TOP > ALL > GENERAL > ខ្សែភាពយន្តជប៉ុនទាំង 5 នៅក្នុងឆ្នាំ2018 ដែលអ្នកគ្រប់គ្នាជជែកគ្នាមិនដាច់ពីមាត់៖ ផ្នែកទី II
GENERAL

ខ្សែភាពយន្តជប៉ុនទាំង 5 នៅក្នុងឆ្នាំ2018 ដែលអ្នកគ្រប់គ្នាជជែកគ្នាមិនដាច់ពីមាត់៖ ផ្នែកទី II

ខ្សែភាពយន្តជប៉ុនទាំង 5 នៅក្នុងឆ្នាំ2018 ដែលអ្នកគ្រប់គ្នាជជែកគ្នាមិនដាច់ពីមាត់៖ ផ្នែកទី II

កាលពីខែមុន អ្នកបានអានអំពីខ្សែភាពយន្តស្នេហាបែបកម្សត់ស្រក់ទឹកភ្នែក ជាភាពយន្តដែលបានឆ្លុះបញ្ចាំងអំពីជីវិតគ្រួសារដ៏កក់ក្តៅ និងចំណងមិត្តភាពនៅវិទ្យាល័យ ដែលជាផ្ទាំងទស្សនីយភាពដ៏
អស្ចារ្យឈានមុខគេទាំងបី ដែលទស្សនិកជនលើកមកនិយាយគច្រើនបំផុតក្នុងឆ្នាំនេះ ប៉ុន្តែប្រសិនបើអ្នកគិតថា​​​ភាពយន្តដែលអ្នកនឹងទន្ទឹងរង់ចាំទស្សនាមានតែប៉ុណ្ណឹង នោះអ្នកពិតជាយល់ច្រឡំធំខ្លាំងណាស់។ ប្រញាប់ឡើង នេះជាកម្រងខ្សែភាពយន្តទីពីរ ដែលយើងបានជ្រើសរើសយ៉ាងសម្រិតសម្រាំងបំផុតសម្រាប់ឆ្នាំ2018 ដែលបានទទួលការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់ទស្សនិកស្ទើរតែគ្រប់វ័យទាំងអស់។

1. រឿង ឈុតមរណៈ (One cut of the dead) (カメラを止めるな)

ប្រសិនបើមានចំណងជើងភាពយន្តមួយនៅក្នុងឆ្នាំនេះ​ ត្រូវបានចាត់ចំណាត់ថ្នាក់ឈានមុខគេនៅក្នុងពិភពសិល្បៈនៃការថតរឿង និងការនិទានរឿងនោះ គឺមានតែខ្សែភាពយន្តមួយនេះប៉ុណ្ណោះ។ រឿង“ឈុតមរណៈ” (One Cut of the Dead) ត្រូវបានចាប់ផ្តើមផលិតឡើងដោយមានឧបសគ្គថវិកាស្តួចស្តើង ដោយក្រុមផលិតករ និងអ្នកសម្ដែងដែលមិនទាន់មានកេរ្តិ៍ឈ្មោះល្បីល្បាញនៅឡើយ ហើយនៅពេលដែលរឿងនេះបានចាក់បញ្ចាំងជាលើកដំបូង រឿងនេះបានចាក់បញ្ចាំងតែនៅក្នុងរោងភាពយន្តធំពីរប៉ុណ្ណោះ ប៉ុន្តែមានចំណុចពិសេសដ៏អស្ចារ្យជាច្រើនបានឌិតជាប់នៅក្នុងអារម្មណ៍ទស្សនិកជន ហើយបាននាំគ្នាជជែកអំពីរឿងនេះមិនឈប់មិនឈរ។ តើនេះដោយសារតែអសមត្ថភាពក្នុងការយល់នូវអ្វីដែលជាការពិតបានកើតឡើងមែនទេ? តើវាជាឆន្ទៈក្នុងការក្លាយជាមនុស្សម្នាក់ក្នុងចំណោមអ្នកដំបូងដែលលាតត្រដាងការពិតនៃរឿងបីក្នុងខ្សែភាពយន្តតែមួយ ដែលហាក់ដូចជាមិនសមហេតុសមផលឬ? តើវាជាការតិះដៀលដ៏លាក់កំបាំង ប៉ុន្តែនៅតែបង្ហាញយ៉ាងច្បាស់នៃពិភពភាពយន្តសម័យទំនើបនៅជប៉ុនឬ? ឬវាជាភាពសប្បាយរីករាយ និងភាពសាមញ្ញពិតប្រាកដដែលផ្តល់ឱ្យទស្សនិកជននូវក្តីសង្ឃឹមថាសិល្បៈមិនចាំបាច់ទាល់តែមានថវិកាច្រើន និងឧបករណ៍ល្អបំផុត ទើបអាចផលិតបានមែនទេ? មិនថាដោយសារតែហេតុផលណាមួយក៏ដោយ លទ្ធផលគឺថាខ្សែភាពយន្តនេះ ឥឡូវកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅទូទាំងប្រទេសជប៉ុន។ បច្ចុប្បន្ន ភាពយន្តនេះត្រូវបានចាក់ផ្សាយនៅរោងភាពយន្តចំនួន ៣០០ នៅទូទាំងប្រទេស ហើយទស្សនិកជនបានមើលម្តងហើយម្តងទៀត។

