវបន្តរហូតពេញមួយជីវិត។

វាក៏គួរឱ្យចាប់ចិត្តផងដែរ នៅពេលបានឃើញអំពីការយកចិត្តទុកដាក់ និងការប្រុងប្រយ័ត្នក្នុងការបិតស្រានេះ។ អ្នកនឹងបានឃើញដោយផ្ទាល់អំពីថាតើ អ្នកទាំងអស់គ្នាដែលត្រូវបានសម្ភាសនៅក្នុងភាពយន្តឯកសារនេះចូលចិត្តស្រាសាកេកម្រិតណា។ ច្បាស់ណាស់ សាកេគឺលើសពីស្រា
ធម្មតាសម្រាប់ពួកគាត់ ក៏ដូចជាប្រជាជនជប៉ុនភាគច្រើនផងដែរ។ ស្រានេះគឺជាកេរដំណែលរបស់
ពួកគាត់។

រៀបរៀងដោយ៖Jessica Esa

RECOMMEND POSTS

GENERAL
MULTIPLE LANGUAGE
មូលហេតុដែលពិភពលោកមិនទាន់បានដឹងអស់អំពីស្នាដៃរបស់លោក ហិរ៉ូកាហ្សឹ កូរិអ៊ិដា (Hirokazu Kore-eda)
ខែ​មករា 11, 2019
ប្រសិនបើយើងក្រលេកមើលឆ្នាំកន្លងទៅនេះ យើងអាចនិយាយបានថាឆ្ន
LIFESTYLE
MULTIPLE LANGUAGE
សូមចែករំលែកក្ដីស្រឡាញ់នាឱកាសទិវានៃក្ដីស្រឡាញ់នេះ ជាមួយខ្សែភាពយន្តបែបមនោសញ្ចេតនាជប៉ុន ដែលមានប្រជាប្រិយភាពមិនចេះរីងស្ងួតទាំង 5។
ខែ​កុម្ភៈ 18, 2019
នៅពេលខែកុម្ភៈឈានចូលមកដល់ អ្នកប្រហែលជាបានកត់សម្គាល់ឃើញថា
GENERAL
MULTIPLE LANGUAGE
ខ្សែភាពយន្តជប៉ុនទាំង 5 នៅក្នុងឆ្នាំ2018 ដែលអ្នកគ្រប់គ្នាជជែកគ្នាមិនដាច់ពីមាត់៖ ផ្នែកទី II
ខែ​តុលា 31, 2018
កាលពីខែមុន អ្នកបានអានអំពីខ្សែភាពយន្តស្នេហាបែបកម្សត់ស្រក
ページトップへ