TOP > ALL > GENERAL > ទស្សនាការសម្ដែងដ៏គួរឲ្យចងចាំបំផុតរហូតមកដល់បច្ចុប្បន្នរបស់ក្រុមតារាប៉ុបដ៏ ល្បីល្បាញ Arashi
GENERAL

ទស្សនាការសម្ដែងដ៏គួរឲ្យចងចាំបំផុតរហូតមកដល់បច្ចុប្បន្នរបស់ក្រុមតារាប៉ុបដ៏ ល្បីល្បាញ Arashi

ក្រុមនេះនឹងត្រូវបំបែកគ្នាឆាប់ៗនេះហើយ ប៉ុន្ដែភាពយន្ដទាំងនេះនៅតែបន្ដចាក់បញ្ចាំងដដែល

ក្រុមអ្នកគាំទ្រនៅទូទាំងពិភពលោកបានតាមដានដោយមិនអាចដកក្រសែភ្នែកចេញពីអេក្រង់ទូរទស្សន៍បានឡើយនៅថ្ងៃទី 27 ខែមករានេះ នៅពេលដែលព័ត៌មានអំពីការសម្រេចចិត្តព្យួរការសម្ដែងរបស់ក្រុមតារាប៉ុបបុរសដ៏កំពូលរបស់ជប៉ុន Arashi នៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2020 ត្រូវបានចុះផ្សាយ​ជាចំណងជើងធំៗក្នុងព័ត៌មានអន្ដរជាតិនានា។ ក្រុមតារាដ៏ពេញនិយមនេះត្រូវបានបង្កើតឡើងនៅឆ្នាំ 1999 នៅពេលនោះ Jun Matsumoto Kazunari Ninomiya និង Masaki Aiba ទើបតែមានអាយុ 16 ឆ្នាំ ហើយ Sho Sakurai មានអាយុ 17ឆ្នាំ និងប្រធានក្រុម Satoshi Ohno មានអាយុ 18 ឆ្នាំ តែពួកគេបានឈានដល់ការក្លាយខ្លួនជាក្រុមតារាប៉ុបជប៉ុនដ៏ជោគជ័យខ្លាំងបំផុតមួយក្រុម។ អស់រយៈពេលជាង 20ឆ្នាំមកនេះ ចាប់តាំងពីក្រុមនេះបានបង្កើតឡើង Arashi បានបន្សល់ទុកនូវបទភ្លេងដ៏ល្បីជាច្រើនដែលទទួលបានការគាំទ្រពីមនុស្យរាប់លាននាក់ និងបានឈ្នះនូវពានរង្វាន់ជាច្រើន ព្រមទាំងបានឆក់យកបេះដូងទស្សនិកជនរាប់លាននាក់ទាំងនៅប្រទេសជប៉ុន និងនៅក្រៅប្រទេស។ នៅក្នុងអំឡុងពេលអាជីពរបស់ពួកគេ សមាជិករបស់ Arashi ក៏មានវត្ដមាននៅក្នុងរឿងភាគ ភាពយន្ដ ស្ប៉តពាណិជ្ជកម្ម រៀបចំកម្មវិធីជជែកកម្សាន្ដផ្ទាល់ខ្លួនតាមទូរទស្សន៍ កម្មវិធីវិទ្យុ កម្មវិធីសារព័ត៌មាន និងដើរតួនាទីជាអ្នករៀបចំកម្មវិធីចម្បងៗសម្រាប់ព្រឹត្ដិការណ៍ផ្សាយបន្ដផ្ទាល់របស់ជប៉ុនដែលមានមនុស្សមើលច្រើនបំផុតផងដែរ។

ខណៈពេលដែលវានឹងជាការបាត់បង់ដ៏ធំធេងមួយសម្រាប់ពិភពកម្សាន្ដរបស់ជប៉ុនដោយក្រុមនេះនឹងត្រូវបំបែកចេញពីគ្នាក៏ដោយ ក៏ពួកគេបានបន្សល់ទុកឱ្យយើងនូវអនុស្សាវរីយ៍ជាច្រើនដើម្បីទុកជាការរំឭកនៅពេលណាដែលយើងមានអារម្មណ៍កណ្ដោចកណ្ដែងដោយសារអវត្ដមានរបស់ពួកគេ។ ឥឡូវយើងមកមើលកម្រងសាច់រឿងដ៏គួរឱ្យចងចាំទាំងប្រាំនៅលើអេក្រង់ដែលសមាជិកទាំងប្រាំរបស់ Arashi បានចូលរួមសម្ដែង។