អំពីខ្សែភាពយន្តនេះ? ភាគយន្តនេះនិយាយអំពីក្រុមផលិតករខ្សែភាពយន្តដែលធ្វើដំណើរទៅកាន់រោងចក្រប្រព្រឹត្តកម្មទឹកមួយកន្លែងដែលត្រូវបានគេបោះបង់ចោលនៅជនបទនៃប្រទេសជប៉ុនដើម្បីថត
កម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់អំពីខ្មោចហ្សូមប៊ី។ ទោះជាយ៉ាងណាក្តី ពាក្យចចាមអារាមបាននិយាយថាតំបន់នេះត្រូវបានគេសន្មត់ថាជាតំបន់របស់កងទ័ពជប៉ុនដែលបានប្រើសម្រាប់ “ការពិសោធន៍ មនុស្ស”។ អ្វីដែលកើតឡើងបន្ទាប់នោះគឺសាច់រឿងពីការចលាចលដោយសារបិសាច ដែលមានរយៈពេល ៣៧ នាទី ដែលមិនបានកាត់ចេញ ដោយក្រុមការងារម្នាក់ៗរត់យកតែរួចខ្លួន សម្លាប់អ្នកដទៃដើម្បីរក្សាជីវិតខ្លួនឯង និងបនស្រន់សុំក្ដីមេត្តាពីព្រះជាម្ចាស់។ ហើយបន្ទាប់មកគេបានប៊ូតុងកំណត់ឡើងវិញ ហើយយើងក៏បានវិលត្រឡប់មកកាលពីមួយខែមុនវិញនៅពេលដែលអ្វីគ្រប់យ៉ាងចាប់ផ្តើមអាចយល់បាន។ យ៉ាងហោចណាស់ក៏សមហេតុផលដែរ។

សូមមើលជាមួយ៖ក្រុមមិត្តភក្តិ។ វានឹងមានរឿងជាច្រើនដែលត្រូវនិយាយនៅពេលដែលខ្សែភាពយន្តនេះ​ចប់។

ឈុតដែលត្រូវមើល៖ការផ្លាស់ប្តូរដែលស័ក្ដិសមនឹងការទទួលបានពានរង្វាន់របស់តួអង្គម្តាយឈ្មោះNao ដែល បានឆ្លងកាត់ពាក់កណ្តាលនៃខ្សែភាពយន្តនេះ។

មូលហេតុដែលយើងណែនាំរឿងនេះ? ដោយសារវាបានផ្លាស់ប្តូរប្រវត្តិសាស្ត្រខ្សែភាពយន្តឯករាជ្យ របស់ជប៉ុនជារៀងរហូត ហើយទទួលបានជោគជ័យដោយអាចរកចំណូលបានច្រើនជាង ៧០០ ដង នៃការចំណាយដែលផលិតករបានប្រើដើម្បីផលិតខ្សែភាពយន្តមួយនេះ។ ចម្លើយសម្រាប់រាល់សំណួររបស់លោកអ្នក នឹងមានក្នុងរយៈពេលត្រឹមតែ ៣៧នាទី នៃខ្សែ ភាពយន្តនេះ ដូច្នេះហើយសូមកុំឈប់ទស្សនាមុនពេលនោះ​ឱ្យសោះ។

2. រឿង ជីវិតនាងមច្ឆា Lu (Lu over the wall) (夜明け告げるルーのうた)

ប្រាកដណាស់វាគឺជាខ្សែភាពយន្តដ៏គួរឱ្យស្រឡាញ់បំផុតដែលដាក់ចូលក្នុងមហោស្រពភាពយន្តនៅឆ្នាំនេះ ដោយ Lu គឺជាតួអង្គមនុស្សមច្ឆា ដែលមានលក្ខណៈចរិតមិនធម្មតា នាំយើងធ្វើដំណើរឆ្លងកាត់
ទីក្រុងនេសាទតូចមួយនៅតំបន់ដាច់ស្រយាលនៃប្រទេសជប៉ុន ដែលជាកន្លែងដែលមនុស្សរស់នៅដោយភាពភ័យខ្លាចចំពោះបច្ឆានុដ៏កំណាចជារៀងរហូតមក។ តួឯករបស់យើងគឺ Kai ជាសិស្សវិទ្យា
ល័យ ដែលបានផ្លាស់ទីលំនៅទៅនៅទីនោះបន្ទាប់ពីឪពុកម្តាយរបស់គាត់បានលែងលះគ្នា ហើយគាត់មិនពេញចិត្តគ្រប់យ៉ាងនៅកន្លែងនោះ ជាពិសេសប្រជាជននៅទីនោះ។ រឿងតែមួយគត់ដែលធ្វើឱ្យគាត់សប្បាយចិត្តគឺតន្ត្រី ជាចំណង់ចំណូលចិត្តមួយដែលជាគន្លឹះក្នុងរឿងនេះ។ តាមរយៈតន្ត្រីនេះហើយដែល Kai បានជួបនឹងមិត្តភក្តិថ្មីរបស់គាត់គឺ Kunio និង Yuho ជាពិសេសគឺ Lu ដែលចូលចិត្តស្តាប់តន្ត្រី និងរាំ។ Kai កាន់តែចូលចិត្ត Lu ដែលបានជួយគាត់បំបាត់ភាពទុក្ខព្រួយរបស់គាត់ហើយធ្វើឱ្យគាត់មានជំនឿក្នុងជីវិតឡើងវិញ។ ប៉ុន្តែ Lu គឺជាបច្ឆានុដែលត្រូវលាក់ខ្លួន រហូតដល់ថ្ងៃមួយអាថ៌កំបាំងបែកធ្លាយមិនអាចបិតបាំងទៀតបាននៅពេលដែលអ្នកភូមិចាប់ផ្តើមផ្សព្វផ្សាយពាក្យចចាមអារ៉ាមថា Lu គឺជាអ្នកដាក់បណ្តាសាពួកគេ។ ប៉ុន្តែនៅពេលដែលពួកគេព្យាយាមការពារខ្លួនគេពី Lu ពួកគេបានដឹងថា Lu មិនមែនជាអ្នកខ័ណ្ឌចែកទីក្រុងនេះឡើយ។

រឿងដ៏សាមញ្ញប៉ុន្តែស្រស់ស្អាត ដែលនៅក្នុងសម័យកាលមួយដែលភាពភ័យខ្លាចលើ “ជនក្រៅតំបន់” កើនឡើងខ្លាំង រំឮកយើងថាការរកអ្នករងកំហុសនៅក្នុងភាពមិនច្បាស់លាស់មិនមែនជាដំណោះស្រាយចំពោះការភ័យខ្លាចរបស់យើងឡើយ ជួនកាលការឡើងឱ្យផុតពីរនាំងខ័ណ្ឌអាចមានន័យថាការស្វែងរកសន្តិភាព និងមិត្តភាពថ្មី ។

សូមមើលជាមួយ៖ប្អូនៗរបស់អ្នក

ឈុតដែលត្រូវមើល៖ការបកស្រាយរបស់ Kai លើចម្រៀង Utautai​ no ballad របស់ Kazuyoshi Saito— សូមត្រៀមក្រដាសជូតទឹកភ្នែកផង។

មូលហេតុដែលយើងណែនាំរឿងនេះ? ដោយសារវាមានលក្ខណៈថ្មីបន្តិច និងខុសគ្នាបន្តិចពីរាល់ខ្សែភាពយន្តជីវចលរបស់ជប៉ុនដែលយើងធ្លាប់បានមើល។ បច្ចុប្បន្ន អ្នកដឹកនាំ Masaaki Yuasa កំពុងជាចំណាប់អារម្មណ៍របស់ទស្សនិកជន ដូច្នេះមិនត្រូវខកខានឱកាសក្នុងការចូលទៅនៅក្នុងពិភពរបស់គាត់ជាមួយនឹងការបង្កើតឡើងដ៏គួរឱ្យស្រលាញ់ និងកក់ក្តៅនេះឡើយ។