1. Laplace’s Witch (ラプラスの魔女), 2018

ខ្សែភាពយន្ដចុងក្រោយគេបង្អស់របស់ Sho Sakurai ដែលមានចំណងជើងថា Laplace’s Witch គឺជាភាពយន្ដភាគដែលមានភាពអាថ៌កំបាំង និងដ៏គួរឱ្យចាប់អារម្មណ៍បំផុត ដោយផ្អែកលើប្រលោមលោកក្នុងឆ្នាំ 2015 របស់ Keigo Higashino ដែលមានចំណងជើងដូចគ្នា។ Sho Sakurai បានដើរតួជា Shusuke Aoe ជាសាស្ដ្រាចារ្យភូមិសាស្ដ្រជីវសាស្ត្រវ័យក្មេងដែលត្រូវបានគេចាត់តាំងឱ្យជួយដល់ប៉ូលីសក្នុងការដោះស្រាយករណីស្លាប់ដ៏គួរឱ្យសង្ស័យចំនួនពីរករណីដែលបណ្ដាលមកពីអ៊ីដ្រូសែនស៊ុលហ្វាត។ នៅពេលចាប់ផ្ដើមការស្រាវជ្រាវរបស់គាត់ Aoe បានជួបជាមួយ Madoka (Suzu Hirose) ក្មេងស្រីអាថ៌កំបាំងម្នាក់ដែលហាក់ដូចជាមានកូនសោក្នុងការដោះស្រាយករណីឃាតកម្មនេះ។ ពួកគេទាំងពីរបានចាប់ផ្ដើមជួយគ្នាទៅវិញទៅមក ដែលនាំឱ្យមានរបកគំហើញថ្មីៗជាច្រើន រួមជាមួយសត្រូវដ៏គ្រោះថ្នាក់ផងដែរ។

រូបភាពនៃ “ភាពឆ្លាតវៃ និងការតស៊ូ” ដ៏សក្តិសមឥតខ្ចោះរបស់ Sakurai នៅក្នុងប្រទេសជប៉ុន ជាភាពយន្ដមួយដែលរំភើបដោយសារតែវាបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ហើយនឹងធ្វើឱ្យអ្នកនៅតែបន្តមានចម្ងល់រហូតដល់នាទីចុងក្រោយ។

តួសម្ដែង៖ Sho Sakurai, Suzu Hirose, Sota Fukushi
អ្នកដឹកនាំសម្ដែង៖ Takashi Miike

2. Girl in the sunny place (陽だまりの彼女) 2013

បិតានៃរឿងមនោសញ្ចេតនា Jun Matsumoto (‘Matsujun’) សមាជិករបស់ Arashi ដែលដឹកនាំសម្ដែងជាតួ Domyoji នៅក្នុងហ្វ្រែនឆាយ Hana Yori Dango (Boys Over flower) បានជួយក្រុមរបស់ពួកគេលក់ចម្រៀងប្រចាំក្រុមបទ Love so Sweet និង One Love រហូតដល់រាប់ពាន់ច្បាប់ បាននាំយើងទៅកាន់រឿងមនោសញ្ចេតនាដ៏កក់ក្ដៅមួយទៀតនៅក្នុងរឿង ពន្លឺស្នេហ៍ក្មេងស្រី (Girl in the sunny place) ដែលជារឿងរ៉ាវស្នេហារវាង Kosuke និង Mao។ គូរស្នេហ៍នៅថ្នាក់

វិទ្យាល័យ ហើយដែលត្រូវបែកគ្នាដោយសារតែ Kosuke បានផ្លាស់ទៅនៅទីក្រុងថ្មី។ 10 ឆ្នាំក្រោយមក ទោះបីជាពួកគេក្លាយជាមនុស្សពេញវ័យ និងមានការងារធ្វើរៀងៗខ្លួនក៏ដោយ ក៏ពួកគេបានជួបគ្នាវិញដោយសារព្រេងវាសនាទាំងដែលពួកគេទាំងពីរមិនបានគិតទុកជាមុនផង។ ការជួបគ្នាជាថ្មីនេះបានធ្វើឱ្យពួកគេចាប់ផ្ដើមមានទំនាក់ទំនងថ្មី និងដ៏មានក្ដីសុខមួយរហូតដល់ Kosuke បានដឹងថា Mao បានលាក់នូវរឿងដ៏សម្ងាត់មួយ។