3. រឿង ចំណងជីវិតឧក្រិដ្ឋកម្ម (The Crimes That Bind) (祈りの幕が下りる時)

ខ្សែភាពយន្តមហាអាថ៌កំបាំងរបស់ជប៉ុនវគ្គបញ្ចប់របស់ Keigo Higashino ដែលជាអ្នកស៊ើប​អង្កេតដ៏ល្បីនៅក្នុងរឿងភាគ Kaga ដែលមានឈ្មោះថា “ចំណងជីវិតឧក្រិដ្ឋកម្ម” (The Crimes That Bind) គឺជាខ្សែភាពយន្តដែលពោរពេញទៅដោយឈុតឆាកឧក្រិដ្ឋកម្ម និងការផ្តន្ទាទោស ក៏ដូចជា សេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅ និងគ្មានលក្ខខណ្ឌរបស់គ្រួសារមួយផងដែរ។ សាច់រឿងចាប់ផ្តើមដោយសាកសពមនុស្សម្នាក់ (យើងនិយាយអំពីអ្នកស៊ើបអង្កេត Kaga ជាពិសេស) ប៉ុន្តែសម្រាប់ Kaga វាមិនមែនគ្រាន់តែជាថ្ងៃមួយ ឬជាករណីមួយប៉ុណ្ណោះនោះទេ ពោលគឺវាគឺសាកសពម្តាយរបស់គាត់ដែលជាមនុស្សតែម្នាក់ដ៏សំខាន់បំផុតនៅក្នុងជីវិតរបស់គាត់ និងជាមនុស្សដែលត្រូវបំបែកពីគាត់តាំងពីកុមារ​ភាពមកម្ល៉េះ។ ប៉ុន្តែ នៅពេលដែល Kaga កាន់តែជីកជ្រៅទៅក្នុងករណីនេះ គាត់បានរកឃើញដានកាន់តែច្រើន (និងសាកសព) ដែលជួយគាត់ក្នុងការលាតត្រដាងការពិត។ ហើយនៅពេលដែលគាត់ដឹងរឿងរ៉ាវកាន់តែច្រើនដែលនៅពីក្រោយឃាតកម្មទាំងនេះ គាត់កាន់តែប្រាថ្នាថាគាត់មិនដឹងពីការពិត ហើយគាត់មិនបានដោះស្រាយរឿងក្តីនេះទេ។ អារម្មណ៍ជាច្រើនលាយបញ្ចូលគ្នាបានយ៉ាងល្អឥតខ្ចោះដោយក្រុមការងារដ៏អស្ចារ្យដែលដឹកនាំដោយ Hiroshi Abe, Nanako Matsushima និង Fumio Kohinata។ ខ្សែភាពយន្តនេះនឹងធ្វើឱ្យអ្នកស្រក់ទឹកភ្នែក។

សូមមើលជាមួយ៖មនុស្សដែលអ្នកអាចយំនៅចំពោះមុខដោយមិនខ្មាស់អៀន

ឈុតដែលត្រូវមើល៖នៅពេលដែល Hiromi និងឪពុករបស់នាងជួបជុំគ្នាជាលើកចុងក្រោយនៅផ្លូវរូងក្រោមដីនោះ។

មូលហេតុដែលយើងណែនាំរឿងនេះ? ដោយសារតែនៅទីបំផុតវាបង្ហាញអំពីអាថ៌កំបាំងរបស់ Kyoichiro Kaga ផ្ទាល់ ហើយព្រោះតែវាលើសពីរាល់ចម្ងល់ដែលយើងធ្លាប់មានដោយការផ្លាស់ប្តូរដ៏ប៉ិនប្រសប់ពីខ្សែ​ភាពយន្តបែបអាថ៌កំបាំងទៅជាខ្សែភាពយន្តបែបស្មុគស្មាញ និងជ្រាលជ្រៅរបស់មនុស្ស។

4. រឿង សើចអំនួតកក្រើកមេឃា (Laughing Under the Clouds) (曇天に笑)

ខ្សែភាពយន្តបែបវាយប្រហារដែលស្រមើលស្រមៃជាយូរយារណាស់មកហើយដោយយកលំនាំតាមរឿងបែបកំប្លែង “Donten ni Warau” របស់ Karakara-Kemuri​ ដែលជាភាពយន្តនាំយើងត្រលប់ទៅរកដើមសម័យ Meiji របស់ជប៉ុន ដែលជាសម័យកាលមួយពោរពេញទៅដោយភាពចលាចល និងការបែកបាក់ផ្នែក​នយោបាយ។ Tenka ដែលជាអ្នកស្នងតំណែងនៃទីធ្វើសក្ការបូជា Kumo (Kumo Shrine) នៅ Otsu នៃតំបន់ Shiga គឺជាវីរបុរសនៃទីក្រុងនេះ ដែលបានធានាចំពោះអ្នកភូមិគ្រប់រូបថាពួកគាត់នឹងមានសុវត្ថិភាព មានសុខភាពល្អ និងសើចសប្បាយ ដែលជាអ្វីដែល ​Tenka យកចិត្តទុកដាក់យ៉ាង
ពិសេស។ ប៉ុន្តែបេសកកម្មចម្បងក្នុងជីវិតរបស់គាត់បន្ទាប់ពីឪពុកម្តាយគាត់ត្រូវបានសម្លាប់ដោយអតីតកុលសម្ព័ន្ធនីនចារ គឺការពារប្អូនប្រុសពីរនាក់របស់គាត់គឺ Soramaru ដែលមានចរិតរឹងរូសមិនស្តាប់បង្គាប់ និង Chutaro ដែលកំពុងតែធំដឹងក្តី។ ថ្ងៃមួយ ជីវិតដ៏មានសន្តិភាពរបស់ពួកគេត្រូវបានរំខាននៅពេលដែលមេឃមានសភាពអាប់អួរអស់រយៈពេលជាយូរ ដែលជាសញ្ញាណនៃការមកដល់នៃភាពអន្តរាយកើតមានដោយសារសត្វពស់យក្សដែលកើតមានតែម្តងប៉ុណ្ណោះក្នុងរយៈពេល ៣០០ ឆ្នាំ។ សត្វពស់ឈ្មោះ Orochi ប្រែក្រឡាទៅជាមនុស្ស ហើយនៅពេលដែលអ្នករាល់គ្នាដឹងថាវាមក វាជាបេសកកម្មជាក្រុមក្នុងដើម្បីរកឱ្យឃើញថាតើវាលាក់ខ្លួននៅក្នុងរាងកាយរបស់នរណា។ ចំពោះ Tenka វាអាចជាថ្ងៃបញ្ចប់នៃសន្តិភាពរបស់គាត់ ឬវាគ្រាន់តែជាការចាប់ផ្តើម។

ខ្សែភាពយន្ដមួយដែលពោរពេញដោយផ្ទាំងទស្សនីយភាព និងសកម្មភាពពិសេសៗ ដែលធ្វើឱ្យអ្នកនឹកឃើញរឿង “អ្នកក្លាហានដាវឯកទាំងបី (The Three Musketeers)”។ ខ្សែភាពយន្តនេះនឹងធ្វើឱ្យអ្នកចាប់អារម្មណ៍រហូតដល់នាទីចុងក្រោយ។

សូមមើលជាមួយ៖មិត្តភក្តិប្រុសដ៏ស្និទ្ធស្នាលរបស់អ្នក

ឈុតដែលត្រូវមើល៖ស្គរ taiko និងការបើក matsuri

មូលហេតុដែលយើងណែនាំរឿងនេះ? ដោយសារតែយើងនឹងមិនខកខានមើលការប្រយុទ្ធដ៏ល្អរវាងតារាវ័យក្មេងដែលមានប្រជាប្រិយភាពបំផុតនាពេលបច្ចុប្បន្នរបស់ជប៉ុន (Sota Fukushi, Yuma Nakayama, Yuki Furukawa និងច្រើនទៀត)។ ចំពោះសំលៀកបំពាក់ – ជាឈុតល្បីៗមកពីជុំវិញពិភពលោក នេះអាចជាសំលៀកបំពាក់បន្ទាប់របស់អ្នក!