ការសម្ដែងភាពយន្ដដ៏ខ្លាំងក្លាបំផុតមួយរបស់ Matsujun មកដល់បច្ចុប្បន្ន នៅក្នុងរឿងនេះយើងបានឃើញនូវតួអង្គមនោសញ្ចេតនាដែលខុសគ្នាពីតួអង្គ Domyoji ដែលមានភាពជឿជាក់លើខ្លួនឯងនៅក្នុងរឿង Boys Over Flowers។ នៅក្នុងភាពយន្ដនេះ Kosuke ជាតួអង្គដែលទន់ភ្លន់ ឬអាចថាជាតួអង្គដែលរ៉ូមែនទិកខ្លាំង តែការសម្ដែងរបស់គាត់មានភាពរឹងមាំស្មើគ្នានៅពេលចាក់បញ្ចាំង។ សូមត្រៀមខ្លួនរួចរាល់ រឿងនេះប្រាដកជាធ្វើឱ្យអ្នកទប់ទឹកភ្នែកមិនបាន!

តួសម្ដែង៖ Jun Matsumoto, Juri Ueno
អ្នកដឹកនាំសម្ដែង៖ Takahiro Miki

3. Nagasaki: Memories of my son (母と暮せば) 2015

ជាមួយនឹងចំណងជើងភាពយន្ដចំនួន 18 និងភាពយន្ដមនោសញ្ចេតនាតាមទូរទស្សន៍ និងការសម្ដែងលើឆាករាប់សិបរឿងនៃសមិទ្ធផលរបស់លោក រួមទាំងតួនាទីដឹកនាំជាច្រើនទៀត ក្នុងចំណោមសមាជិកទាំង 5​ នៃក្រុម Arashi លោក Kazunari Ninomiya គឺជាសមាជិកម្នាក់ដែលផ្ដោតលើភាពយន្ដ និងរឿងដែលនៅឆ្ងាយដាច់ស្រឡះពីអាជីពដ៏ល្បីល្បាញរបស់ខ្លួន។ ការងារភាពយន្ដរបស់លោកជាច្រើនគឺជាការបង្ហាញពីទិដ្ឋភាពសំខាន់ៗ រួមមានវិសមភាពសង្គម ការតស៊ូផ្ទាល់ខ្លូន សង្គ្រាម និងចំណងគ្រួសារ។

Nagasaki: ការចងចាំរបស់កូនប្រុសខ្ញុំ (Memories of my son) គឺជាតួអង្គដែល Ninomiya ទទួលបានការសាទរជាងគេបំផុតមកទល់ពេលបច្ចុប្បន្ននេះ ហើយគឺជារឿងដែលធ្វើឱ្យគាត់ទួលបានពានរង្វាន់តារាសម្ដែងឆ្នើមដ៏មានកិត្ដិយសចំនួនពីរនៅក្នុងឆ្នាំ2016៖ មួយគឺនៅនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Kinema Junpo Award លើកទី89 និងមួយទៀតគឺនៅក្នុងកម្មវិធី Japan Academy Prize លើកទី39។ ដោយបានរៀបចំឡើងនៅទីក្រុង Nagasaki ក្រោយសង្គ្រាមជប៉ុនទស្សវត្សឆ្នាំ1940 ភាពយន្ដនេះបានយកលំនាំតាម Nobuko (Sayuri Yoshinaga) ពេទ្យឆ្មបដែលបានបាត់បង់ស្វាមី និងកូនប្រុសពីរនាក់របស់នាងនៅក្នុងសង្គ្រាម។ បីឆ្នាំក្រោយពីការផ្ទុះគ្រាប់បែកបរាមាណូដែលបានសម្លាប់កូនប្រុសពៅរបស់នាងឈ្មោះ Koji នាងបានឃើញវិញ្ញាណកូនប្រុសរបស់នាង។ ដំបូងឡើយនៅពេលដែលវាហាក់ដូចជាច្របូកច្របល់ Nobuko មានអារម្មណ៍ដូចជារីករាយក្នុងការជួបនេះដោយសារតែអាចបំភ្លេចពីភាពឯការរបស់នាង។ ពួកគេទាំងពីរចាប់ផ្ដើមរៀបរាប់រឿងរ៉ាវពីអតីតកាលនេះដោយសារតែពួកគេផ្ដល់តម្លៃដល់ការជួបគ្នាជាលើកទីពីររបស់ពួកគេរហូតដល់ពេលដែលពួកគេចាប់ផ្ដើមត្រឡប់ទៅរកការពិតបន្ដិចម្ដងៗ ទើបគេដឹងថា “អព្ហូតហេតុ” នេះគ្រាន់តែជាការរំឭកពួកគេពីការបាត់បង់ដ៏ធំធេងក្នុងជីវិតរបស់ពួកគេតែប៉ុណ្ណោះ។

ទោះបីជាមើលមួយភ្លែតទៅវាជារឿងដែលទាក់ទងនឹងមនោសញ្ចេតនាផ្ទាល់ខ្លួនរវាងការតស៊ូរបស់ក្រុមគ្រួសារជាមួយនឹងភាពនៅលីវ ស្នាដៃឯកមួយនេះជាការងារដែលគ្មានព្រំដែន និងគ្មានពេលកំណត់ដ៏សំខាន់មួយអំពីការបាត់បង់ដ៏ធ្ងន់ធ្ងរដែលមនុស្សបានជួបប្រទះនៅសម័យសង្គ្រាម។

តួសម្ដែង៖ Sayuri Yoshinaga, Kazunari Ninomiya, Haru Kuroki
អ្នកដឹកនាំសម្ដែង៖ Yoji Yamada

4. អព្ភូតហេតុ៖ ក្តីស្រលាញ់ និងមន្តអាគមរបស់ Devil Claus (MIRACLE デビクロくんの恋と魔法) 2014

ផ្អែកលើរឿងប្រលោមលោកមនោសញ្ចេតនារបស់ Ko Nakamura រឿង អព្ភូតហេតុ៖ ក្តីស្រលាញ់ និងមន្តអាគមរបស់ Devil Claus គឺជារឿងរ៉ាវមនោសញ្ចេតនាដ៏កក់ក្តៅកើតឡើងនៅក្នុងទីក្រុងតូក្យូសម័យទំនើប ដែលនិយាយអំពីយុវវ័យ 4 នាក់ ដែលកំពុងស្វែងរកស្នេហាដ៏អស្ចារ្យនៅពេលបុណ្យណូអែល។ Masaki Aiba ដើរតួជា Hikaru ជាបុគ្គលិកហាងលក់សៀវភៅនៅពេលថ្ងៃ និងជា

សិល្បករគំនូរជីវចល manga នៅពេលយប់ដែលមិនអាចបោះបង់ចោលក្តីសុបិន្តរបស់គាត់ក្នុងការក្លាយជាសិល្បករ។ មិត្តភក្តិតាំងពីកុមារភាពរបស់គាត់ គឺ Anna (Nana Eikura) តែងតែគាំទ្រដល់

ឆន្ទៈជីវិតរបស់គាត់តាំងពីពួកគេនៅក្មេងៗមកម៉្លេះ ហើយលួចសង្ឃឹមថាថ្ងៃណាមួយ នាងនិង Hikaru អាចនឹងក្លាយជាលើសមិត្ដទៅទៀត។ ប៉ុន្តែការខកចិត្តដ៏ធំបំផុតរបស់នាងគឺ Hikaru សម្លឹងមើលឃើញតែមិត្តរួមការងាររបស់គាត់ឈ្មោះ So-Young តែប៉ុណ្ណោះ។ ប៉ុន្តែ វាគឺជាបុណ្យណូអែលជាពេលមួយក្នុងមួយឆ្នាំដែលអព្ភូតហេតុកើតមានឡើងច្រើនបំផុត…