5. រឿង លាបពណ៌បេះដូង (COLOR ME TRUE) (今夜、ロマンス劇場で)

រហូតមកដល់ឆ្នាំនេះ Sadako ដែលជាតួវិញ្ញាណខ្មោចក្នុងរឿង “ដឹរីង (The Ring)” គឺជាស្ត្រីជនជាតិ
ជប៉ុនតែម្នាក់គត់ ដែលចេញមកខាងក្រៅតាមកញ្ចក់ទូរទស្សន៍។ ពីរទសវត្សរ៍គត់ចាប់ពីថ្ងៃចេញផ្សាយ ជាសំណាងល្អដែលយើងបោះបង់ភាពយន្តភ័យរន្ធត់ ហើយងាកមកទទួលយកភាពយន្តមនោសញ្ចេតនាបែបកំប្លែង ដូចជារឿង “រាត្រីនេះ នៅរោងកុន (Tonight, at the Movies)” ដែលតួឯកស្រី Miyuki (Haruka Ayase) គឺជាតារាសម្ដែងស្រីដ៏ស្រស់ស្អាតដែលរស់នៅក្នុងភាពយន្តពណ៌សខ្មៅក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ដែលថ្ងៃមួយនាងស្រាប់​តែចេញពីអេក្រង់នៅចំពោះមុខ Kenji (Kentaro Sakaguchi) ដែលជាជំនួយការអ្នកដឹកនាំដ៏តស៊ូម្នាក់ដែលចូលចិត្តនាងជាខ្លាំង។ វាជាភាពអាថ៌កំបាំងមួយសម្រាប់ Kenji អំពីអព្ភូតហេតុនេះ ហើយគាត់បានឆ្លៀតឱកាសនេះ និងប្រើឱកាសដែលមានតែម្តងក្នុងមួយជីវិតរបស់គាត់ដើម្បីស្គាល់នាង ឬអាចលើសពីនេះទៀត។ នៅពេលដែលអ្នកទាំងពីរកាន់តែជិតស្និតនឹងគ្នា ហើយ Miyuki បានចាប់ផ្តើមរកឃើញឡើងវិញនូវជីវិតដ៍ស្រស់បំព្រងរបស់នាង នៅក្នុងជីវិតដែលសោះកក្រោះរបស់នាង វាគឺជាពេលដែលត្រូវលាតត្រដាងពីអាថ៌កំបាំងរបស់នាងដែល Kenji ងប់ងល់ចង់ដឹងពីវា។

ការបំផុសគំនិតមួយផ្នែកដោយរឿង “លង់ស្នហេ៍ (Enchanted) និង ថ្ងៃឈប់សម្រាករ៉ូមាំង (Roman Holiday)”​ (Ayase មានចំណុចដ៏គួរឱ្យចាប់អារម្មណ៍ស្រដៀងគ្នានឹង Audrey Hepburn ក្នុងឈុតឆាកខ្លះ)។ រឿងនេះមានលក្ខណៈសាមញ្ញ និងមានអាយុកាលដូចស្នេហាដែរ ប៉ុន្តែការបង្ហាញពណ៌ស្រស់ឆើតឆាយ សំលៀកបំពាក់ដ៏អស្ចារ្យរបស់ Ayase និងការអនុវត្តចាក់ផ្សាយដ៏ល្អឥតខ្ចោះចំនួនពីរដងនៃសំណួរដែលមិនអាចភ្លេចបាននូវអ្វីដែលបានកើតឡើងនៅពេលអព្ភូតហេតុក្លាយជាការពិត គឺជាការកំសាន្ត ដ៏ទាក់ទាញអារម្មណ៍ជាទីបំផុត។

សូមមើលជាមួយ៖បុគ្គលដែលអ្នកស្រលាញ់យ៉ាងខ្លាំង

ឈុតដែលត្រូវមើល៖Miyuki រាំក្រោមផ្កា wisteria ដ៏គួរឱ្យទាក់ទាញ

មូលហេតុដែលយើងណែនាំរឿងនេះ? ដោយសារតែយើងទាំងអស់គ្នាចង់ដឹងថានឹងមានអ្វីកើតឡើងប្រសិនបើតារាសម្តែងដែលយើងចូលចិត្តផុសចេញពីអេក្រង់មក។ វាជារឿងមនោសញ្ចេតនា ប៉ុន្តែក្នុងពេលដំណាលគ្នានោះដែរក៏មានរឿងតានតឹងបេះដូងតិចតួចដែលអ្នកមិនគួរខកខាន។

សរសេរអត្ថបទដោយ Alexandra Homma

RECOMMEND POSTS

ページトップへ