តួសម្ដែង៖ Masaki Aiba, Nana Eikura, Hyo joo Han
អ្នកដឹកនាំសម្ដែង៖ Isshin Inudo

5. Kaibutsu-kun៖ The Movie, 映画 怪物くん (2011)

ការកែប្រែថ្មីនៃរឿងខ្សែភាពយន្ត និងរឿងភាគគំនូរជីវចលបែបវាយប្រហារដ៏រស់រវើកនៃរបស់ Fujiko A. Fujio ដែលត្រូវបានគេរង់ចាំជាយូរមកហើយគឺរឿង Kaibutsu kun (កូនបិសាចតូច)។ ខ្សែភាពយន្តនេះនឹងមកជូនអ្នកទស្សនានូវសកម្មភាពដ៏រំភើបញាប់ញ័រជាច្រើនទាំងការវាយប្រហារ ដំណើរផ្សងព្រេង ពោរពេញដោយពណ៌ចម្រុះ ថាមពលពិសេស និងផ្ទាំងទស្សនីយភាព 3D ដ៏អស្ចារ្យ។ អ្នកដឹកនាំ Arashi គឺ Satoshi Ohno ដែលដើរតួជាតួឯករបស់យើងឈ្មោះ Kaibutsu kun ដែលជាព្រះអង្គម្ចាស់គ្រប់គ្រងទឹកដីបិសាច ដែលបានធ្វើដំណើរទៅដល់ផែនដីរបស់មនុស្ស រួមជាមួយនឹងបរិវារបិសាចដើម្បីបង្ហាញថាគាត់អាចក្លាយជាស្តេច។ ប៉ុន្តែខណៈពេលដែលគាត់ត្រូវបានគេរំពឹងថានឹងចុះចតនៅក្នុងប្រទេសជប៉ុន គាត់បែរជាចុះចតនៅប្រទេសឥណ្ឌាទៅវិញ ដែលជាកន្លែងដែលគាត់ត្រូវបានគេច្រឡំថាជាវីរៈបុរសដែលត្រូវជួយសង្គ្រោះស្ត្រីស្អាតម្នាក់ដែលត្រូវបានគេចាប់ជំរិត។

Kaibutsu-ku៖ The Movie បានក្លាយជាភាពយន្តដ៏ជោគជ័យនៅពេលចេញលក់នៅក្នុងប្រទេស

ជប៉ុននៅក្នុងឆ្នាំ2011 ដែលរកចំណូលបាន 3,14 ពាន់លានយ៉េនពីការលក់សំបុត្រ។ ខណៈពេលដែល Ohno ដែលតែងតែត្រូវបានគេចាត់ទុកថាជាតួអង្គមួយដែលត្រូវបានគេបម្រុងទុកក្នុងជីវិតពិត ខ្សែភាពយន្តនេះបង្ហាញពីផ្នែកម្ខាងទៀតរបស់គាត់ដែលយើងជាទស្សនិកជនមិនអាចមើលឃើញជារៀងរាល់ថ្ងៃនោះទេ៖ សាហាវ និងគ្មានកង្វល់។

តួសម្ដែង៖ Satoshi Ohno, Umika Kawashima, Ryuhei Ueshima, Hong Man Choi
អ្នកដឹកនាំសម្ដែង៖ Yoshihiro Nakamura

នឹក Arashi ហើយមែនទេ? ដាក់ចំណងជើងខ្សែភាពយន្តទាំងនោះទៅក្នុង collection របស់អ្នកហើយសមាជិកក្រុមនឹងនៅជាមួយអ្នកជារៀងរហូត!

អត្ថបទដោយ៖ Rose Haneda

RECOMMEND POSTS

GENERAL
MULTIPLE LANGUAGE
ខ្សែភាពយន្តជប៉ុនទាំង 5 នៅក្នុងឆ្នាំ2018 ដែលអ្នកគ្រប់គ្នាជជែកគ្នាមិនដាច់ពីមាត់៖ ផ្នែកទី I
ខែ​កញ្ញា 21, 2018
ជារៀងរាល់ឆ្នាំ យើងបានទស្សនាខ្សែភាពយន្តជាច្រើនដែលតែងតែបណ
GENERAL
MULTIPLE LANGUAGE
ខ្សែភាពយន្តជប៉ុនទាំង 5 នៅក្នុងឆ្នាំ2018 ដែលអ្នកគ្រប់គ្នាជជែកគ្នាមិនដាច់ពីមាត់៖ ផ្នែកទី II
ខែ​តុលា 31, 2018
កាលពីខែមុន អ្នកបានអានអំពីខ្សែភាពយន្តស្នេហាបែបកម្សត់ស្រក
LIFESTYLE
MULTIPLE LANGUAGE
សូមចែករំលែកក្ដីស្រឡាញ់នាឱកាសទិវានៃក្ដីស្រឡាញ់នេះ ជាមួយខ្សែភាពយន្តបែបមនោសញ្ចេតនាជប៉ុន ដែលមានប្រជាប្រិយភាពមិនចេះរីងស្ងួតទាំង 5។
ខែ​កុម្ភៈ 18, 2019
នៅពេលខែកុម្ភៈឈានចូលមកដល់ អ្នកប្រហែលជាបានកត់សម្គាល់ឃើញថា
ページトップへ